ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ដៃគូអ្នកទិញអង្កររបស់ក្រុមហ៊ុន Amru Rice មកពីប្រទេសអូស្ត្រាលីចុះពិនិត្យស្រែដាំដុះស្រូវក្រអូបផ្ទាល់ ក្រោមកម្មវិធីកសិកម្មតាមកិច្ចសន្យា

បាត់ដំបង៖ ដៃគូអ្នកទិញអង្ករដ៏ធំមួយរបស់ក្រុមហ៊ុន Amru Rice មកពីប្រទេសអូស្ត្រាលី នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះបានចុះពិនិត្យស្រែដាំដុះស្រូវក្រអូបនិងឃ្លំាងស្តុកកែច្នៃស្រូវផ្ទាល់ ក្រោមកម្មវិធីកសិកម្មតាមកិច្ចសន្យាជាមួយ សហគមន៍កសិកម្មទំនើបមោងឫស្សីខេត្តបាត់ដំបង។
ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice បានសម្តែងនូវសុទិដ្ឋិនិយមថា ថ្ងៃនេះ បាននាំដៃគូអ្នកទិញអង្ករមកពីប្រទេសអូស្ត្រាលី ចុះពិនិត្យស្រែដាំដុះស្រូវក្រអូបក្រោមកម្មវិធីកសិកម្មតាមកិច្ចសន្យា ជាមួយ សហគមន៍កសិកម្មទំនើបមោងឫស្សី។
សហគមន៍កំពុងដាំដុះពូជស្រូវ ស្រងែក្រអូប (SROB) លើផ្ទៃដីជាង ៨០០ ហិកតា និងពូជស្រូវ សែនក្រអូប (SKO1) លើផ្ទៃដីជាង ២០០ ហិកតា ដោយមានការចូលរួមពីសមាជិកកសិករជិត ២០០ គ្រួសារ។
បច្ចុប្បន្ន ពូជស្រូវទាំងពីរកំពុងលូតលាស់បានល្អ ស្ថិតក្នុងដំណាក់កាល ដាក់ទឹកដោះ និងដាក់ម្សៅ ហើយគ្រោងនឹងចាប់ផ្តើមប្រមូលផលនៅប្រហែលថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៦។ ទិន្នផលរំពឹងទុកស្ថិតក្នុងចន្លោះ ៥–៦ តោនក្នុងមួយហិកតា។
ឧកញ៉ា សុង សារ៉ន បាន​បញ្ចាក់ថា បន្ទាប់មក យើងបានបន្តចុះពិនិត្យស្រែផលិតពូជស្រូវ ស្រងែក្រអូប របស់ សហគមន៍កសិកម្មឃុំកំពង់ព្រៀង ដែលទើបតែទទួលបានទឹកស្រោចស្រពឡើងវិញ បន្ទាប់ពីរងគ្រោះរាំងស្ងួតអស់រយៈពេលជាង ២ ខែ។ ទោះបីជាទើបទទួលបានទឹកបានត្រឹមមួយសប្តាហ៍ក៏ដោយ ស្រូវបានស្តារខ្លួនឡើងវិញយ៉ាងឆាប់រហ័ស ដែលបង្ហាញពីសក្តានុពល និងភាពធន់របស់ពូជ SROB ចំពោះការប្រែប្រួលអាកាសធាតុ។
ក្នុងឱកាសនោះផងដែរ ដៃគូអ្នកទិញអង្ករបានអញ្ជើញចូលទស្សនា និងពិនិត្យដំណើរការផលិតនៅ រោងចក្រកិនស្រូវរបស់ក្រុមហ៊ុន អេមរុ រ៉ាយស៍ ដើម្បីស្វែងយល់អំពីប្រព័ន្ធផលិតកម្ម ការគ្រប់គ្រងគុណភាព និងសមត្ថភាពផ្គត់ផ្គង់អង្ករគុណភាពខ្ពស់ទៅកាន់ទីផ្សារអន្តរជាតិ។
 រួមគ្នាបង្កើតតម្លៃបន្ថែមជូនកសិករ និងលើកកម្ពស់ស្រូវអង្ករកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងលើទីផ្សារពិភពលោក។
សហគមន៍កំពុងដាំដុះពូជស្រូវ ស្រងែក្រអូប (SROB) លើផ្ទៃដីជាង ៨០០ ហិកតា និងពូជស្រូវ សែនក្រអូប (SKO1) លើផ្ទៃដីជាង ២០០ ហិកតា ដោយមានការចូលរួមពីសមាជិកកសិករជិត ២០០ គ្រួសារ។
បច្ចុប្បន្ន ពូជស្រូវទាំងពីរកំពុងលូតលាស់បានល្អ ស្ថិតក្នុងដំណាក់កាល ដាក់ទឹកដោះ និងដាក់ម្សៅ ហើយគ្រោងនឹងចាប់ផ្តើមប្រមូលផលនៅប្រហែលថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៦។ ទិន្នផលរំពឹងទុកស្ថិតក្នុងចន្លោះ ៥–៦ តោនក្នុងមួយហិកតា។
បន្ទាប់មក យើងបានបន្តចុះពិនិត្យស្រែផលិតពូជស្រូវ ស្រងែក្រអូប របស់ សហគមន៍កសិកម្មឃុំកំពង់ព្រៀង ដែលទើបតែទទួលបានទឹកស្រោចស្រពឡើងវិញ បន្ទាប់ពីរងគ្រោះរាំងស្ងួតអស់រយៈពេលជាង ២ ខែ។ ទោះបីជាទើបទទួលបានទឹកបានត្រឹមមួយសប្តាហ៍ក៏ដោយ ស្រូវបានស្តារខ្លួនឡើងវិញយ៉ាងឆាប់រហ័ស ដែលបង្ហាញពីសក្តានុពល និងភាពធន់របស់ពូជ SROB ចំពោះការប្រែប្រួលអាកាសធាតុ។