ខេត្តព្រះវិហារ៖នាព្រឹក ថ្ងៃសុក្រទី៧ ខែសីហា ឆ្នាំ២០២៦នេះនៅខេត្តព្រះវិហារមានរៀបចំពិធីចុះកិច្ចសន្យាទិញលក់ផលិតផលសរីរាង្គ រវាងសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ ជាមួយក្រុមហ៊ុន អេមរុ រ៉ាយស៍ តំណាង ដោយ ឧកញ៉ា សុង សារ៉ន និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា។
ពិធីនេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ។
ពិធីចុះកិច្ចសន្យាទិញលក់ផលិតផលសរីរាង្គនេះ ក៏មានការអញ្ជើញចូលរួមពី ក្រុមការងារគម្រោង PEARL ថ្នាក់ជាតិ និងថ្នាក់ខេត្ត មន្ទីពាក់ព័ន្ធជុំវិញខេត្ត វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន និងសហគមន៍កសិកម្មក្នុងខេត្តព្រះវិហារ សរុបចំនួន ១១៦ នាក់។
គូសបញ្ជាក់ផងដែរថា ផែនការនៃកិច្ចសន្យានេះ ផ្តោតទៅលើការទិញលក់ផលិតផលសរីរាង្គ ដែលក្នុងនោះរួមមាន ស្រូវសរីរាង្គចំនួន ៤០.០០០ តោន ដែលនឹងគ្រោងធ្វើឡើងរវាងសហគមន៍កសិកម្មក្នុងចំនួន ២៩ ដែលគ្របដណ្ដប់ទៅលើកសិករប្រមាណ ៣៥០០ គ្រួសារ ក្នុងខេត្តព្រះវិហារ។
