ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន​សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌីចុះហត្ថលេខាលើកិច្ចសន្យា​ផលិតផល​កសិកម្មជាមួយតំណាងក្រុមកសិករអ្នកផលិតស្រូវ នៅស្រុកបាណន់ខេត្តបាត់ដំបង

ភ្នំពេញ៖ ក្រុមហ៊ុន​សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី City Rice Import Export Co., Ltd.នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះបានចុះហត្ថលេខាលើកិច្ចសន្យា​ផលិតផល​កសិកម្មជាមួយតំណាងក្រុមកសិករអ្នកផលិតស្រូវ នៅស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច។
កិច្ចសន្យា​កសិកម្ម​នេះ គឺជាជំហានដ៏សំខាន់ក្នុងការកសាងភាពជាដៃគូរយៈពេលវែងរវាងក្រុមហ៊ុន និងកសិករ ដោយ City Rice ប្តេជ្ញាធានាការទិញស្រូវតាមលក្ខខណ្ឌ និងតម្លៃដែលបានព្រមព្រៀងគ្នា ដើម្បីរួមចំណែកបង្កើនស្ថិរភាពទីផ្សារ កាត់បន្ថយហានិភ័យ និងលើកកម្ពស់ចំណូលរបស់ប្រជាកសិករ។
ជាមួយគ្នានេះ ក្រុមហ៊ុននឹងបន្តសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីជំរុញការផលិតស្រូវប្រកបដោយគុណភាព ស្តង់ដារ និងនិរន្តរភាព ស្របតាមតម្រូវការទីផ្សារ និងការនាំចេញ។
ក្រុមហ៊ុន​សុីធី រ៉ាយស៍​ អុីមផត​ អិចផត​ ខូ​ អិលធីឌី City Rice Import Export Co., Ltd. សូមថ្លែងអំណរគុណចំពោះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឯកឧត្តមបណ្ឌិត កៅ ថាច និងបងប្អូនកសិករទាំងអស់ ដែលបានរួមគាំទ្រ និងជឿជាក់លើកិច្ចសហការនេះ។ យើងជឿជាក់ថា ការធ្វើការរួមគ្នានឹងបង្កើតតម្លៃរួម និងភាពរីកចម្រើនប្រកបដោយចីរភាពសម្រាប់វិស័យស្រូវអង្ករកម្ពុជា។