(ភ្នំពេញ)៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣០ខែឧសភា ឆ្នាំ២០២ ៤នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកGraeme Buckleyទីប្រឹក្សាឧបការីអគ្គនាយកអង្គការអន្តរជាតិខាងការងារ(ILO) និងជាអតីតនាយកការរិយាល័យអង្គការអន្តរជាតិខាងការងារ(ILO) ប្រចាំនៅប្រទេសថៃ កម្ពុជា និងឡាវ នៅការរិយាល័យប្រចាំប្រទេសកម្ពុជាក្នុងរាជធានីភ្នំពេញ។
លោក Graeme Buckley បានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះដោយរោគាពាធ។
ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានគូសបញ្ជាក់ថា ការបាត់បង់បុគ្គលឆ្នើមរូបនេះគឺជាបាត់បង់នូវធនធានមនុស្សដ៏សំខាន់ដែលបានប្រឹងប្រែងជួយសម្រេចបេសកកម្មរបស់ILOក្នុងតំបន់ ហើយកម្ពុជាក៏ទទួលបានផលប្រយោជន៍ចេញពីកិច្ចខិតខំប្រឹងប្រែងរបស់លោកGraeme Buckleyផងដែរ៕
#MLVT #HENGSour