ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ឯកឧត្តម ចាន់ សីហា និងឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB ចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ លក់អង្ករចំនួន ១០ពាន់តោនទៅប្រទេសហ្វីលីពីន

ឯកឧត្តម ចាន់ សីហា និងឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារ ARDB ចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ លក់អង្ករចំនួន ១០ពាន់តោនទៅប្រទេសហ្វីលីពីន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅរសៀលថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៦នេះ ឯកឧត្តម ចាន់ សីហា និងឯកឧត្តម ប៉ិច សានី អគ្គនាយករងធនាគារARDB បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ លក់អង្ករចំនួន១០ពាន់តោនទៅកាន់ប្រទេសហ្វីលីពីន រវាងក្រុមហ៊ុនCity Rice Import Export និងក្រុមហ៊ុន DILAI TRADING CO. PTE. LTD។ ពិធីចុះហត្ថលេខាប្រព្រឹត្តទៅនៅក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ឡាយ សែ ស្ថាបនិករោងម៉ាស៊ីនកិនស្រូវឡាយ សែ, ឧកញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export, លោកស្រី Genina Marion Rafal លេខាទី៣តំណាងស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា, ឧកញ៉ា គឹម សាវុធ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ នៃ សហព័ន្ធស្រូវអង្ករកម្ពុជា, ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្...
ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីសិក្សាលទ្ធភាពក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ជូនបងប្អូនកម្មករនិយោជិត

ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីសិក្សាលទ្ធភាពក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ជូនបងប្អូនកម្មករនិយោជិត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ លើកទី២ ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។ គិតត្រឹមថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ៥លើក រួមមាន កិច្ចប្រជុំត្រីភាគីចំនួន ២លើក កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិតចំនួន ២លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីនិយោជកចំនួន ១លើកផងដែរ។ នាឱកាសនោះ ភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញទៅមកនូវគោលជំហររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ ហើយជាមួយគ្នានេះ តំណ...
ពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់អង្ករកម្ពុជារវាងក្រុមហ៊ុន City Rice និងក្រុមហ៊ុន DILAI Trading Co. Pte. Ltd. សម្រាប់នាំចេញទៅកាន់សាធារណរដ្ឋហ្វីលីពីន

ពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់អង្ករកម្ពុជារវាងក្រុមហ៊ុន City Rice និងក្រុមហ៊ុន DILAI Trading Co. Pte. Ltd. សម្រាប់នាំចេញទៅកាន់សាធារណរដ្ឋហ្វីលីពីន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនារសៀលថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់អង្ករកម្ពុជារវាងក្រុមហ៊ុន City Rice Import Export Co., Ltd. និងក្រុមហ៊ុន DILAI Trading Co. Pte. Ltd. សម្រាប់នាំចេញទៅកាន់សាធារណរដ្ឋហ្វីលីពីន។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម លោកស្រី Genina Marion Rafal លេខាទី៣ នៃស្ថានទូតសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export Co., Ltd. និងលោក Rudy Suharto ប្រធានក្រុមហ៊ុន DILAI Trading Co. Pte. Ltd. ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូប។ ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរីកចម្រើននៃប្រតិបត្តិការធុរកិច្ចរបស់ក្រុមហ៊ុន City Rice Import Export Co., Ltd. ព្រមទាំងថ្លែងអំណរគុណដល់ក្រុមហ៊...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៤

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៤

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅរសៀលថ្ងៃសុក្រ ទី១១ កញ្ញា ២០២៦អញ្ជើញចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន០៤៖ ១. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។ ២. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។ ៣. វិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងវប្បធម៌, សណ្ឋាគារ និងទេសចរណ៍ នៃ រដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ៤. ...
កិច្ចប្រជុំដើម្បីពិនិត្យលើក្របខណ្ឌនៃការវាយតម្លៃផលជះនៃការអនុវត្តវិធានការដែលបានដាក់ចេញក្នុងយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩

កិច្ចប្រជុំដើម្បីពិនិត្យលើក្របខណ្ឌនៃការវាយតម្លៃផលជះនៃការអនុវត្តវិធានការដែលបានដាក់ចេញក្នុងយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យលើក្របខណ្ឌនៃការវាយតម្លៃផលជះនៃការអនុវត្តវិធានការដែលបានដាក់ចេញក្នុងយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដែលមានការសហដឹកនាំដោយ ឯកឧត្តម យុន ហេង អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគ កម្ពុជា និងជាប្រធានក្រុមលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារសម្រាប់យន្តការវេទិការាជរដ្ឋា ភិបាល-ផ្នែកឯកជន គ.ស.រ.ជ និង ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋា ភិបាល-ផ្នែកឯកជន គ.ស.ឯ.រ.ជ។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់សមាជិកនៃក្រុមលេខាធិការដ្ឋាន គ.ស.ឯ.រ.ជ, សមាជិកនៃក្រុមលេខាធិការដ្ឋាន គ.ស.រ.ជ, ក្រុមការងារ CAPRED និងតំណាងក្រុមហ៊ុន AlphaDesk Partner ...
ឯកឧត្តម ហេង សួរ៖ សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ជិត២ពាន់នាក់ ដែលភាគច្រើនជាយុវជនប្រកបដោយថាមពល និងកម្លាំងស្នូលត្រូវប្រកាសបញ្ចូល ក្នុងខណ្ឌពោធិ៍សែនជ័យ

ឯកឧត្តម ហេង សួរ៖ សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ជិត២ពាន់នាក់ ដែលភាគច្រើនជាយុវជនប្រកបដោយថាមពល និងកម្លាំងស្នូលត្រូវប្រកាសបញ្ចូល ក្នុងខណ្ឌពោធិ៍សែនជ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសបញ្ចូលសមាជិកគណបក្សថ្មីរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ” សរុបចំនួន ១ ៩៤០នាក់ (ស្រី ៩៣១នាក់) មកពីសង្កាត់ចំនួន ៧ នៃខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នាឱកាសនោះ ឯកឧត្តមប្រធានបានអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះបងប្អូន ក្មួយៗដែលបានសម្រេចចិត្តប្រកបដោយសុភនិច្ឆ័យចូលរួមកសាងជីវភាពជាមួយនឹងមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដោយផ្អែកតាមសច្ចធម៌ប្រវត្តិសាស្ត្រនៃគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានវ័យចំណាស់ ភាពចាស់ទុំ និងភាពរឹងមាំជាងគេនៅកម្ពុជា ព្រមទាំងបានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រដ៏យូរលង់ដោយនាំមកនូវជ័យជម្នះដ៏ធំធេងជូនជាតិមាតុភូមិតាមរយៈការតស៊ូសង្គ្រោះជាតិពីរបបប៉ុ...
សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ  និងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង

សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ និងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ និងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងប្រគល់នូវគ្រឿងឧបភោគបរិភោគមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ និងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង សម្រាប់បម្រើការងារមនុស្សធម៌ ក្នុងនាម សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត និងមួយចំណែកសម្រាប់ជូនដល់សមាគមអតីតយុទ្ធជន ប្រជាពលរដ្ឋ ឬ គ្រួសារយោធិន ដែលមានការខ្វះខាត ឬ ជួបគ្រោះមហន្តរាយផ្សេងៗ ។ នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាប់ជាប្រចាំរបស់ សម្តេចបវរធិបតី នាយករដ្ឋ...
អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល

អគ្គនាយកធនាគារ ARDB និងសហការី បន្តចុះតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់រាជរដ្ឋាភិបាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តបាត់ដំបង-ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទានរបស់ធនាគារ ARDB នៅរោងម៉ាស៊ីនកែច្នៃអង្ករ អង្គរបាយ័ន និងរោងម៉ាស៊ីនកិនស្រូវ ធី.អិម.ខេ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ និង ក្រុមហ៊ុន អៀង ហ៊ាង អ៉ីមផត អិចផត ស្ថិតក្នុងស្រុកសង្កែ ខេត្តបាត់ដំបង។ ក្នុងបេសកកម្មនៃការចុះពិនិត្យកន្លែងស្តុកស្រូវ និងឡសម្ងួតរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលសូមលើកទឹកចិត្តដល់បណ្តារោងម៉ាស៊ីនកិនស្រូវក្នុងស្រុកត្រូវរួមគ្នាបង្កើនការទិញស្រូវពីកសិករចាប់ពីពេលនេះទៅឲ្យអស់លទ្ធភាព និងតម្លៃសមរម្យ ជាពិសេសចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់ការនាំចេញ។ លើសពីនេះទៅទៀត រោងម៉ាស៊ីនក្នុង...
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចញ ដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រ

សង្គម និងកម្សាន្ត
បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំជាមួយរោងម៉ាស៊ីនកិនស្រូវមកពីខេត្ត បន្ទាយមានជ័យ ពោធិ៍សាត់ និងបាត់ដំបងដើម្បីក្តាប់ពីវឌ្ឍនភាពវិស័យស្រូវអង្ករ និងហិរញ្ញប្បទានគាំទ្រដល់ការប្រមូលទិញស្រូវពីកសិករឲ្យអស់លទ្ធភាព និងមានតម្លៃសមរម្យ។ កិច្ចប្រជុំនេះរៀបចំឡើងនៅស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាខេត្តបាត់ដំបង ដែលមានការចូលរួមពី ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករ និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញសរុបជាង ២០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច មានប្រសាសន៍ក្នុងឱកាសនោះថា ការជួបជុំថ្ងៃនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការប្រមូលទិញស្រូវ និងជំរុញការសម្រេចគោលដៅនាំចេញអង្ករ ១ ល...
អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវកិនកែច្នៃនៅតាមរោងម៉ាស៊ីន ក្នុងខេត្តបាត់ដំបង

អគ្គនាយកធនាគារ ARDB ចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកទុកស្រូវកិនកែច្នៃនៅតាមរោងម៉ាស៊ីន ក្នុងខេត្តបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
បាត់ដំបង ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាល លោក លន់ យ៉េង អគ្គលេខាធិការ សហព័ន្ធស្រូវអង្ករកម្ពុជា និងសហការី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះពិនិត្យ និងវាយតម្លៃបរិមាណស្តុកស្រូវ នៅតាមបណ្តារោងម៉ាស៊ីន ក្នុងខេត្តបាត់ដំបង ដើម្បីបម្រើការនាំចេញ។ ដំណើរទស្សនកិច្ច និងស្វែងយល់នៅតាមរោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្តបាត់ដំបងរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច រួមមានក្រុមហ៊ុន Signature Rice ដែលកំពុងសិក្សាគម្រោងហិរញ្ញប្បទានបៃតង រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ កំពុងប្រមូលទិញស្រូវរង្វង់ ១០ម៉ឺនតោនសម្រាប់កិនកែច្នៃនាំចេញ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ស្ថិតនៅក្នុងស្រុកថ្មគោល និងស្រុកមង្គលបុរី ខេត្តបាត់ដំបង។ ក្នុងដំណើរចុះពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រ...