ឯកឧត្តម លូ គឹមឈន់ ដឹកនាំកិច្ចប្រជុំអនុវត្តគម្រោងលើកទី ១១ (the 11th PIU) នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ (ដំណាក់កាលទី ៣)
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ២ រសៀល ថ្ងៃពុធទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះនៅសាលប្រជុំធំកសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំអនុវត្តគម្រោងលើកទី ១១ (the 11th PIU) នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ (ដំណាក់កាលទី ៣) ជាមួយនឹងក្រុមការងារអ្នកជំនាញ JICA។
Sihanoukville Autonomous Port (PAS) : At 2 PM on Wednesday, 17th December 2025, at the venue of PAS Conference Room, His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanoukville Autonomous Port and PAS Management, held the 11th Project Implementation Unit Meeting of the Project for Capacity Development on Containe...








