អាជ្ញាធរាជធានីភ្នំពេញដាំដើមឈើជិត ១០០០ដើមអមសងខាងផ្លូវជាតិលេខ ៦A
ភ្នំពេញ៖ ដើមឈើប្រភេទធ្នង់ប្រមាណជិត១០០០ដើមត្រូវបានអាជ្ញាធររាជធានីភ្នំពេញ យកមកដាំ អមសង ខាងផ្លូវជាតិលេខ៦A ចាប់ពីរង្វង់មូលព្រហ្មមុខ បួនរហូតដល់វត្តវារិន្ទសង្កាត់ព្រែកលាបស្ថិតក្នុងខណ្ឌជ្រោយចង្វារ ក្នុងគោលបំណង ដើម្បីបង្កើនសម្រស់បៃតង និងលើកកម្ពស់សោភណ្ឌភាព បរិស្ថានស្អាតក្នុងរាជធានីភ្នំពេញ។
ពិធីដាំដើមឈើធ្វើឡើងនៅព្រឹកថ្ងៃទី២៧មេសា ឆ្នាំ២០ ២០ នៅមុខវត្តមង្គលសិរីកៀនឃ្លាំងក្រោមអធិបតីភាពលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញនិងលោក ម៉ៃឃើល យូបៀល តំណាងឯកអគ្គរដ្ឋទូតនៃ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាចូលរួមផងដែរ ។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញក្នុងពិធីខាងលើបានមានប្រសាសន៍ អោយដឹងថា ការដាំដើម ឈើនៅពេលនេះគឺដើម្បីពង្រីកនូវគម្របពណ៌បៃតងនក្នុងរាជធានីភ្នំពេញ ដែលជាផែនការមួយ នៅក្នុងចំ ណោមផែនការជាច្រើនដែលក្នុងនោះរួមមានទីក្រុង វ័យឆ្លាតដែលរដ្ឋបាលរាជធានីកំពុងរៀបចំ ប្លង់មេ Master Plan រួមមានការពង្រីកគម្របពណ៌បៃតងនៅក្ន...








