ភ្នំពេញ: លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាត ឱ្យលោក សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាអតីតប្រធានក្រុមការងារទប់ស្កាត់អំពើជួញដូរមនុស្ស និងប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងព័ត៌មាន និងក្រុមការងា រចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
សូមជម្រាបថា លោករដ្ឋលេខាធិការ សាម៉ន បណ្ឌិត្យ គឺជាអតីត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអតីតប្រធានក្រុមការងារទប់ស្កាត់អំពើជួញដូរមនុស្ស និងប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងព័ត៌មានផងដែរ។
រូបថត៖ ខឹម សុវណ្ណារ៉ា