ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាចូលរួមនៅក្នុង “វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦”

ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាចូលរួមនៅក្នុង “វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦”

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២៦បាន​​អញ្ជើញចូលរួមកិច្ចពិភាក្សាស្តីពី"អត្ថប្រយោជន៍ និងឱកាសទទួលបានការគាំទ្រហិរញ្ញប្បទានសម្រាប់ធុរកិច្ច"នៃវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាអូតែលរាជធានីភ្នំពេញ។ នៅក្នុង​កិច្ចពិភាក្សានោះ គឺ ក្រោមការសម្របសម្រួលដោយ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារកម្ពុជាលោក ណូ លីដា អគ្គនាយក CGCC, ឯកឧត្តម ចាន់​ សីហា អគ្គនាយករងនៃធនាគារ​ ARDB និង​លោឧកញ៉ា ឡាយ ឈុនហួ ក ជា សុភ័ក្ត អគ្គនាយក SME Bank។ ក្នុងកិច្ចពិក្សានោះ ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ បាន​​លើកឡើងក្នុងកិច្ចពិភាក្សាថា សហព័ន្ធស្រូវអង្ករកម្ពុជាដែលស្ថិតនៅក្រោមអាណាព្យាបាលរបស់ ក្រសួងពាណិជ្ជកម្ម នឹងបាន​ធ្វើ​ការជាមួយសមាជិកជាង២៤០ ក្រុមហ៊ុន ជារោងម៉ាស៊ីនខ្នាតតូចនិងមធ្យម ក្នុងបេសកម្មរបស់យើង ដើម្បីពង្រឹងភាពប្រកួតប្រជែង ការប្រមូលទិញស្...
លោក ឆាយ ប៉ាង ម្ចាស់ សហគ្រាសផលិតចំណីសត្វដង្ខៅប៉ាងចូលរួមកិច្ចប្រជុំជាមួយសមាគមបណ្តាញកសិករ​តេជោ ដើម្បីពិភាក្សាបន្ត អំពីគម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពជនភៀសសឹកនៅខេត្តព្រះវិហារ

លោក ឆាយ ប៉ាង ម្ចាស់ សហគ្រាសផលិតចំណីសត្វដង្ខៅប៉ាងចូលរួមកិច្ចប្រជុំជាមួយសមាគមបណ្តាញកសិករ​តេជោ ដើម្បីពិភាក្សាបន្ត អំពីគម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពជនភៀសសឹកនៅខេត្តព្រះវិហារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ឆាយ ប៉ាង ម្ចាស់ សហគ្រាសផលិតចំណីសត្វដង្ខៅប៉ាង បានចូលរួមកិច្ចប្រជុំជាមួយសមាគមបណ្តាញកសិករ​តេជោ ដើម្បីពិភាក្សាបន្ត អំពីគម្រោងអភិវឌ្ឍន៍ និងលើកកម្ពស់ជីវភាពជនភៀសសឹក នៅខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុកជា​អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)​និង​ជាប្រធានសមាគម។ កិច្ចប្រជុំនេះរៀវចំឡើងនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការរៀបចំផែនការអាជីវកម្មកសិកម្មរួមមាន៖ វារីវប្បកម្ម, ផលិតកម្មគោសាច់ និងផលិតកម្មចំណី និងស្មៅ, អាជីវកម្មចិញ្ចឹមមាន់យកស៊ុត និងសាច់, អាជីវកម្មចិញ្ចឹមទាយកស៊ុត និងសាច់, ការដាំបន្លែក្នុងផ្ទះសំណាញ់ និងកន្លែងប្រមូលផ្តុំនិងចែកចាយបន្លែ នៅខេត្តព្រះវិហារ តាមរយៈ​ការវិនិយោគពី​ក្រុមហ៊ុនឯកជន លើការបង្កើតចង្កោមអាជីវកម្ម​ចម្បងៗ​ក្នុងបរិបទ​សេដ្ឋ...
ដៃគូអ្នកទិញអង្កររបស់ក្រុមហ៊ុន Amru Rice មកពីប្រទេសអូស្ត្រាលីចុះពិនិត្យស្រែដាំដុះស្រូវក្រអូបផ្ទាល់ ក្រោមកម្មវិធីកសិកម្មតាមកិច្ចសន្យា

ដៃគូអ្នកទិញអង្កររបស់ក្រុមហ៊ុន Amru Rice មកពីប្រទេសអូស្ត្រាលីចុះពិនិត្យស្រែដាំដុះស្រូវក្រអូបផ្ទាល់ ក្រោមកម្មវិធីកសិកម្មតាមកិច្ចសន្យា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
បាត់ដំបង៖ ដៃគូអ្នកទិញអង្ករដ៏ធំមួយរបស់ក្រុមហ៊ុន Amru Rice មកពីប្រទេសអូស្ត្រាលី នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះបានចុះពិនិត្យស្រែដាំដុះស្រូវក្រអូបនិងឃ្លំាងស្តុកកែច្នៃស្រូវផ្ទាល់ ក្រោមកម្មវិធីកសិកម្មតាមកិច្ចសន្យាជាមួយ សហគមន៍កសិកម្មទំនើបមោងឫស្សីខេត្តបាត់ដំបង។ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice បានសម្តែងនូវសុទិដ្ឋិនិយមថា ថ្ងៃនេះ បាននាំដៃគូអ្នកទិញអង្ករមកពីប្រទេសអូស្ត្រាលី ចុះពិនិត្យស្រែដាំដុះស្រូវក្រអូបក្រោមកម្មវិធីកសិកម្មតាមកិច្ចសន្យា ជាមួយ សហគមន៍កសិកម្មទំនើបមោងឫស្សី។ សហគមន៍កំពុងដាំដុះពូជស្រូវ ស្រងែក្រអូប (SROB) លើផ្ទៃដីជាង ៨០០ ហិកតា និងពូជស្រូវ សែនក្រអូប (SKO1) លើផ្ទៃដីជាង ២០០ ហិកតា ដោយមានការចូលរួមពីសមាជិកកសិករជិត ២០០ គ្រួសារ។ បច្ចុប្បន្ន ពូជស្រូវទាំងពីរកំពុងលូតលាស់បានល្អ ស្ថិតក្នុងដំណាក់កាល ដាក់ទឹកដោះ និងដាក់ម្សៅ ហើយគ្រោងនឹងចាប់ផ្តើមប្រមូលផលនៅប្រហែលថ្ងៃទី ១២ ខែសីហា...
ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice ដឹកនាំពាណិជកម្មពីប្រទេស អូស្រ្តាលីចុះពិនិត្យស្រែស្រូវក្រោមកម្មវិធីកសិកម្មតាមកិច្ចសន្យា ជាមួយសហគមន៍កសិកម្មទំនើបម៉ោងឫស្សី

ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice ដឹកនាំពាណិជកម្មពីប្រទេស អូស្រ្តាលីចុះពិនិត្យស្រែស្រូវក្រោមកម្មវិធីកសិកម្មតាមកិច្ចសន្យា ជាមួយសហគមន៍កសិកម្មទំនើបម៉ោងឫស្សី

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
ខេត្តបាត់ដំបង៖ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៦នេះបានដឹកនាំគំ:ប្រតិភូដំណើរចុះពិនិត្យស្រែស្រូវនៅសហគមន៍កសិកម្មកំពង់ព្រៀង ខេត្តបាត់ដំបង។ ឧកញ៉ា សុង សារ៉ន បានមានប្រសាសន៍ថា «ថ្ងៃនេះ បានចុះពិនិត្យស្រែផលិតពូជស្រូវស្រងែក្រអូប SROB របស់សហគមន៍កសិកម្មកំពង់ព្រៀងស្រុកសង្កែ ខេត្តបាត់ដំបង។ស្រែនេះបានជួបប្រទះគ្រោះរាំងស្ងួត ដោយខ្វះទឹកអស់រយៈពេលជិត ៣០ ថ្ងៃ ដែលបណ្តាលឱ្យដំណាំស្រូវ ក្តៅឡើងពណ៌លឿង ដោយរងសម្ពាធពីការខ្វះទឹក»។ ប៉ុន្តែ បន្ទាប់ពីទទួលបានទឹកស្រោចស្រពវិញបានត្រឹមតែ មួយសប្តាហ៍ ស្រូវបានស្តារខ្លួនឡើងវិញយ៉ាងឆាប់រហ័ស ប្រែពីពណ៌លឿងមកជាពណ៌បៃតងវិញ និងបន្តលូតលាស់បានល្អ។ ខណៈដែលស្រែស្រូវនៅក្បែរនោះ នៅតែស្ថិតក្នុងដំណាក់កាលស្តារខ្លួនពីភាពរាំងស្ងួត។ ការចុះពិនិត្យនេះបានបង្ហាញពី សមត្ថភាពធន់នឹងភាពរាំងស្ងួត និងការស្តារខ្លួនបានលឿន របស់ពូជស្រូវក្រអូប SROB ដែលជាចំណុចសំខាន់សម្រាប់ការប...
ក្រុមហ៊ុន​សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌីចុះហត្ថលេខាលើកិច្ចសន្យា​ផលិតផល​កសិកម្មជាមួយតំណាងក្រុមកសិករអ្នកផលិតស្រូវ នៅស្រុកបាណន់ខេត្តបាត់ដំបង

ក្រុមហ៊ុន​សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌីចុះហត្ថលេខាលើកិច្ចសន្យា​ផលិតផល​កសិកម្មជាមួយតំណាងក្រុមកសិករអ្នកផលិតស្រូវ នៅស្រុកបាណន់ខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមហ៊ុន​សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី City Rice Import Export Co., Ltd.នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះបានចុះហត្ថលេខាលើកិច្ចសន្យា​ផលិតផល​កសិកម្មជាមួយតំណាងក្រុមកសិករអ្នកផលិតស្រូវ នៅស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច។ កិច្ចសន្យា​កសិកម្ម​នេះ គឺជាជំហានដ៏សំខាន់ក្នុងការកសាងភាពជាដៃគូរយៈពេលវែងរវាងក្រុមហ៊ុន និងកសិករ ដោយ City Rice ប្តេជ្ញាធានាការទិញស្រូវតាមលក្ខខណ្ឌ និងតម្លៃដែលបានព្រមព្រៀងគ្នា ដើម្បីរួមចំណែកបង្កើនស្ថិរភាពទីផ្សារ កាត់បន្ថយហានិភ័យ និងលើកកម្ពស់ចំណូលរបស់ប្រជាកសិករ។ ជាមួយគ្នានេះ ក្រុមហ៊ុននឹងបន្តសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីជំរុញការផលិតស្រូវប្រកបដោយគុណភាព ស្តង់ដារ និងនិរន្តរភាព ស្របតាមតម្រូវការទីផ្សារ និងការនាំចេញ។ ក្រុមហ៊ុន​សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី City Rice Import Export Co., Ltd. សូមថ្លែងអំណរគុណចំពោ...
ឯកឧត្តមបណ្ឌិត កៅ ថាច ជំរុញយន្តការកិច្ចសន្យាផលិតកម្មកសិកម្មរវាងក្រុមហ៊ុន City Rice និងតំណាងកសិករអ្នកផលិតស្រូវនៅស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីរួមគ្នាធានាលើការទិញស្រូវពីកសិករឲ្យមានតម្លៃសមរម្យនៅលើទីផ្សារ

ឯកឧត្តមបណ្ឌិត កៅ ថាច ជំរុញយន្តការកិច្ចសន្យាផលិតកម្មកសិកម្មរវាងក្រុមហ៊ុន City Rice និងតំណាងកសិករអ្នកផលិតស្រូវនៅស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីរួមគ្នាធានាលើការទិញស្រូវពីកសិករឲ្យមានតម្លៃសមរម្យនៅលើទីផ្សារ

ព័ត៌មានអន្តរជាតិ, សេដ្ឋកិច្ច និងវិនិយោគ
ស្រុកបាណន់,ខេត្តបាត់ដំបង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោបានជំរុញនិងគាំទ្រនូវយន្តការកិច្ចសន្យាផលិតកម្មកសិកម្មរវាងក្រុមហ៊ុន City Rice និងក្រុមកសិករអ្នកផលិតស្រូវ នៅស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីរួមគ្នាធានាការទិញស្រូវពីកសិករឲ្យមានតម្លៃសមរម្យនៅលើទីផ្សារ។ ប្រសាសន៍លើកឡើងដូច្នោះរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងការផ្គត់ផ្គង់ស្រូវ រវាងតំណាងក្រុមហ៊ុន City Rice Import Export Co., Ltd លោក ឡាយ ឈុនហាំង និងភាគីក្រុមកសិករអ្នកផលិតស្រូវ លោក ចាន់ សំអុល រសៀលថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២៦នេះរៀបចំឡើង ដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)សាខាខេត្តបាត់ដំបង ។ ក្នុងគោលបំណងពិធីចុះហត្ថលេខា គឺ ដើម្បីបង្កើតជាភាពជាដៃគូរវាងវិស័យឯ...
ក្រុមហ៊ុន CRCC បានបង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

ក្រុមហ៊ុន CRCC បានបង្ហាញបំណងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ប្រទេសចិន៖នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Dai Hegen ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន China Railway Construction Corporation (CRCC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត​ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួបនេះ, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី អំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលជាក្រុមហ៊ុនវិស្វកម្ម និងសាងសង់ឈានមុខគេមួយក្នុងពិភពលោក ដោយផ្ដោតសំខាន់លើកិច្ចការម៉ៅការសាងសង់, ប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ, ការផលិតបរិក្ខារបច្ចេកវិទ្យាជាន់ខ្ពស់ និងជាអ្នកអភិវឌ្ឍវិស័យឧស្សាហកម្មថ្មីៗជាយុទ្ធសាស្ត្រ ដែលមានប្រតិបត្តិការអាជីវកម្មគ្របដណ្តប់លើ ...
ដំណើរទស្សនកិច្ចសម្តែងការគួរសមរបស់ភាគហ៊ុនិកសក្តានុពល ក្រុមហ៊ុន KAMIGUMI Co., Ltd. និង ក្រុមហ៊ុន Kobe-Osaka International Port Corporation (HANSHIN) មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ដំណើរទស្សនកិច្ចសម្តែងការគួរសមរបស់ភាគហ៊ុនិកសក្តានុពល ក្រុមហ៊ុន KAMIGUMI Co., Ltd. និង ក្រុមហ៊ុន Kobe-Osaka International Port Corporation (HANSHIN) មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ(កសស) ៖នៅរសៀលថ្ងៃព្រហស្បតិ៍ ១១ កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសមរបស់ ភាគហ៊ុនិកសក្តានុពល ក្រុមហ៊ុន KAMIGUMI Co., Ltd. ដឹកនាំដោយ លោក Nakamura MASAHIRO, តំណាងជាន់ខ្ពស់របស់ក្រុមហ៊ុន KAMIGUMI Co., Ltd និង ក្រុមហ៊ុន Kobe-Osaka International Port Corporation (HANSHIN ដឹកនាំដោយ លោក Uehara Shuji អនុប្រធានសាជីវកម្មកំពង់ផែអន្តរជាតិ Kobe-Osaka ក្នុងគោលបំណងស្វែងយល់ពី ប្រតិបត្តិការអាជីវកម្ម វឌ្ឍនភាព នៃការអភិវឌ្ឍរបស់ កសស។ Sihanoukville Autonomous Port (PAS) : At 2:30 PM on Thursday, 25th June 2026, at the venue of PAS Meeting room, His Excellen...
ឧកញ៉ាបណ្ឌិត ឡាយ ឈុន ហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិកដែលជាក្រុមហ៊ុននាំចេញចំនួន ១០ ដែលមានសមាជិកប្រតិភូចំនួន ប្រមាណជា ៣៦ នាក់​ ចូលរួមតាំងពិព័រណ៍ម្ហូបអាហារ​ប្រចាំឆ្នាំនាទីក្រុងញូយ៉ក​ សហរដ្ឋអាមេរិក

ឧកញ៉ាបណ្ឌិត ឡាយ ឈុន ហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិកដែលជាក្រុមហ៊ុននាំចេញចំនួន ១០ ដែលមានសមាជិកប្រតិភូចំនួន ប្រមាណជា ៣៦ នាក់​ ចូលរួមតាំងពិព័រណ៍ម្ហូបអាហារ​ប្រចាំឆ្នាំនាទីក្រុងញូយ៉ក​ សហរដ្ឋអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
​សហរដ្ឋអាមេរិក៖ ឧកញ៉ាបណ្ឌិត ឡាយ ឈុន ហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិកដែលជាក្រុមហ៊ុននាំចេញចំនួន ១០ ដែលមានសមាជិកប្រតិភូចំនួនប្រមាណជា៣៦នាក់នៅថ្ងៃទី២៨ខែ​មិថុនាឆ្នាំ២០២៦នេះបាន ចូលរួមតាំងពិព័រណ៍ម្ហូបអាហារ​ប្រចាំឆ្នាំនាទីក្រុងញូយ៉ក​ សហរដ្ឋអាមេរិកដែលមានឈ្មោះថា Summer Fancy Food Show 2026 ដែលកម្មវិធីនេះរៀបចំឡើងនៅក្នុង មជ្ឈមណ្ឌលពិព័រណ៍ Javits ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ពន្លាសហព័ន្ធស្រូវអង្ករកម្ពុជា ស្ថិតនៅ STAND No-3512-3521, HALL 1E។ ក្រុមហ៊ុនទាំងនោះរួមមាន៖ ១.ក្រុមហ៊ុន ហ្គោលដេន ស្ដារ រ៉ាយស៍ មីល អេន អ៊ីមផត អិចផត (៣៥១២) (3512) ២.ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍ (៣៥១4) (3514) ៣.ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូអិលធីឌី (៣៥១៥) (3515) ៤.ក្រុមហ៊ុន ស៊ីកនេតឈ័រ រ៉ាយស៍ ឯ.ក (៣៥១៦) (3516) ៥.ក្រុមហ៊ុន ដេលី ហ្រ្វេស ហ៊្វូដ (ខេមបូឌា) ឯ.ក (៣៥១៧) (3517) ៦.ក្រុមហ៊ុន ហ្គោលដេន រ៉...
ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញចូលរួមកម្មវិធី «បើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា

ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញចូលរួមកម្មវិធី «បើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកជំទាវ សោម រស្មី បានអញ្ជើញចូលរួមក្នុងកម្មវិធី «បើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ «ពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា» និង «ពិធីសំណេះសំណាល និងប្រគល់-ទទួលថវិកាបរិច្ចាគពីវិស័យឯកជនជូនមូលនិធិគន្ធបុប្ផាកម្ពុជា» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅសណ្ឋាគារ Raffles Hotel Le Royal។ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» ដែលជាកម្មវិធីប្រចាំឆ្នាំដ៏ធំមួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានរៀបចំឡើង ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១ មិថុនា និងបំផុសចលនាសប្បុរសធម៌ ព្រមទាំងដើម្បីរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ក្នុងគោលបំណងរួមគ...