ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: user03

ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ ទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ឯកអគ្គរាជទូតជប៉ុន ដែលចប់អាណត្តិការងារនៅកម្ពុជា

ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ ទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ឯកអគ្គរាជទូតជប៉ុន ដែលចប់អាណត្តិការងារនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរាជទូតបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ច្រើនលើសលប់ដែលសម្រេចបានក្នុងអំឡុងពេលបំពេញបេសកកម្មរបស់ឯកឧត្តមឯកអគ្គរាជទូត ដែលជាការចូលរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ជាពិសេសលើវិស័យការងារ សន្តិសុខសង្គម និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអបអរសាទរដោយស្មោះស្ម័គ្...
ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ គម្រោងវិនិយោគចំនួន២៧៦ ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងទំហំទុនវិនិយោគសរុប ៤.៧០០លានដុល្លារ

ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ គម្រោងវិនិយោគចំនួន២៧៦ ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងទំហំទុនវិនិយោគសរុប ៤.៧០០លានដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគ រាជធានី-ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន២៧៦ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៤,៧ប៊ីលានដុល្លារអាម៉េរិក ដែលនឹងអាចបង្កើតការងារបានប្រមាណ១៦០ពាន់កន្លែង នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ។ គម្រោងវិនិយោគទាំង២៧៦ មានគម្រោងវិនិយោគចំនួន១៨១ ក្នុងទំហំទុនវិនិយោគប្រមាណ៤.៤ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ជាង១២០ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយ ក.អ.ក. ដែលក្នុងនោះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១០៥, គម្រោងបង្កើត តំបន់សេដ្ឋកិច្ចពិសេសចំនួន៧, និងគម្រោងវិនិយោគនៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសចំនួន៦៩។ គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ. មានចំនួន៩៥ ក្នុងទំហំទុនវិនិយោគប្រមាណ ២៩១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៥ពាន់កន្លែង៕...
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ-ពិភាក្សាពីវឌ្ឍនភាពការងារ ARDB Marketplace ដែលបានអនុវត្តកន្លងមក

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ-ពិភាក្សាពីវឌ្ឍនភាពការងារ ARDB Marketplace ដែលបានអនុវត្តកន្លងមក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំនៃធនាគារ ARDB ដើម្បីពិនិត្យ និងពិភាក្សាពីវឌ្ឍនភាពការងារស្ដីពីការបង្កើតផ្លែតហ្វម ARDB Marketplace បន្ទាប់ពីក្រុមការងារបានកែសម្រួលស្របតាមយោបល់អង្គប្រជុំលើកមុន។ សូមបញ្ជាក់ថា ARDB Marketplace គឺជាផ្លែតហ្វមមួយដែលត្រូវបានបង្កើតឡើង ដើម្បីដើរតួជាអន្តរការីទីផ្សារ ជួយកាត់បន្ថយគម្លាតនៃការផ្គត់ផ្គង់ និងតម្រូវការ ដោយតភ្ជាប់អ្នកផលិត និងអ្នកប្រើប្រាស់សំដៅជួយបង្កើតទីផ្សារ បង្កើនការផ្គត់ផ្គង់ និងរក្សាស្ថិរភាពថ្លៃផលិតផលកសិកម្មក្នុងស្រុក។ នាកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ណែនាំចម្បងៗដល់ថ្នាក់ដឹកនាំ និងក្រុមការងាររបស់ធនាគារ ARDB ឱ្យរៀបចំ និងធ្វើបច្ចុប្បន្នភាពទៅលើមុខងារមួយចំនួនដែលមានស្រាប់ក្នុង ARDB Marketplace ឱ្យមានភាព...
ពិធីចុះ(MOU) រវាងសមាគមទីភ្នាក់ងារទេសន្តរប្រវេសន៍ការងារកម្ពុជា (ALMAC) និងមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC)

ពិធីចុះ(MOU) រវាងសមាគមទីភ្នាក់ងារទេសន្តរប្រវេសន៍ការងារកម្ពុជា (ALMAC) និងមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នាសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ សមាគមទីភ្នាក់ងារទេសន្តរប្រវេសន៍ការងារកម្ពុជា (ALMAC) និងមជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រដល់ការផ្តល់ឱកាសការងារ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសម្របសម្រួលការធ្វើសមាហរណកម្មរបស់ជនទេសន្តរប្រវេសន៍ការងារ។ តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរសហការលើការផ្តល់ឱកាសការងារ ការរៀបចំវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ការរៀបចំពិព័រណ៍ការងារ ការអភិវឌ្ឍ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យជនទេសន្តរប្រវេសន៍ការងារ ព្រមទាំងការអភិវឌ្ឍប្រព័ន្ធផ្គូផ្គងការងារតាមអនឡាញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវា និងការគាំទ្រដល់ជនទេសន្តរប្រវេសន៍ការងារ។ អនុស្សរណៈនៃការយោគយល់គ្នានេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ ALMAC និង HRCC ក្នុងការពង្រឹងភាពជាដៃគូ និងរួមចំណែកអភិវឌ្ឍវិ...
កម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

កម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ហានស៍ លេអូ ជេ ខាដាក (Hans Leo J. Cacdac) រដ្ឋមន្ត្រីក្រសួងជនទេសន្តរប្រវេសន៍នៃសាធារណរដ្ឋហ្វីលីពីន នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦ និងការត្រៀមរៀបចំវេទិកាអាស៊ានលើកទី១៩ ស្តីពីជនទេសន្តរប្រវេសន៍ (AFML) នាខែតុលាខាងមុខ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូហ្វីលីពីន និងវាយតម្លៃខ្ពស់ចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យការងារ កិច្ចគាំពារជនទេសន្តរប្រវេសន៍ និងសន្តិសុខសង្គម។ ឯកឧត្តមក៏បានអបអរសាទរ ហ្វីលីពីន ក្ន...
ឧកញ៉ាបណ្ឌិត​ ឡាយ ឈុនហួ ដឹកនាំសមាជិកសមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជាចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការផ្សារភ្ជាប់ទំនាក់ទំនងចាប់ដៃគូ និងការផ្គត់ផ្គង់កន្ទក់ និងអង្គាមរវាងសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយក្រុមហ៊ុនវិរៈ ប៊ុនថាំ

ឧកញ៉ាបណ្ឌិត​ ឡាយ ឈុនហួ ដឹកនាំសមាជិកសមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជាចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការផ្សារភ្ជាប់ទំនាក់ទំនងចាប់ដៃគូ និងការផ្គត់ផ្គង់កន្ទក់ និងអង្គាមរវាងសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយក្រុមហ៊ុនវិរៈ ប៊ុនថាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖នៅក្រសួងពាណិជ្ជកម្ម ឧកញ៉ាបណ្ឌិត​ ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នារសៀលថ្ងៃចន្ទទី១៣ខែកក្កដាឆ្នាំ២០២៦នេះបានដឹកនាំសមាជិក សមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមក្នុង កិច្ចប្រជុំពិភាក្សាអំពីការផ្សារភ្ជាប់ទំនាក់ទំនងចាប់ដៃគូ និងការផ្គត់ផ្គង់កន្ទក់ និងអង្គាមរវាងសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយក្រុមហ៊ុនវិរៈ ប៊ុនថាំ ក្រោមការដឹកនាំរបស់ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំពិភាក្សាអំពីការផ្សារភ្ជាប់ទំនាក់ទំនងចាប់ដៃគូ និងការផ្គត់ផ្គង់អង្គាមនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើតផលិតផលប្រេងកន្ទក់ និងផលិតផលផ្សេងៗ សម្រាប់បំពេញតម្រូវការទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។...
លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ប្រកបដោយប្រសិទ្ធភាពនិងការពង្រឹងនិរន្តរភាពរបស់ស្ថាប័ន» បិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ប្រកបដោយប្រសិទ្ធភាព និងការពង្រឹងនិរន្តរភាពរបស់ស្ថាប័ន»

លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ប្រកបដោយប្រសិទ្ធភាពនិងការពង្រឹងនិរន្តរភាពរបស់ស្ថាប័ន» បិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ប្រកបដោយប្រសិទ្ធភាព និងការពង្រឹងនិរន្តរភាពរបស់ស្ថាប័ន»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃអង្គារទី៧ ខែកក្កដាឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ប្រកបដោយប្រសិទ្ធភាព និងការពង្រឹងនិរន្តរភាពរបស់ស្ថាប័ន» ព្រមទាំងបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការបញ្ចប់វគ្គបណ្តុះបណ្តាលជូនដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។ ក្នុងឱកាសនោះ លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គម្រោង EU-German GATE របស់ភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ Cambodia) ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្មដល់ការរៀបចំវគ្គបណ្តុះបណ្តាលនេះឱ្យប្រព្រឹត្តទៅដោយជោគជ័យ។ លោកជំទាវ ឧកញ៉ា ក៏បានបង្ហាញនូវជំនឿជាក់ថា គម្រោង EU-German GATE នឹងបន្តគាំទ...
រដ្ឋបាលខេត្តកំពង់ស្ពឺ សំណូមពរប្រជាពលរដ្ឋ ទៅកំសាន្តនៅលើតំបន់ទេសចរណ៍ខ្នងផ្សារ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកភ្លៀង កំពុងបន្តធ្លាក់ខ្លាំង

រដ្ឋបាលខេត្តកំពង់ស្ពឺ សំណូមពរប្រជាពលរដ្ឋ ទៅកំសាន្តនៅលើតំបន់ទេសចរណ៍ខ្នងផ្សារ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពទឹកភ្លៀង កំពុងបន្តធ្លាក់ខ្លាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹង ស្តីពី ការត្រៀមបង្ការ ទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុចំពោះភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរកំសាន្តទៅ លើតំបន់ ទេសចរណ៍ខ្នងផ្សារ ស្ថិតនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បណ្តាល ឱ្យមានទឹកហូរធ្លាក់ពីលើតំបន់ភ្នំយ៉ាងគំហុក ដែលធ្វើឱ្យមានការលំបាកដល់បងប្អូនភ្ញៀវទេសចរណ៍ឡើង និងចុះពីលើតំបន់ទេសចរណ៍ខ្នងផ្សារ ជាក់ស្តែងបច្ចុប្បន្នអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានជួយសម្របសម្រួល ជូនភ្ញៀវទេសចរណ៍បានចុះមកដល់ខាងក្រោមវិញ ប្រកបដោយសុវត្ថិភាព។ ពាក់ព័ន្ធនឹងស្ថានភាព និងអាកាសធាតុប្រែប្រួលនេះ ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះថ្នាក់ ជាយថាហេតុផ្សេងៗទាន់ពេលវេលា រដ្ឋបាលខេត្តកំពង់ស្ពឺ សូមសំណូមពរដល់ភ្ញៀវទេសចរ បងប្អូនប្រជាពលរដ្ឋ ...
ឱកាសការងារជាង ៣ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប

ឱកាសការងារជាង ៣ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(សៀមរាប)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ វេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៣ ៥០០ កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្តល់ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកអង្គរធំ ខេត្តសៀមរាប។ ថ្លែងក្នុងវេទិកាក្រោមប្រធានបទ«ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលមានប្រជាពលរដ្ឋជាង ៥៦០នាក់ចូលរួម ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ឱកាសការងារទាំងជាង ៣ពាន់កន្លែងនេះ គឺស្ថិតក្នុងចំណោមឱកាសការងារជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រមូលពីតំបន់សេដ...
ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីជប់លៀងបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជារបស់ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា

ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីជប់លៀងបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជារបស់ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនាល្ងាចថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ ភ្នំពេញ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធី ជប់លៀងបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជារបស់ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នជាតិកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត។...