ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងារបានបញ្ចប់ពិធីជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋជួបការលំបាកជីវភាព

បន្ទាយមានជ័យ៖ ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងារក្នុងឱកាសសួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យពី
សៅរ៍ទី២៨ដល់ថ្ងៃទី២៩ខែសីហាឆ្ប់នាំ២០២៦នេះបានបញ្ចប់ពិធីជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋជួបការលំបាកជីវភាព។
ចុងសប្តាហ៍ព្រឹកថ្ងៃសៅរ៍នេះដែរ ឯកឧត្តម អនុប្រធានក្រុមការងារបានបញ្ចប់ ២កម្មវិធីហើយនៅឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋនិងចែកជូនសម្ភារមួយចំនួនផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអនុប្រធានបាន​ចែកជូនពលរដ្ឋមាន មី ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ និងស៊ុតទា។ ក្រៅពីការសួរសុខទុក្ខប្រជាពលរដ្ឋនិងចែកស្បៀងអាហារមួយចំនួនផងដែរ ដែលពួកគាត់កំពុងតែជួបការលំបាកនិងខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
លើសពីនេះ ឯកឧត្ដម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅ និងសហការីក៏តែងតែយកចិត្តទុក្ខបានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ជាជនភៀសសឹកកំពុងមកស្នាក់នៅបណ្តោះអាសន្នជាបន្តបន្ទាប់នៅកន្លែងដែលមានសុវត្ថិភាពស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។