ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្នុងសប្តាហ៍នេះក្រុមហ៊ុន Amru Rice នៅខេត្តកំពង់ធំចុះទិញស្រូវពីកសិករប្រមាណ ៤,០០០តោន មកកាន់រោងចក្រ ដើម្បីចូលឡសម្ងួតសម្រាប់កិនជាអង្ករខ្មែរដែលមានគុណភាពសម្រាប់ទីផ្សារ

កំពង់ធំ៖ ក្រុមហ៊ុន Amru Rice នៅខេត្តកំពង់ធំនាថ្ងៃទី២៩ខែសីហាឆ្នាំ២០២៦នេះ​ កំពុងមមាញឹកក្នុងការទិញស្រូវពីកសិករមកកាន់រោងចក្រ ក្នុងសប្តាហ៍៍នេះដែលមានបរិមាណ ៤,០០០ តោន ហើយនៅសប្តាហ៍ក្រោយទៀតនឹងត្រៀមទិញប្រមាណ ៨,០០០តោនទៀតតាមកិច្ចសន្យាផលិតកម្មកសិកម្ម ដើម្បីចូលឡសម្ងួតសម្រាប់កិនជាអង្ករខ្មែរដែលមានគុណភាពសម្រាប់ទីផ្សារ។

យោងតាម្មឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice បាន​ឲ្យដឹងថា ស្រូវចូលថ្ងៃនេះ Amru Rice កំពង់ធំព្រឹកនេះ សកម្មភាពស្រូវចូលនៅ Amru Rice កំពង់ធំ កំពុងមមាញឹកយ៉ាងសកម្មក្នុងការទិញពីកសិករឡានស្រូវចូលជាបន្តបន្ទាប់ពីតំបន់កសិករមកកាន់រោងចក្រ ដើម្បីចូលដំណើរការ សម្ងួត កិន និងត្រួតពិនិត្យគុណភាព មុននឹងក្លាយជាអង្ករខ្មែរដែលមានគុណភាពសម្រាប់ទីផ្សារ។
ឧកញ៉ា សុង សារ៉ន បាន​ឲ្យដឹងទៀតថា ការទិញពីវាលស្រែទៅរោងចក្រកិនចាអង្ករខ្មែរ សម្រាប់ទីផ្សារគ្រប់ជំហានគឺជាការខិតខំរួមគ្នារបស់កសិករ និងក្រុមការងារ Amru Rice ហើយAmru Rice ភាពដាច់ស្រយាលមិនមែនជាហេតុផលដែលយើងត្រូវទុកកសិករចោលនោះទេ។
ឧកញ៉ា សុង សារ៉ន បានបញ្ចាក់ថា«យើងបានឈានជើងទៅដល់ទីនោះ ដោយបង្កើត ឡសម្ងួត ឃ្លាំងស្រូវ និងម៉ាស៊ីនកិន ដើម្បីឱ្យកសិករនៅតំបន់ដាច់ស្រយាល អាចមានទីតាំងប្រមូលទិញ និងកែច្នៃនៅជិតពួកគាត់»។
ពីការដាំដុះ → ប្រមូលផល → សម្ងួត → រក្សាទុក → កិន → បង្កើតតម្លៃបន្ថែមយើងចង់ឱ្យ ផលិតភាពកសិករ និងតម្លៃស្រូវរបស់ពួកគាត់ កាន់តែមានអនាគត ហើយក្តីស្រមៃរបស់យើង មិនមែនត្រឹមតែទិញស្រូវពីទីនោះទេ។
លើសពីនេះ ឧកញ៉ា សុង សារ៉ន បានបន្ថែមថា យើងចង់ បង្កើត Brand សម្រាប់អង្ករដែលមានប្រភពចេញពីកោះញែក ឱ្យមានឱកាសឈានជើងចូលទីផ្សារធំៗ និងប្រាប់រឿងរ៉ាវពីទីកន្លែងដែលអង្ករនោះបានកើតមក។ជាពិសេស គឺជាអង្ករដែលមានរឿងរ៉ាវពី ដៃបងប្អូនជនជាតិដើមភាគតិចរបស់យើង ដែលខិតខំដាំដុះពីតំបន់ឆ្ងាយ ដើម្បីចិញ្ចឹមគ្រួសារ និងកសាងជីវភាពរបស់ពួកគាត់។ ដូច្នោះយើងមិនត្រឹមតែនាំអង្ករចេញពីស្រុកទេ…យើងចង់នាំ “រឿងរ៉ាវ និងតម្លៃ” របស់កសិករខ្មែរពីតំបន់ដាច់ស្រយាល ទៅកាន់ពិភពលោក។