ជំនួយឧបត្ថម្ភរបស់ក្រសួងការងារ ត្រូវបាននាំយកទៅផ្តល់ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីចែកជូនជនភៀសសឹក និងវីរកងទ័ព
(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់តាំងក្រុមការងារនាំយកអំណោយដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និងបងប្អូនកម្មករនិយោជិត ប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ចែងជូនវីរកងទ័ព និងបងប្អូនជនភៀសសឹក ក្នុងស្មារតីតែមួយ ខ្មែរតែមួយ ដើម្បីរួមគ្នាជួយដល់វីរកងទ័ពដ៏អង់អាចក្លាហានក្នុងសមរភូមិជួរមុខ និងបងប្អូនជនភៀសសឹកដែលរងគ្រោះ ដោយសារសង្គ្រាមឈ្លានពានយ៉ាងឃោរឃៅពីសំណាក់យោធាថៃ។
អំណោយដ៏ថ្លៃថ្លាទាំងនោះ រួមមាន៖ ខ្ទឹមស ចំនួន ៣ តោន, ថ្នាំ Berocca ចំនួន ៥,០០០ ទីប, ភេសជ្ជៈ ចំនួន ២,០០០ កេស, ត្រីងៀត ចំនួន ២០០ គីឡូក្រាម និងសាច់ក្រក ចំនួន ២០០ គីឡូក្រាម។
ចំពោះអំណោយទាំងអស់នេះ គឺជាការឆ្លើយតបចំពោះការលំបាកខ្វះខាតនានាក្នុងគ្រា ដែលកម្ពុជាទទួលរង នូវការវាយប្រហារឈ្លានពានព...








