ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

ឧកញ៉ា សុង សារ៉ន ចូលរួមវេទិកាខ្សែសង្វាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦ “ខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែរឹងមាំ គឺជាមូលដ្ឋានសម្រាប់សេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ”

ឧកញ៉ា សុង សារ៉ន ចូលរួមវេទិកាខ្សែសង្វាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦ “ខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែរឹងមាំ គឺជាមូលដ្ឋានសម្រាប់សេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ”

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ឧកញ៉ា សុង សារ៉ន ចូលរួមវេទិកាខ្សែសង្វាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦ “ខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែរឹងមាំ គឺជាមូលដ្ឋានសម្រាប់សេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ”។ ឧកញ៉ា សុង សារ៉ន បានលើកឡើងថា«ថ្ងៃនេះ ខ្ញុំមានកិត្តិយសបានចែករំលែកទស្សនៈពីវិស័យឯកជននៅក្នុង វេទិកាខ្សែសង្វាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦ ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម»។ តាមបទពិសោធន៍របស់ Amru Rice មេរៀនសំខាន់មួយគឺ៖ ការនាំផលិតផលកម្ពុជាទៅដល់ទីផ្សារអន្តរជាតិ មិនមែនពឹងផ្អែកតែលើការផលិតនោះទេ។ លើសពីនេះ ឧកញ៉ា សុង សារ៉ន បានបញ្ជាក់ថា នៅពីក្រោយអង្ករមួយថង់ យើងមានកសិករ សហគមន័ផលិត ការគ្រប់គ្រងគុណភាព ការតាមដានប្រភព ការសម្ងួត និងការផ្ទុក ការកែច្នៃ ការវេចខ្ចប់ ហិរញ្ញប្បទាន និងភស្តុភារ។ ឧកញ៉ា សុង សារ៉ន បានលើកឡើងអំពីអាទិភាព ៥៖ 1. រក្សាទីផ្សារបើកចំហ និងមានភាពអាចព្យាករណ៍បានសំរាប់កសិករ 2. ពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់កសិករ និងអាជីវករ រោងម៉ាសុីនកិនស្រ...
អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុ ជួបពិភាក្សាការងារជាមួយការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ដើម្បីពង្រឹងទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី

អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុ ជួបពិភាក្សាការងារជាមួយការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ដើម្បីពង្រឹងទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្មកម្ពុជា-អូស្ត្រាលី

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ស៊ីដនី៖ អ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង អមដំណើរដោយ លោក វឿង ប្រយុទ្ធ ប្រធានសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ព្រមទាំងសមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តរតនគិរី និងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦នេះបានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ឃុន សែន ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងស៊ីដនី ព្រមទាំងបងប្អូនអាជីវករ និងសហគមន៍ធុរកិច្ចកម្ពុជានៅប្រទេសអូស្ត្រាលី។ ជំនួបនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងសភាពាណិជ្ជកម្មកម្ពុជា និងការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងស៊ីដនី ព្រមទាំងស្វែងរកឱកាសថ្មីៗសម្រាប់ជំរុញ ពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់វិស័យឯកជន រវាងកម្ពុជា និងអូស្ត្រាលី។ ក្នុងជំនួប ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់...
ក្រុមហ៊ុនអេមរុរ៉ាយស៍និងក្រុមហ៊ុនបុត្រសម្ព័ន្ធសាជីវកម្មកសិកម្មកម្ពុជាចុះកិច្ចសន្យាទិញ-លក់ស្រូវសរីរាង្គនិងនិរន្តរភាពជាង ៧,០០០ តោន នៅខេត្តមណ្ឌលគីរី ដើម្បីលើកកម្ពស់ជីវភាពកសិករខ្នាតតូច និងជនជាតិដើមភាគតិច

ក្រុមហ៊ុនអេមរុរ៉ាយស៍និងក្រុមហ៊ុនបុត្រសម្ព័ន្ធសាជីវកម្មកសិកម្មកម្ពុជាចុះកិច្ចសន្យាទិញ-លក់ស្រូវសរីរាង្គនិងនិរន្តរភាពជាង ៧,០០០ តោន នៅខេត្តមណ្ឌលគីរី ដើម្បីលើកកម្ពស់ជីវភាពកសិករខ្នាតតូច និងជនជាតិដើមភាគតិច

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ខេត្តមណ្ឌលគីរី៖ ក្រុមហ៊ុន អេមរុរ៉ាយស៍និងក្រុមហ៊ុន សាជីវកម្មកសិកម្មកម្ពុជាដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះបានរៀបចំពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី ការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គ និងស្រូវនិរន្តរភាពសរុបចំនួន ៧,០០០ តោន ដែលមានតម្លៃសរុបប្រមាណ ១ លាន ៨០ ម៉ឺនដុល្លារអាមេរិក ជាមួយសហគមន៍កសិកម្មចំនួន ០៧ ក្នុងនោះមាន ០៦ សហគមន៍ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគីរី និង ០១ សហគមន៍មកពីស្រុកកូនមុំ ខេត្តរតនគីរី ព្រមទាំងក្រុមផលិត និងចង្កោមអាជីវកម្មរបស់គម្រោងអេមស៍ (AIMS) ចំនួន ២២ ក្រុមផ្សេងទៀត។ ពិធីដ៏មានអត្ថន័យនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគីរី តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអភិបាលខេត្ត លោក សា ស្លឹម អភិបាលរងស្រុកកោះញែក លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិឧស្សាហកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ លោកបណ្ឌិត សុង ឃៀងប្...
អ្នកឧកញ៉ា ភួ វាសនា តំណាង អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណះប្រតិភូ សភាពាណិជ្ជកម្មកម្ពុជាទៅចូលរួមកម្មវិធីពាណិជ្ជកម្មនៅទីក្រុង Melbourne និងទីក្រុង Sydneyប្រទេសអូស្រ្តាលី

អ្នកឧកញ៉ា ភួ វាសនា តំណាង អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណះប្រតិភូ សភាពាណិជ្ជកម្មកម្ពុជាទៅចូលរួមកម្មវិធីពាណិជ្ជកម្មនៅទីក្រុង Melbourne និងទីក្រុង Sydneyប្រទេសអូស្រ្តាលី

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ អ្នកឧកញ៉ា ភួ វាសនា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជានារសៀលថ្ងៃទី29សីហា2026នេះបានដឹកនាំគណះប្រតិភូសភាពាណិជ្ជកម្មកម្ពុជាទៅចូលរួមកម្មវិធី ពាណិជ្ជកម្ម នៅទីក្រុង Melbourne និង ទីក្រុង Sydneyប្រទេស Australia។ សូមជម្រាបថា អ្នកឧកញ៉ា​ ភួ​ វាសនា​ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង និងជាសហប្រធាន​ក្រុមការងារផ្លូវការផ្នែករដ្ឋាភិបាលថ្នាក់ក្រោមជាតិ​ ក្រោមយន្តការភាពជាដៃគូ រវាងរដ្ឋបាលខេត្ត​ និងសភាពាណិជ្ជកម្មខេត្តបាត់ដំបងផងដែរ។...
ក្នុងសប្តាហ៍នេះក្រុមហ៊ុន Amru Rice នៅខេត្តកំពង់ធំចុះទិញស្រូវពីកសិករប្រមាណ ៤,០០០តោន មកកាន់រោងចក្រ ដើម្បីចូលឡសម្ងួតសម្រាប់កិនជាអង្ករខ្មែរដែលមានគុណភាពសម្រាប់ទីផ្សារ

ក្នុងសប្តាហ៍នេះក្រុមហ៊ុន Amru Rice នៅខេត្តកំពង់ធំចុះទិញស្រូវពីកសិករប្រមាណ ៤,០០០តោន មកកាន់រោងចក្រ ដើម្បីចូលឡសម្ងួតសម្រាប់កិនជាអង្ករខ្មែរដែលមានគុណភាពសម្រាប់ទីផ្សារ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
កំពង់ធំ៖ ក្រុមហ៊ុន Amru Rice នៅខេត្តកំពង់ធំនាថ្ងៃទី២៩ខែសីហាឆ្នាំ២០២៦នេះ​ កំពុងមមាញឹកក្នុងការទិញស្រូវពីកសិករមកកាន់រោងចក្រ ក្នុងសប្តាហ៍៍នេះដែលមានបរិមាណ ៤,០០០ តោន ហើយនៅសប្តាហ៍ក្រោយទៀតនឹងត្រៀមទិញប្រមាណ ៨,០០០តោនទៀតតាមកិច្ចសន្យាផលិតកម្មកសិកម្ម ដើម្បីចូលឡសម្ងួតសម្រាប់កិនជាអង្ករខ្មែរដែលមានគុណភាពសម្រាប់ទីផ្សារ។ យោងតាម្មឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice បាន​ឲ្យដឹងថា ស្រូវចូលថ្ងៃនេះ Amru Rice កំពង់ធំព្រឹកនេះ សកម្មភាពស្រូវចូលនៅ Amru Rice កំពង់ធំ កំពុងមមាញឹកយ៉ាងសកម្មក្នុងការទិញពីកសិករឡានស្រូវចូលជាបន្តបន្ទាប់ពីតំបន់កសិករមកកាន់រោងចក្រ ដើម្បីចូលដំណើរការ សម្ងួត កិន និងត្រួតពិនិត្យគុណភាព មុននឹងក្លាយជាអង្ករខ្មែរដែលមានគុណភាពសម្រាប់ទីផ្សារ។ ឧកញ៉ា សុង សារ៉ន បាន​ឲ្យដឹងទៀតថា ការទិញពីវាលស្រែទៅរោងចក្រកិនចាអង្ករខ្មែរ សម្រាប់ទីផ្សារគ្រប់ជំហានគឺជាការខិតខំរួមគ្នារបស់កសិករ និងក្រុមការងារ Amru Rice ហើយAmru ...
ក្រុមហ៊ុនលាងឡេង ស៊ស ចូលរួមកម្មវិធី MSMEs មានហ្វេនៗទឹកត្រីលាងឡេង ត្រីកញ្ចាញ់ច្រាស់ជាច្រើនបានចូលរួមជួយគាំទ្រ

ក្រុមហ៊ុនលាងឡេង ស៊ស ចូលរួមកម្មវិធី MSMEs មានហ្វេនៗទឹកត្រីលាងឡេង ត្រីកញ្ចាញ់ច្រាស់ជាច្រើនបានចូលរួមជួយគាំទ្រ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ឯកឧត្តម លាង ឡេង អគ្គនាយកក្រុមហ៊ុនលាងឡេង ស៊ស ចូលរួមកម្មវិធី MSMEs មានហ្វេនៗទឹកត្រីលាងឡេង ត្រីកញ្ចាញ់ច្រាស់ជាច្រើនបានចូលរួមជួយគាំទ្រ ក្នុងឱកាសក្រោយនឹងនាំយកផលិតផលទឹកត្រីកញ្ចាញ់ច្រាស់ទៅអោយបានច្រើននាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។ សហគ្រាស លាងឡេង (Leang Leng) គឺជាសហគ្រាសផលិតគ្រឿងទេសកូនខ្មែរឈានមុខគេ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើការផលិតទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ទឹកសៀង ទឹកប្រេងខ្យង និងទឹកខ្មេះ ដោយផ្តោតលើរសជាតិឆ្ងាញ់និងសុវត្ថិភាពខ្ពស់។ សហគ្រាសផលិតទឹកត្រី លាង ឡេង មានប្រវត្តិបង្កើតឡើងតាំងពីឆ្នាំ ១៩៨៣ និងបានប្រកាន់គោលការណ៍អនុលោមភាពផលិតផលទាំងស្តង់ដាជាតិ និងអន្តរជាតិ រួមទាំងផ្នែកបរិស្ថាន និងបានការទទួលស្គាល់ស្តង់ដា ISO ស្តង់ដា HALAL និងស្ដង់ដារសុវត្ថិភាពចំណីអាហារពីអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) CQS “Cambodia Quality Seal” និងអាចប្រកួតប្រជែងជាមួយទំនិញនាំចូលបានថែមទៀត។...
ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាតំណាងអ្នកឧកញ៉ា គិត ម៉េង ចូលរួមថ្លែងសុន្ទរកថាបើកកម្មវិធីកិច្ចពិភាក្សាស្តីពី «ការជំរុញការប្រកួតប្រជែងរបស់ឧស្សាហកម្មកម្ពុជា៖ ជំរុញនវានុវត្តន៍ ការអភិវឌ្ឍប្រកបដោយចីរភាព និងការផលិតឆ្លាតវៃ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងនៅថ្នាក់តំបន់ និងសកល»

ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាតំណាងអ្នកឧកញ៉ា គិត ម៉េង ចូលរួមថ្លែងសុន្ទរកថាបើកកម្មវិធីកិច្ចពិភាក្សាស្តីពី «ការជំរុញការប្រកួតប្រជែងរបស់ឧស្សាហកម្មកម្ពុជា៖ ជំរុញនវានុវត្តន៍ ការអភិវឌ្ឍប្រកបដោយចីរភាព និងការផលិតឆ្លាតវៃ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងនៅថ្នាក់តំបន់ និងសកល»

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(រាជធានីភ្នំពេញ)៖ ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជានារសៀលថ្ងៃសៅរ៍ទី១៥ ខែសីហា ឆ្នាំ២០២៦នេះបានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបើកកម្មវិធីកិច្ចពិភាក្សាស្តីពី «ការជំរុញការប្រកួតប្រជែងរបស់ឧស្សាហកម្មកម្ពុជា៖ ជំរុញនវានុវត្តន៍ ការអភិវឌ្ឍប្រកបដោយចីរភាព និងការផលិតឆ្លាតវៃ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងនៅថ្នាក់តំបន់ និងសកល»។ កម្មវិធីនេះត្រូវបានសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន Yorker Trade & Marketing Service Co., Ltd. ក្នុងគោលបំណងបង្កើតវេទិកាសម្រាប់ការចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនៈពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា។ កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស រួមមាន ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធា...
ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី ចូលរួមក្នុងកម្មវិធីចុះកិច្ចសន្យាកសិកម្ម ស្តីពី ការផលិត និងផ្គត់ផ្គង់ស្រូវសែនក្រអូប រវាងក្រុមផលិតស្រូវស្រុកថ្មគោល និងក្រុមផលិតស្រូវស្រុកបវេល

ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី ចូលរួមក្នុងកម្មវិធីចុះកិច្ចសន្យាកសិកម្ម ស្តីពី ការផលិត និងផ្គត់ផ្គង់ស្រូវសែនក្រអូប រវាងក្រុមផលិតស្រូវស្រុកថ្មគោល និងក្រុមផលិតស្រូវស្រុកបវេល

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
បាត់ដំបង៖ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អុីមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) តំណាងដោយលោក លី លាងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះបានចូលរួមក្នុងកម្មវិធីចុះកិច្ចសន្យាកសិកម្ម ស្តីពី ការផលិត និងផ្គត់ផ្គង់ស្រូវសែនក្រអូប រវាងក្រុមផលិតស្រូវស្រុកថ្មគោល តំណាងដោយលោកស្រី ប៊ី សុខា និងក្រុមផលិតស្រូវស្រុកបវេល តំណាងដោយលោក ចៅ ធី។ ពិធីនេះក្រោមការដឹកនាំ និងការយកចិត្តទុកដាក់របស់ ឯកឧត្តម បណ្ឌិត កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​និងកសិកម្ម​ (ARDB ) និង​ជាប្រធាន​សមាគមន៍​បណ្តាញ​កសិករ​តេជោ​បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញអោយមានការចុះ​កិច្ចសន្យា​នេះ។ កម្មវិធីនេះដែលក៏មានការចូលរួមពី ឯកឧត្តម ឡាយ ឈុនហាំង អនុប្រធានសមាគមន៍បណ្តាញកសិករតេជោ ហេីយ​ក័​ជា​អនុប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ និងលោក រស់ សេងហាក់ តំណាងឱ្យសមាគមន៍បណ្តាញកសិករតេជោ ព្រមទាំងភាគីពាក់ព័ន្ធដែលមានបំណងចូលរួមលើកកម្ពស...
ពិធីចុះកិច្ចសន្យាទិញលក់ផលិតផលសរីរាង្គ រវាងសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ ជាមួយក្រុមហ៊ុន អេមរុ រ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា

ពិធីចុះកិច្ចសន្យាទិញលក់ផលិតផលសរីរាង្គ រវាងសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ ជាមួយក្រុមហ៊ុន អេមរុ រ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
  ខេត្តព្រះវិហារ៖នាព្រឹក ថ្ងៃសុក្រទី៧ ខែសីហា ឆ្នាំ២០២៦នេះនៅខេត្តព្រះវិហារមានរៀបចំពិធីចុះកិច្ចសន្យាទិញលក់ផលិតផលសរីរាង្គ រវាងសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ ជាមួយក្រុមហ៊ុន អេមរុ រ៉ាយស៍ តំណាង ដោយ ឧកញ៉ា សុង សារ៉ន  និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា។ ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ។ ពិធីចុះកិច្ចសន្យាទិញលក់ផលិតផលសរីរាង្គនេះ ក៏មានការអញ្ជើញចូលរួមពី ក្រុមការងារគម្រោង PEARL ថ្នាក់ជាតិ និងថ្នាក់ខេត្ត មន្ទីពាក់ព័ន្ធជុំវិញខេត្ត វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន និងសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ សរុបចំនួន ១១៦ នាក់។ គូសបញ្ជាក់ផងដែរថា ផែនការនៃកិច្ចសន្យានេះ ផ្តោតទៅលើការទិញលក់ផលិតផលសរីរាង្គ ដែលក្នុងនោះរួមមាន ស្រូវសរីរាង្គចំនួន ៤០.០០...
កម្ពុជាចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ “កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច” មានទំហំហិរញ្ញប្បទានសរុបចំនួន ២៥០ លានដុល្លារអាម៉េរិក

កម្ពុជាចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ “កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច” មានទំហំហិរញ្ញប្បទានសរុបចំនួន ២៥០ លានដុល្លារអាម៉េរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និង លោកស្រី យ៉ាសមីន ស៊ីឌីគី នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ “កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច” (Rapid Intervention for Stabilization of the Economy Program - RISE)” ក្រោមក្របខ័ណ្ឌ Countercyclical Support Facility (CSF) ដែលមានទំហំហិរញ្ញប្បទានសរុបចំនួន ២៥០ លានដុល្លារអាម៉េរិក ។ ពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចាង នៀនហ្សាន (Nianshan Zhang) អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃ ADB ផងដែរ, នៅព្រឹកថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។...