ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម គី​ ច័ន្ទរំដួល អញ្ជេីញជាអធិបតីចុះកិច្ចសន្យាទិញ-លក់​ និងនាំចេញផ្លែមៀនស្រស់ រវាងក្រុមហ៊ុន​ វ៉េត​ អេហ្គ្រីខលឈ័រ​ អុឹមផត​ អិចផត​ ឯ.ក​ និងក្រុមហ៊ុន​ ពេជ្រចិន្តា​ ហ្វ្រ៊ូត​ ប្រូដាក់សិន​ ភីអេហ្វភី​ ឯ.ក

ភ្នំពេញ៖នាឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​រសៀលថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៦​នេះបានអញ្ជេីញជាអធិបតីចុះកិច្ចសន្យាទិញ-លក់​ និងនាំចេញផ្លែមៀនស្រស់ រវាងក្រុមហ៊ុន​ វ៉េត​ អេហ្គ្រីខលឈ័រ​ អុឹមផត​ អិចផត​ ឯ.ក​ និងក្រុមហ៊ុន​ ពេជ្រចិន្តា​ ហ្វ្រ៊ូត​ ប្រូដាក់សិន​ ភីអេហ្វភី​ ឯ.ក​ ទៅកាន់ទីផ្សារប្រទេសចិន។

ក្នុងជំនួបសំខាន់នេះ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ បានសម្តែងក្តីសោមនស្សរីករាយដែលភាគីក្រុមហ៊ុនទាំងពីរមានគោលដៅសហការគ្នាក្នុងការនាំចេញកសិផលសក្កានុពលកម្ពុជា​ ទៅកាន់ទីផ្សារប្រទេសចិន​ ដែលផ្តល់ផលចំណេញទាំងអស់គ្នា​ និងពង្រីកទំហំនៃការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះដែរ​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ បានសង្កត់ធ្ងន់ពីការកសាងទំនុកចិត្តជាមួយគ្នា​ រក្សានូវទំនាក់ទំនងល្អ​ យកចិត្តទុកដាក់ពង្រឹងខ្សែច្រវាក់តម្លៃ​ ធានាបានទាំងគុណភាពនិងបរិមាណ​ក្នុងការនាំចេញ​ និងបន្តសហការរួមគ្នារៀបចំផែនការផលិតកម្មយូរអង្វែង​ ផ្តល់ផលចំណេញនិងភាពងាយស្រួលដល់កសិករដាំដុះ​ ប្រកបដោយប្រសិទ្ធភាព​ និងប្រសិទ្ធផលខ្ពស់៕