ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីអំពី វិស័យអាជីវកម្មកសិកម្មនៅកម្ពុជា

ភ្នំពេញ:នារសៀល ថ្ងៃអង្គារទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីអំពី វិស័យអាជីវកម្មកសិកម្មនៅកម្ពុជា ដែលកម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយស្ថានទូតសហរដ្ឋអាម៉េរិកនៅកម្ពុជា នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
គោលបំណងនៃកិច្ចពិភាក្សានេះ គឺដើម្បីសិក្សាស្រាវជ្រាវ អំពីឱកាសនិងបញ្ហាប្រឈមបច្ចុប្បន្នដែលមាននៅក្នុងវិស័យអាជីវកម្មកសិកម្មកម្ពុជា ព្រមទាំងពិភាក្សាអំពីឱកាសនិងវិធីសាស្រ្តនានាដែលក្រុមហ៊ុនអាមេរិកអាចចូលរួម ក្នុងការវិនិយោគបាននៅក្នុងវិស័យមួយនេះ។