សម្ដេចតេជោ ហ៊ុន សែន៖ « ខ្ញុំសូមបង្ហោះនូវអធិប្បាយរបស់លោក សយ សុភាពរឿង លោក អាត់ ធន់ ចាញ់ការបោះ ឆ្នោតជាមេសហជីពបន្ទាប់ទៅក៏ មានពាក្យការគំរាមឬការលូកដៃពីខាងក្រៅ ។តាមពិតទៅលោក អាត់ ធន់ មាន ទំនាក់ទំនងជាមួយខ្ញុំជិត២០ឆ្នាំហើយ តែ អាត់ ធន់ តែងបង្ហាញឥរិយាបទជាអ្នកប្រឆាំង ដើម្បីបានការទុកចិត្ត ពីចៅហ្វាយ បរទេសដែលផ្តល់លុយ។ សូម្បីតែថ្ងៃ១ឧសភា ២០២៤កន្លងទៅ អាត់ ធន់ បានដឹកនាំកម្លាំង ចូលរួមជាមួយក្រុមប្រឆាំង រៀបចំទិវាពលកម្មអន្តរជាតិ ដើម្បីបង្ហាញថាខ្លួន ជាអ្នកប្រឆាំង។
ថ្ងៃ៣ ឧសភា ២០២៤ ខ្ញុំមានការ ភ្ញាក់ផ្អើលក្រោយមើលសារ របស់លោក សយ សុភាព ដែល លោកអាត់ ធន់ ចង់បញ្ជូនមកខ្ញុំ ដែលទាំងសារដំបូងនិងសារបន្តបន្ទាប់ អាត់ ធន់ ចង់ឲ្យខ្ញុំជួយលើរឿងបោះឆ្នោត ឬមុខតំណែងក្នុងសហជីព ក្នុងករណីចាញ់ឆ្នោត។ ការភ្ញាក់ផ្អើលរបស់ខ្ញុំនៅត្រង់ អាត់ ធន់ ឈប់ទាក់ទងមកខ្ញុំ អស់មួយរយៈមកហើយ ដើម្បីក្លាយខ្លួនជាអ្នកប្រឆាំងពិតឬក្លែងក្លាយ ខ្ញុំមិនច្បាស់។
រឿងបានផ្លាស់ប្តូរត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ពីថ្ងៃទី១ឧសភាដល់ថ្ងៃ ៣ឧសភា២០២៤ បន្ទាប់ពីលោក អាត់ ធន់ ពិនិត្យឃើញថាអាចចាញ់ការបោះឆ្នោតជ្រើសរើស មេសហជីពថ្មី ទើប អាត់ ធន់ រត់រកហ៊ុន សែន ជួយ។ បន្ទាប់ពីទទួលបានសារពីលោក សយ សុភាព ខ្ញុំក៏បានសាកសួរ រកព័ត៌មានទាក់ទងលើរឿងនេះ ទើបដឹងថាការបោះឆ្នោតត្រូវធ្វើ ថ្ងៃ១៩ ឧសភា តែគ្រោងនឹងពន្យាពេលបន្ថែម ដោយការប៉ុនប៉ង
ធ្វើឲ្យមានការប្រែប្រួល ដល់អង្គបោះឆ្នោតថែមទៀត។
ខ្ញុំប្រាប់ទៅលោក សយ សុភាព ឲ្យប្រាប់ទៅលោក អាត់ ធន់ ថាគួរតែបោះឆ្នោតតាមការកំណត់ ជាមួយអង្គបោះឆ្នោត ដែលមានស្រាប់ដែលនេះ ជាដំណើការធម្មតា នៃប្រជាធិបតេយ្យ សម្រាប់អង្គការចាត់តាំងមួយ ដែលមនុស្សចាស់ដូចរូបខ្ញុំគួរតែ ប្រាប់ទៅក្មេងជំនាន់ក្រោយឲ្យគោរព។
សូមស្តាប់ការពន្យល់របស់លោក សយ សុភាព ជាមួយសារដំបូងដែលលោកសយ សុភាព ផ្ញើមកខ្ញុំ។ សង្ឃឹមថាលោក អាត់ ធន់ មិនបកស្រាយឲ្យខុស ពីការពិតដែល លោកទាក់ទងជាមួយខ្ញុំនិងក្រុមប្រឆាំងក៏គួរដឹងថា អាត់ ធន់ ពិតប្រាកដជាអ្នកណា?»។
https://fb.watch/sbFd_j4BbV/