ភ្នំពេញ៖ ឧកញ៉ា សុង សារ៉ន ចូលរួមវេទិកាខ្សែសង្វាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦ “ខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែរឹងមាំ គឺជាមូលដ្ឋានសម្រាប់សេដ្ឋកិច្ចកម្ពុជាកាន់តែរឹងមាំ”។
ឧកញ៉ា សុង សារ៉ន បានលើកឡើងថា«ថ្ងៃនេះ ខ្ញុំមានកិត្តិយសបានចែករំលែកទស្សនៈពីវិស័យឯកជននៅក្នុង វេទិកាខ្សែសង្វាក់ផ្គត់ផ្គង់ ឆ្នាំ២០២៦ ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម»។
តាមបទពិសោធន៍របស់ Amru Rice មេរៀនសំខាន់មួយគឺ៖ ការនាំផលិតផលកម្ពុជាទៅដល់ទីផ្សារអន្តរជាតិ មិនមែនពឹងផ្អែកតែលើការផលិតនោះទេ។
លើសពីនេះ ឧកញ៉ា សុង សារ៉ន បានបញ្ជាក់ថា នៅពីក្រោយអង្ករមួយថង់ យើងមានកសិករ សហគមន័ផលិត ការគ្រប់គ្រងគុណភាព ការតាមដានប្រភព ការសម្ងួត និងការផ្ទុក ការកែច្នៃ ការវេចខ្ចប់ ហិរញ្ញប្បទាន និងភស្តុភារ។
ឧកញ៉ា សុង សារ៉ន បានលើកឡើងអំពីអាទិភាព ៥៖
1. រក្សាទីផ្សារបើកចំហ និងមានភាពអាចព្យាករណ៍បានសំរាប់កសិករ
2. ពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់កសិករ និងអាជីវករ រោងម៉ាសុីនកិនស្រូវ ក្រុមហ៊ុននាំចេញ
3. វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្ងួត ផ្ទុក និងភស្តុភារ
4. ធ្វើឌីជីថលកម្ម កសិកម្ម ការតាមដានប្រភព និងពាណិជ្ជកម្ម
5. ពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីបង្កើតតម្លៃបន្ថែម
គោលដៅរបស់យើង មិនគួរត្រឹមតែ “ផលិតឱ្យបានច្រើន” ប៉ុណ្ណោះទេ ប៉ុន្តែត្រូវ “បង្កើតតម្លៃឱ្យបានច្រើនជាងមុននៅក្នុងប្រទេសកម្ពុជា” — សម្រាប់កសិករ អាជីវកម្ម និងសេដ្ឋកិច្ចកម្ពុជា។










