សហរដ្ឋអាមេរិក៖ ឧកញ៉ាបណ្ឌិត ឡាយ ឈុន ហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិកដែលជាក្រុមហ៊ុននាំចេញចំនួន ១០ ដែលមានសមាជិកប្រតិភូចំនួនប្រមាណជា៣៦នាក់នៅថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៦នេះបាន ចូលរួមតាំងពិព័រណ៍ម្ហូបអាហារប្រចាំឆ្នាំនាទីក្រុងញូយ៉ក សហរដ្ឋអាមេរិកដែលមានឈ្មោះថា Summer Fancy Food Show 2026 ដែលកម្មវិធីនេះរៀបចំឡើងនៅក្នុង មជ្ឈមណ្ឌលពិព័រណ៍ Javits ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ពន្លាសហព័ន្ធស្រូវអង្ករកម្ពុជា ស្ថិតនៅ STAND No-3512-3521, HALL 1E។ ក្រុមហ៊ុនទាំងនោះរួមមាន៖
១.ក្រុមហ៊ុន ហ្គោលដេន ស្ដារ រ៉ាយស៍ មីល អេន អ៊ីមផត អិចផត (៣៥១២) (3512)
២.ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍ (៣៥១4) (3514)
៣.ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូអិលធីឌី (៣៥១៥) (3515)
៤.ក្រុមហ៊ុន ស៊ីកនេតឈ័រ រ៉ាយស៍ ឯ.ក (៣៥១៦) (3516)
៥.ក្រុមហ៊ុន ដេលី ហ្រ្វេស ហ៊្វូដ (ខេមបូឌា) ឯ.ក (៣៥១៧) (3517)
៦.ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា) (៣៥១៨) (3518)
៧.ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន អិលធីឌី (៣៥១៩) (3519)
៨.ក្រុមហ៊ុន ខ្មែរ ហ៊ូត គ្រុប (៣៥២០) (3520)
៩.ក្រុមហ៊ុន ឥណ្ឌូឆាយណា រ៉ាយស៍ មីល លីមីធីត (៣៥២១) (3521)
១០. ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា) (២៥៦៥) (សាល ៣ )
សូមមេត្តាជ្រាបថា៖កម្មវិធីនេះត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្ម ជាអាណាព្យាបាលបច្ចេកទេសរបស់សហព័ន្ធស្រូវអង្ករកម្ពុជានិងទទួលបានការចូលរួមឧបត្ថម្ភថវិកាពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មដល់ សហព័ន្ធស្រូវអង្ករកម្ពុជាដែលផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនដែលជាសមាជិកចូលរួមតាំងពិពណ៌ចំណីអាហារនេះ ក្នុងគោលបំណង ដើម្បី ផ្សព្វផ្សាយអង្ករដ៏មានគុណភាពរបស់កម្ពុជា និងធ្វើពិពិធកម្មទីផ្សារក្នុងការបង្កើនឱកាស និងផ្សារភ្ជាប់ទំនាក់ទំនង ជាមួយអ្នកទិញអន្តរជាតិ ជាពិសេសអ្នកទិញនៅសហរដ្ឋអាម៉េរិក ។
នេះគឺជាលើកដំបូងរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារ Summer Fancy Food Show 2026 ដែលការចូលរួមនេះ មានការតាំងបង្ហាញនូវផលិតផលរបស់វិស័យឯកជនរួមគ្នាជាក្រុម នៅក្រោមដំបូលនៃពន្លារួមនៃទង់ជាតិកម្ពុជា។
Summer Fancy Food Show 2026 គឺជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារដ៏ធំបំផុតមួយនៅសហរដ្ឋអាម៉េរិក ដែលផ្ដោតសំខាន់លើការបង្ហាញផលិតផលដែលមានគុណភាពខ្ពស់ និងការច្នៃប្រឌិតថ្មីៗ ដូចជាផលិតផលសរីរាង្គ និងផលិតផលប្រកបដោយនិរន្តរភាព ដែលធ្វើឱ្យព្រឹត្តិការណ៍នេះក្លាយជាវេទិកាដ៏សំខាន់សម្រាប់ក្រុមហ៊ុនទាំងឡាយណាដែលចង់ពង្រីកទីផ្សារអន្តរជាតិ និងស្វែងរកកិច្ចសន្យាលក់ក្នុងបរិមាណធំ។ Summer Fancy Food Show 2026 ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំនេះ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំនៅមជ្ឈមណ្ឌល Javits ក្នុងទីក្រុងញូវយ៉ក ដែលមានក្រុមហ៊ុនផ្នែកម្ហូបអាហារចំនួន 2500 ក្រុមហ៊ុន មកពីបណ្តាលប្រទេសនានានៅជុំវិញពិភពលោក។ សហព័ន្ធស្រូវអង្ករកម្ពុជា CRF ៖ ក្រោម ការដឹកនាំ របស់ ឧកញ៉ា ឡាយ ឈុនហួរ បានដើរតួជាស្ពានចម្លងដ៏សំខាន់ក្នុងការសម្របសម្រួល និងបើកច្រកទីផ្សារថ្មីៗ ដោយនាំយកក្រុមហ៊ុននាំចេញលំដាប់កំពូលៗរបស់កម្ពុជា ទៅជួបពិភាក្សា និងចងសម្ព័ន្ធភាពពាណិជ្ជកម្មផ្ទាល់ជាមួយអ្នកបញ្ជាទិញ (Buyers) ធំៗនៅលើពិភពលោក។
នៅក្នុងព្រឹត្តិការណ៍ Fancy Food Show នេះ ក្រុមហ៊ុននាំចេញអង្ករ និងសហគ្រាសឈានមុខគេរបស់កម្ពុជាចំនួន ៩ បានរួមគ្នាយ៉ាងសកម្មក្នុងការដាក់តាំងបង្ហាញផលិតផលអង្ករប្រណីតៗ របស់កម្ពុជា ដើម្បីបង្ហាញពីភាពសម្បូរបែប និងស្តង់ដារខ្ពស់នៃអង្ករខ្មែរ៖
1-Daily Fresh FOODs ( Cambodia) Co.,LTD
2-City Rice Import Export Co., Ltd.
3- LOR EAK HENG Sek Meas Rice CO.,LTD
4-Primalis Corporation Ltd.
5-Khmer Food Group CO.,LTD
6-Golden Rice (Cambodia) Co., Ltd.
7-Golden Star Rice Mill and Import Ecport Co., Ltd.
8-Indochina Rice Mill Limited
9- Signature Rice CO.,LTD
ការចូលរួមយ៉ាងកុះករពីសំណាក់ក្រុមហ៊ុនទាំងនេះ មិនត្រឹមតែជាឱកាសក្នុងការស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីសង្វាក់ផលិតកម្មប្រកបដោយនិរន្តរភាព (Sustainability) និងទំនួលខុសត្រូវខ្ពស់ ដែលឆ្លើយតបទៅនឹងនិន្នាការ និងតម្រូវការប្រើប្រាស់របស់ទីផ្សារសហរដ្ឋអាមេរិកយ៉ាងពិតប្រាកដ។
កម្មវិធីពិព័រណ៍ Fancy Food Show នៅទីក្រុង New York នេះ ត្រូវបានរំពឹងថានឹងជួយបង្កើនទំហំនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអាមេរិកបន្ថែមទៀត ព្រមទាំងពង្រឹងទំនុកចិត្តលើម៉ាកយីហោ (Brand) អង្ករជាតិ។ ARDB និង CRF នឹងបន្តចាប់ដៃគ្នាផ្ដល់ទាំងកម្លាំងទុន និងកម្លាំងយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យកសិផលខ្មែរ ក្លាយជាជម្រើសឈានមុខគេនៅលើតុអាហាររបស់ប្រជាជនទូទាំងសកលលោក៕







