ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានអន្តរជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងថ្នាក់ដឹកនាំអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ សមិទ្ធផល និងស្តង់ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
(ភ្នំពេញ)៖ នាល្ងាចថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញទស្សនាការតាំងបង្ហាញស្នាដៃ ខ្សែច្រវាក់ផលិតកម្ម និងផលិតផល សមិទ្ធផល ឧបករណ៍សម្ភារបច្ចេកទេសទំនើបៗ និងស្តង់នៅក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ បន្ទាប់ពីពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំនេះ ក៏ត្រូវបានប្រារព្ធធ្វើឡើងផងដែរនៅតាមគ្រឹះស្ថាន TVET តាមបណ្តាខេត្តទូទាំងប្រទេស ដោយមានការដាក់តាំងបង្ហាញពិព័រណ៍សមិទ្ធផល សម្ភារ និងឧបករណ៍បណ្តុះបណ្តាល កម្មវិធីបណ្តុះបណ្តាល ស្នាដៃរបស់អង្គភាពនានាចំនួន ៤...
ឯកឧត្តមបណ្ឌិត កៅ ថាច  ណែនាំដល់ក្រុមយុវជននៅស្រុកខ្សាច់កណ្តាល ឲ្យខិតខំរៀនសូត្រ ដើម្បីមានចំណេះដឹងប្រកបដោយវិជ្ជាជីវៈខ្ពស់ ហេីយរកលុយបានច្រើន និងចូលរួមបម្រើប្រទេសជាតិ (Learn, Earn and Serve)

ឯកឧត្តមបណ្ឌិត កៅ ថាច ណែនាំដល់ក្រុមយុវជននៅស្រុកខ្សាច់កណ្តាល ឲ្យខិតខំរៀនសូត្រ ដើម្បីមានចំណេះដឹងប្រកបដោយវិជ្ជាជីវៈខ្ពស់ ហេីយរកលុយបានច្រើន និងចូលរួមបម្រើប្រទេសជាតិ (Learn, Earn and Serve)

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានណែនាំដល់ក្រុមយុវជននៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឲ្យខិតខំរៀនសូត្រ ដើម្បីមានចំណេះដឹងខ្ពង់ខ្ពស់ ដែលអាចអភិវឌ្ឍខ្លួនជាមនុស្សល្អ និងអាចក្លាយខ្លួនជាអ្នកមានទ្រព្យសម្បត្តិច្រើន ព្រមទាំងអាចចូលរួមបម្រើសហគមន៍របស់ខ្លួនឱ្យកាន់តែរីកចម្រើន។ ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅវិទ្យាល័យ ហ៊ុន សែន រ៉ូតា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍បាប់ក្រុមកីឡាករយុវជនថា ការសិក្សារៀនសូត្រនឹងធ្វើឱ្យយុវជនក្លាយជាមនុស្សខ្លាំង និងធ្វើឱ្យប្រទេសជាតិខ្លាំង។ ក្រៅពីលេងកីឡា យុវជនត្រូវប្រឹងរៀន និងប្រឹងសន្សំប្រាក់ ព្...
ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញចូលរួមកម្មវិធី «បើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា

ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញចូលរួមកម្មវិធី «បើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកជំទាវ សោម រស្មី បានអញ្ជើញចូលរួមក្នុងកម្មវិធី «បើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ «ពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា» និង «ពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគពីវិស័យឯកជនជូនមូលនិធិគន្ធបុប្ផាកម្ពុជា» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅសណ្ឋាគារ Raffles Hotel Le Royal។ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ដែលជាកម្មវិធីប្រចាំឆ្នាំដ៏ធំមួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា និងបំផុសចលនាសប្បុរសធម៌ ព្រមទាំងដើម្បីរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ក្នុងគោលបំណងរួមគ...
វិទ្យាស្ថានកម្ពុជា និងចិនចំនួនបីចុះហត្ថលេខាពង្រីកកិច្ចសហប្រតិបត្តិការ TVET ដើម្បីអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មី (NEV) នៅកម្ពុជា

វិទ្យាស្ថានកម្ពុជា និងចិនចំនួនបីចុះហត្ថលេខាពង្រីកកិច្ចសហប្រតិបត្តិការ TVET ដើម្បីអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មី (NEV) នៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ឆិន ស៊ាងរ៉ូ (Chen Xiangru) លេខាធិការគណៈកម្មាធិការបក្សនៃវិទ្យាស្ថានបច្ចេកទេសនិងវិជ្ជាជីវៈដឹកជញ្ជូនក្វាងស៊ី (GTVTC) ព្រមទាំងអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខា រវាងវិទ្យាស្ថាន GTVTC វិទ្យាស្ថានជាតិពហុបច្ចេក ទេសកម្ពុជា (NPIC) និងវិទ្យាស្ថានបច្ចេកវិទ្យាប្រាសិទ្ធ (PIT) នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ជំនួបដ៏មានសារៈសំខាន់នេះមានគោលបំណងផ្លាស់ប្តូរយោបល់សម្រាប់សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំងបីក្នុងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ជាពិសេសលើការអភិវឌ្ឍជំនាញផ្នែកយានយន្តថាមពលថ្មី (NEV) និងផ្នែកដឹកជញ្ជូន។ ចំណែកឯ កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យ TVET មានទិសដៅ លើកកម្ពស់សមត្ថភាពអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ...
ឯកឧត្តមបណ្ឌិត កៅ ថាច ក្រើន រំលឹកដល់សិស្សថ្នាក់ទី១២ កំពុងត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាខែសីហា ត្រូវប្រឹងយកឲ្យបាននិទ្ទេសA ច្រេីនជាងឆ្នាំ២០២៥​ ដែលជាប់បានត្រឹមតែ២៣រូបក្នុងស្រុកខ្សាច់កណ្តាល។

ឯកឧត្តមបណ្ឌិត កៅ ថាច ក្រើន រំលឹកដល់សិស្សថ្នាក់ទី១២ កំពុងត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាខែសីហា ត្រូវប្រឹងយកឲ្យបាននិទ្ទេសA ច្រេីនជាងឆ្នាំ២០២៥​ ដែលជាប់បានត្រឹមតែ២៣រូបក្នុងស្រុកខ្សាច់កណ្តាល។

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​នៅថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២៦៖​ ឯកឧត្តមបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល​ និងជាប្រធានទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាល​ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល និងវិទ្យាល័យពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ កម្មវិធីនេះក៏មានការចូលរួមពីលោក ចេង ឌីណា ប្រធានគណៈអចិន្ត្រៃយ៍គណបក្សស្រុក,គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលមានអ្នកចូ លរួមសរុបចំនួន ៦៤៦នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងថា ការជួបជុំជាមួយក្មួយៗសិស្សានុសុស្សនៅថ្ងៃនេះគឺមានគោលបំណ ងសំខាន់ចង់ជំរុញ​ និងឃើញលទ្ធផលប្រលងបាក់ឌុបនៅខែសីហាឆ្នាំ២០២៦នេះ របស់ក្មួយៗប្រឡងជាប់បាននិទ្ទេសA​ ច្រេីនជាងឆ្នាំ២០២៥​ និងបានលទ្អផលល្អច្រេីនលេីសលប់​ ។ ឯកឧត្ដមបណ្ឌិត​បានរំលឹកជ...
ឯកឧត្ដមបណ្ឌិត យ៉េត វីណែល បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ជាពិសេសការចូលរួមអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ឯកឧត្ដមបណ្ឌិត យ៉េត វីណែល បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ជាពិសេសការចូលរួមអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ:នៅមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាននៅព្រឹកថ្ងៃអង្គារទី៧ខែមេសាឆ្នាំ២០២៦នេះដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមសន្ដិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ ក្នុងនោះឯកឧត្ដមបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អមដោយ លោកឧត្តមសេនីយ៍ត្រី សេន សុភាព អគ្គលេខាធិការរង គ.ល.ក. និងជាប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រី នៃ គ.ល.ក. បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធ ដើម្បីពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ជាពិសេសការចូលរួមអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល និងថ្នាក់...
ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមវិស័យក្រសួង ស្ថាប័ន

ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមវិស័យក្រសួង ស្ថាប័ន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) តាមវិស័យក្រសួង ស្ថាប័នទាំង ៣២ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ ការរៀបចំសមាសភាពគណៈកម្មាធិការតាមវិស័យក្រសួង ស្ថាប័នទាំង ៣២ នាពេលនេះ គឺដើម្បីពង្រឹងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែរឹងមាំ ក្នុងគោលបំណងបម្រើផលប្រយោជន៍ និងផ្ដល់ការគាំពារជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។...
ទាហាថៃត្រូវគ្រាប់BM21 ទិសអូរស្មាច់-តាមន្ត ងាប់និងរបួសមិនតិចជា១០នាក់

ទាហាថៃត្រូវគ្រាប់BM21 ទិសអូរស្មាច់-តាមន្ត ងាប់និងរបួសមិនតិចជា១០នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ទាហាថៃត្រូវគ្រាប់BM21 ទិសអូរស្មាច់-តាមន្ត ងាប់និងរបួសមិនតិចជា១០នាក់។ Đap-news
ព្រះមហាក្សត្រថៃ បានអនុម័តឱ្យលោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីថ្មី

ព្រះមហាក្សត្រថៃ បានអនុម័តឱ្យលោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីថ្មី

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
អន្តរជាតិ៖ កាលពីថ្ងៃអាទិត្យ ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានរាជានុម័តតែងតាំងលោកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រី បន្ទាប់ពីសភាបានជ្រើសរើសលោកស្រី និងត្រួសត្រាយផ្លូវសម្រាប់លោកស្រីដើម្បីបង្កើតគណៈរដ្ឋមន្ត្រីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ការរាជាអនុម័តរបស់ព្រះមហាក្សត្រ ត្រូវបានអានដោយលោក Apat Sukhanan លេខាធិការសភាតំណាងរាស្រ្តក្នុងពិធីមួយនៅទីក្រុងបាងកក។ ក្នុងសម្លៀកបំពាក់ឯកសណ្ឋានផ្លូវការ និងអមដំណើរដោយឪពុករបស់លោកស្រីគឺលោក Thaksin លោកស្រី Paetongtarn បានលុតជង្គង់គោរពព្រះឆាយាល័ក្ខណ៍របស់ព្រះបាទ Vajiralongkorn មុនពេលថ្លែងសុន្ទរកថាខ្លីមួយដោយថ្លែងអំណរគុណដល់ព្រះមហាក្សត្រ និងតំណាងប្រជាជនដែលបានគាំទ្រលោកស្រីជានាយករដ្ឋមន្ត្រីថ្មី។ លោកស្រីបានថ្លែងថា ក្នុងនាមជាមេដឹកនាំ ខ្ញុំនឹងបំពេញតួនាទីរបស់ខ្ញុំរួមជាមួយសមាជិកសភាដោយស្មោះអស់ពីបេះដូង។ ...
រដ្ឋមន្ត្រីក្រសួងការងារ ហេង សួរ នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនជូនវត្តទួលទំពូងក្នុងខណ្ឌចំការមន

រដ្ឋមន្ត្រីក្រសួងការងារ ហេង សួរ នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនជូនវត្តទួលទំពូងក្នុងខណ្ឌចំការមន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ:លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌចំការមន រួមជាមួយលោក លោកស្រីគណៈអភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤នេះ បាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ៨១អង្គ ដែលគង់រង់ចាំព្រះវស្សានៅក្នុងវត្តមណិរតនារាម ហៅវត្តទួលទំពូងក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ សម្ភារៈដែល លោករដ្ឋមន្ត្រី និងក្រុមការងារបានប្រគេនជូនរួមមាន ទៀនវស្សា១គូ អង្ករ៤បាវ សាដក១ ស្ករស១បាវ ទឹកដោះគោខាប់១កេស ទឹកក្រូច១០កេស ទឹកសុទ្ធ១០កេស មីម៉ាម៉ា២កេសធំ ត្រីខ១កេស និងបច្ច័យមួយចំនួនទៀត។ ការប្រគេនទៀនព្រះវស្សា និងទេយ្យទាននេះ ជាការរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ដែលគង់នៅតែក្នុងវត្ត រៀនសូត្រធម៌ វិន័យផ្សេងៗក្នុងរយៈពេល៣ ខែនៃការចូលកាន់ព្រះវស្សា។ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនាដែលជាពេលវេលាដ៏សំខាន់សម្រ...