ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ហេតុអ្វីមេឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រកប៉ោយប៉ែតកាន់

លិខិតមិត្តអ្នកអានៈ  ពលរដ្ឋ និងមន្ត្រីនៅការិយាល័យគយ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត បានអោយដឹងថា  លោក​ ហ៊ុយ​ សុជាតិ​ប្រធានការិ​យាល័យគ​យច្រកទ្វារ​អន្តរជាតិប៉ោយ​ប៉ែតនិងបក្ខ​ពួក ទំនងជាសហការគ្នាជាក់ស្តែង  បច្ចុប្បន្ន​ ទំនិញ​ដែល​ឈ្មួញ​ ធំៗ​នាំ ចូល ​តាម​ច្រក​នេះ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹម​ ២៥​ទៅ​៣០ ​ភាគរយ​ប៉ុណ្ណោះ ហើយ​ក្រៅពីនេះ​គឺ​ឈ្មួញ​បែងចែក​ផលប្រ យោ ជន៍​ជាមួយ​លោក ហ៊ុយ សុជាតិ និង​ មេ​គយ​ធំៗ​ក្នុង​ខេត្តបន្ទាយមានជ័យ​។

យើងមើលឃើញថា   ហេតុអ្វីមេឈ្មួញ​ធំៗ​នាំចូល​ទំ និញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​ប៉ោយប៉ែត កាន់តែ​ច្រើនឡើងៗ​យកមក​ស្តុក​ទុក​តាម​ឃ្លាំង​ជាច្រើន​កន្លែង​ក្នុង​ក្រុង​ប៉ោយប៉ែត​។

ករណី ​លោក ហ៊ុយ សុជាតិ មេ​គយ​ច្រក​ ប៉ោយប៉ែត កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​ផលប្រយោជន៍​បាន​ទៅលើ​មន្ត្រី​គយមួយចំនួន ​កំពុងតែ​ឃុបឃិត​គ្នា​បំផ្លាញ​ផលប្រយោជន៍​ជាតិ​។

តាម​ការ​បង្ហើប​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​នៅ​ខេត្តបន្ទាយមានជ័យ បាន​និយាយថា បច្ចុប្បន្ន​លោក ហ៊ុយ សុជាតិ ព្រមទាំង​បក្ខពួក​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​កាន់តែ​ច្រើនឡើងៗ​។

ក្នុងនោះ​លោក ហ៊ុយ សុជាតិ បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​យ៉ាងគំហុក ហើយ​ពួកគេ​បែរជា​គាបសង្កត់​លើ​ពលរដ្ឋ​ដែល​អូស​រទេះដឹក​ជញ្ជូន​ទំនិញ​បន្តិចបន្តួច​យ៉ាង​កំរោល​គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​ទុក​ឲ្យ​លោក ហ៊ុយ សុជាតិ មេ​គយ​ច្រក​ប៉ោយប៉ែត ព្រមទាំង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ។

លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

លិខិតខាងលើបាន​ឲ្យ​ដឹង​ទៀតថា ទំនងជា​លោក ហ៊ុយ សុជាតិ ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ទើប​កំពុង​ខំប្រឹង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​យ៉ាង​ពេញបន្ទុក​តែម្តង​។

​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​និយាយថា  ការដែល​លោក ហ៊ុយ សុជាតិ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​មេ​គយ​ធំៗ​ក្នុង​ខេត្ត  បន្ទាយមានជ័យ ផងដែរ ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

ជាក់ស្ដែង​ចាប់តាំងពី​ទទួលបាន​តំណែង​ជា​មេ​គយ​ច្រក​ប៉ោយប៉ែត គឺ​លោក ហ៊ុយ សុជាតិ ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

ករណីនេះ ​លោក ហ៊ុយ សុជាតិ បាន​គាបសង្កត់​លើ​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​បន្តិចបន្តួច​អូស​តាម​រទេះ​ដោយ​គ្មាន​ការយោគយល់​ឡើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ទៅនឹង​អំពើពុករលួយ​របស់លោក ហ៊ុយ សុជាតិ ព្រមទាំង​បក្ខពួក​។

សារព័ត៌មាន ដេលីខ្មែរ នឹងបើការហៅចូល សម្រាប់ផ្តល់ព័ត៌មាន លេខ ០៨៧ ៥៧ ១៨  ២៣៕