ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អមដោយលោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល ទទួលជំនួបវាយតម្លៃពាក់កណ្តាលអាណត្តិនៃគម្រោង EU-German GATE

ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អមដោយលោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល ទទួលជំនួបវាយតម្លៃពាក់កណ្តាលអាណត្តិនៃគម្រោង EU-German GATE

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អមដោយ លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយិការងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា បានទទួលជួប លោក Wenguo Cai ដើម្បីពិភាក្សា និងធ្វើការវាយតម្លៃពាក់កណ្តាលអាណត្តិ នៃគម្រោង EU-German GATE។ គោលបំណងនៃជំនួប គឺដើម្បីពិភាក្សាអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម និងបទពិសោធន៍ដែលទទួលបានពីការអនុវត្តគម្រោង ព្រមទាំងស្វែងរកទិសដៅ និងការគាំទ្របន្ថែមសម្រាប់ដំណាក់កាលបន្ត។ ជំនួបនេះបានផ្តោតជាពិសេសលើការគាំទ្រដល់វិស័យឯកជនកម្ពុជា រួមមាន ការតស៊ូមតិរបស់វិស័យឯកជន និងកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជន (PPD) ការពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) លើប្រធានបទពាក់ព័ន្ធនឹងការនាំចេញ និងសេវាកម្មសម្រាប់អ្នកនាំចេញ ព្រមទាំងការពង្រឹងសមត្ថភាពរបស់ធុរកិច្ចកម្ពុជាក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ សភាពាណិជ្ជកម្ម...
ទេសរដ្ឋមន្ត្រី អូ ស្មាន ហាស្សាន់ បានបញ្ចាក់ថា ឈ្មោះ ស្លេះ ហ្វឺត និង ស្លេះ វើត ជាមនុស្សពីរនាក់ផ្សេងគ្នា មិនមែនជាបុគ្គលតែមួយនោះឡើយ

ទេសរដ្ឋមន្ត្រី អូ ស្មាន ហាស្សាន់ បានបញ្ចាក់ថា ឈ្មោះ ស្លេះ ហ្វឺត និង ស្លេះ វើត ជាមនុស្សពីរនាក់ផ្សេងគ្នា មិនមែនជាបុគ្គលតែមួយនោះឡើយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម អូ ស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេសរបស់រដ្ឋាភិបាលកម្ពុជា បានអះអាងថា ឈ្មោះ ស្លេះ ហ្វឺត និង ស្លេះ វើត ជាមនុស្សពីរនាក់ផ្សេងគ្នា មិនមែនជាបុគ្គលតែមួយនោះឡើយ។ នៅព្រឹកមិញនេះ ឯកឧត្តម អូ ស្មាន ហាស្សាន់បានជួបជាមួយលោក ស្លេះ ហ្វឺត ដែលតុលាការចាប់ច្រឡំ និងទើបដោះលែងវិញ។ ទេសរដ្ឋមន្ត្រី អូ ស្មាន ហាស្សាន់ បង្ហាញក្តីសប្បាយរីករាយ និងចូលរួមនូវក្ដីរីករាយជាមួយក្រុមគ្រួសារលោក ស្លេះ ហ្វឺត ចំពោះការដោះលែងរូបលោកកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីបានជាប់ឃុំ២លើកអស់រយៈពេលមួយឆ្នាំបន្តិច។ លោក ស្លេះ ហ្វឺត បានដាក់ពាក្យបណ្តឹងទៅក្រសួងយុត្តិធម៌ ដើម្បីស្វែងរកភាពយុត្តិធម៌រួចហើយ។ រឿងនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី អូ ស្មាន ហាស្សាន់ ធ្លាប់បានលើកកាលពីថ្ងៃទី២២ ខែសីហា លើហ្វេសប៊ុករបស់លោក។ ទេសរដ្ឋមន្ត្រី អូ ស្មាន ហាស្សាន់ បានមានប្រសាសន៍លើហ្វេសបុកថា ឈ្មោះ ស្លេះ ហ្វឺត កើតនៅឆ្នាំ១៩៧០ ដែលមានការ អះអាង...
លោក ថាយ សុមុនី នាយកម្រោងCamAdapt៖ ពង្រឹងសន្តិសុខទឹក លើកកម្ពស់ការកែច្នៃផលនេសាទ និងពង្រឹងភាពធន់នៃជីវភាពសហគមន៍តំបន់ឆ្នេរនៅក្នុងខេត្តចំនួន៤

លោក ថាយ សុមុនី នាយកម្រោងCamAdapt៖ ពង្រឹងសន្តិសុខទឹក លើកកម្ពស់ការកែច្នៃផលនេសាទ និងពង្រឹងភាពធន់នៃជីវភាពសហគមន៍តំបន់ឆ្នេរនៅក្នុងខេត្តចំនួន៤

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ថាយ សុមុនី នាយកម្រោងការបន្ស៊ាំ និងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅ តំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt)នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះបានដឹកនាំ និងសម្របសម្រួលសកម្មភាពដែលបានបញ្ចប់នៅក្នុងសប្តាហ៍នេះ ដោយផ្តោតលើការគាំទ្រដំណោះស្រាយបន្សុំាដែលសមស្របតាមតម្រូវការរបស់សហគមន៍នៅតំបន់ឆ្នេរទូទាំងខេត្តចំនួន៤ រួមមាន កំពត កែប ព្រះសីហនុ និងខេត្តកោះកុង។ តាមរយៈគម្រោង CamAdapt អគ្គនាយកដ្ឋានជលផល បាននិងកំពុងគាំទ្រដល់សហគមន៍ ដើម្បីពង្រឹងសមត្ថភាពក្នុងការទប់ទល់នឹងការប្រែប្រួលនៃលក្ខខណ្ឌអាកាសធាតុ និងលើកកម្ពស់ជីវភាពដែលមានភាពធន់។ លោក ថាយ សុមុនី បានគូសបញ្ជាក់ថា គម្រោង CamAdapt បានគាំទ្រ ធុងស្តុកទឹកភ្លៀងចំនួន ៤០០ ធុង ដល់សហគមន៍តំបន់ឆ្នេរចំនួន ៤៦ សហគមន៍ និង ទូសម្ងួតសូឡាខ្នាតតូចចំនួន ៥០ គ្រឿង នៅទូទាំងខេត្តទាំង៤ ព្រមទាំង រោងសម្ងួតសូឡាខ្នាតធំចំនួន ២ ខ្នង ដែលបានផ្តល់ជូននៅខេត្តព្រះសីហនុ និងខេត្តកំពត។...
ឯកឧត្តម លូ គឹមឈន់ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយ ក្រុមហ៊ុន ថបសុន អ៉ីនធើណេសិនណល ឯ.ក ស្តីពីការនាំចូលឈើ ដើម្បីផលិតគ្រឿងសង្ហារឹមនាំចេញ តាមរយៈច្រក កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម លូ គឹមឈន់ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយ ក្រុមហ៊ុន ថបសុន អ៉ីនធើណេសិនណល ឯ.ក ស្តីពីការនាំចូលឈើ ដើម្បីផលិតគ្រឿងសង្ហារឹមនាំចេញ តាមរយៈច្រក កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស នាវេលាម៉ោង ៤ រសៀល ថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២៦នេះបានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយ ក្រុមហ៊ុន ថបសុន អ៉ីនធើណេសិនណល ឯ.ក ដឹកនាំដោយ អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ថបសុន អ៉ីនធើណេសិនណល ឯ.ក និងជាទីប្រឹក្សាជាន់ខ្ពស់ ក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វ៊ូជាន និងលោក យ៉ាង ដាហ្វា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន តំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វ៊ូជាន និងជាសហស្ថាបនិក ក្រុមហ៊ុន ថបសុន អ៉ីនធើណេសិនណល ឯ.ក ស្តីពីការនាំចូលឈើ ដើម្បីផលិតគ្រឿងសង្ហារឹមនាំចេញ តាមរយៈច្រក កសស។ ក្រុមហ៊ុន ថបសុន អ៉ីនធើណេសិនណល ឯ.ក គឺជាក្រុមហ៊ុននាំចូលឈើ ដើម្បីផលិតគ្រឿងសង្ហារឹមនាំចេញ និងមានទីតាំងស្ថិតនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វ៊ូជាន ក្នុងខេត្តកំ...
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែងដឹកនាំកិច្ចប្រជុំប្រចាំខែ កក្កដា សីហានិងលើកទិសដៅខែកញ្ញា ឆ្នាំ២០២៦

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែងដឹកនាំកិច្ចប្រជុំប្រចាំខែ កក្កដា សីហានិងលើកទិសដៅខែកញ្ញា ឆ្នាំ២០២៦

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តព្រៃវែង ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែកក្កដា សីហា និងលើកទិសដៅខែកញ្ញាឆ្នាំ២០២៦ ដើម្បីអនុវត្តបន្ត ។ ក្នុងពិធីនេះ ក៏បានទទួលការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ លោក-លោកស្រីវរសេនីយ៍ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យទាំង៣០ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការវរៈនគរបាលការពារព្រំដែនគោកលេខ ៦០៧ លោកអធិការ អធិការរងសេនាធិការ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍ការពារព្រំដែនគោកទាំង០៧ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ ។ រួមជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានធ្វើការក្រើនរំលឹកដាស់តឿនដល់មន្ត្រីនគរបាលទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ពន្លឿន ពង្រឹងប្រសិទ្ធភាពការងារក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានរហ័សនិងទាន់ពេលវេលា។ ជាពិសេសអនុវត្តឲ្យបាន១០០%នូវគោលនយ...
អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មរដ្ឋវិចតូរៀ ប្រទេសអូស្ត្រាលី

អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មរដ្ឋវិចតូរៀ ប្រទេសអូស្ត្រាលី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មែលប៊ន៖ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមកិច្ចពិភាក្សាការងារ និងស្វែងយល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ជាមួយការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន ព្រមទាំងមានការចូលរូមពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មរដ្ឋវិចតូរៀ ប្រទេសអូស្ត្រាលី។ ការជួបពិភាក្សាខាងលើ គឺជាឱកាសដ៏មានតម្លៃក្នុងការពង្រឹងបណ្តាញទំនាក់ទំនងអន្តរជាតិ ស្វែងរកដៃគូសហការថ្មីៗ និងបង្កើតមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ជាពិសេសស្វែងយល់ពី សក្តានុពលទីផ្សារ ឱកាសវិនិយោគ ការពង្រីកទំនាក់ទំនងអាជីវកម្ម និងការតភ្ជាប់វិស័យឯកជនរវាងកម្ពុជា និងអូស្ត្រាលី ដែលអាចរួមចំណែកដល់ការជំរុញ ពាណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនងធុរកិច្ច។ ក្នុងជំនួបពិភាក្សានេះ អ្នកឧ...
អគ្គនាយករងធនាគារ ARDB ៖ ការប្រើប្រាស់គណនីជាមួយធនាគារ ARDB ប្រៀបបាននឹងការជួយដល់កសិករ និងតួអង្គនៅក្នុងវិស័យកសិកម្មរបស់កម្ពុជា

អគ្គនាយករងធនាគារ ARDB ៖ ការប្រើប្រាស់គណនីជាមួយធនាគារ ARDB ប្រៀបបាននឹងការជួយដល់កសិករ និងតួអង្គនៅក្នុងវិស័យកសិកម្មរបស់កម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានធ្វើបទបង្ហាញពីផលិតផល និងសេវាកម្មរបស់ធនាគារ និងសម្របសម្រួលការបើកគណនីជូនដល់មន្ត្រីរាជការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (កកជ) និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ (ក១.ផ១) ។ ការរៀបចំបទបង្ហាញ និងបើកគណនីចល័តនេះធ្វើឡើងក្រោមអនុស្សរណៈយោគយល់គ្នា រវាងធនាគារ ARDB ក.ក.ជ និង ក១.ផ១ ដែលបានធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ២០២៤ ស្ដីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូ ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងការជំរុញចលនាភូមិមួយផលិតផលមួយនៅកម្ពុជា ក្នុងបំណងផ្ដល់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ការលើកកម្ពស់ការផលិត កែច្នៃ និងទីផ្សារសម្រាប់ផលិតផលក្នុងស្រុក ព្រមទាំងរៀបចំសិក្ខាសាលាផ្សព្វផ្សាយរួមគ្នាលើការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងសេដ្ឋកិច្ចបៃតង ។ នៅក្នុងមតិស្វាគមន៍ ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB មា...
ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ  សូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា

ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសជ័យមង្គលនៃខួបកំណើតដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នេះ ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សូមប្រសិទ្ធពរជ័យ ជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលបាននូវបញ្ញាញាណភ្លឺថ្លាវាងវៃ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចជោគជ័យដ៏ត្រចះត្រចង់ ក្នុងបេសកកម្មរៀបចំគោលនយោបាយសំខាន់ៗជាច្រើន ជាពិសេស ការដឹកនាំគោលនយោបាយសណ្តាប់ធ្នាប់ សាធារណៈ ការពារសុខសន្តិភាពស្ថិរភាពនយោបាយ ឯករាជ្យជាតិ និងបូរណភាពដែនដីជូនប្រជាពលរដ្ឋ ឱ្យទទួលបានជោគជ័យ ព្រមទ...
ឯកឧត្តម លូ គឹមឈន់ និងលោកជំទាវ ថ្នាក់ដឹកនាំ (កសស) ព្រមទាំងមន្រ្តីក្រោមឱវាទសូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា

ឯកឧត្តម លូ គឹមឈន់ និងលោកជំទាវ ថ្នាក់ដឹកនាំ (កសស) ព្រមទាំងមន្រ្តីក្រោមឱវាទសូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកជំទាវ ថ្នាក់ដឹកនាំ (កសស) ព្រមទាំងមន្រ្តី ក្រោមឱវាទសូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសជ័យមង្គលនៃខួបកំណើតដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នេះ ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សូមប្រសិទ្ធពរជ័យ ជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលបាននូវបញ្ញាញាណភ្លឺថ្លាវាងវៃ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចជោគជ័យដ៏ត្រចះត្រចង់ ក្នុងបេសកកម្មរៀបចំគោលនយោបាយសំខាន់ៗជាច្រើន ជាពិសេស ការដឹកនាំគោលនយោបាយសណ្តាប់ធ្នាប់ សាធារណៈ ការពារសុខសន្តិភាពស្ថិរភាពនយោបាយ ឯករា...
ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា

ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសជ័យមង្គលនៃខួបកំណើតដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នេះ ខ្ញុំ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យ ជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទទួលបាននូវបញ្ញាញាណភ្លឺថ្លាវាងវៃ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចជោគជ័យដ៏ត្រចះត្រចង់ ក្នុងបេសកកម្មរៀបចំគោលនយោបាយសំខាន់ៗជាច្រើន ជាពិសេស ការដឹកនាំគោលនយោបាយសណ្តាប់ធ្នាប់ សាធារណៈ ការពារសុខសន្តិភាពស្ថិរភាពនយោបាយ ឯករាជ្យជាតិ និ...