សម្ដេចក្រឡាហោម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា អញ្ជើញដល់ទីក្រុងអង់ការ៉ា
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា អញ្ជើញដល់ ទីក្រុងអង់ការ៉ា ក្នុងដំណើរទស្សនកិច្ចផ្លូវការដើម្បីពង្រឹងមិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋតួកគី និងព្រះរាជាណាចក្រកម្ពុជា។
នៅពេលអញ្ជើញដល់ទីក្រុងអង់ការ៉ា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយលោក Tayyip Sabri Erdil អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតំណាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងប្រធានាធិបតី នៃសាធារណរដ្ឋតួកគី។
លោក Tayyip Sabri Erdil បានសម្តែងសេចក្តីសប្បាយរីករាយ និងបានមានប្រសាសន៍បញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់សម្តេចក្រឡាហោម ស ខេង និង គណប្រតិភូនា...