ភ្នំពេញ៖ ក្រុមហ៊ុន Agent 21 Global បានបញ្ជាក់ដល់សាធារណៈជនតមរយៈមេធាវីថា ក្រុហ៊ុនពុំបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនបរទេសរឺក្រុមហ៊ុនក្នុងស្រុកណាមួយនោះទេគឺជាក្រុមហ៊ុនឯករាជបង់ពន្ធជូនរដ្ឋត្រឹមត្រូវតាមច្បាប់និងមានឆន្ទៈអភិវឌ្ឍលំនៅឋានតំលៃសមរម្យសំរាប់គ្រួសារមានប្រាក់ចំណូលមធ្យមនិងប្រាក់ចំណូលទាបពិតប្រាកដ ។
ការអះអាងរបស់ក្រុមហ៊ុនខាងលើធ្វើឡើង ដោយសារតែថ្មីៗ ជាច្រើនលើកច្រើនសារដែលមានជនប្លែកមុខមកចូលដល់ក្នុងបន្ទប់គេងនាយិកាក្រុមហ៊ុនដោយអះអាងថា បានទទួលគម្រោងម្តងមួយមុឺនផ្ទះ ចូលមកវាស់បន្ទប់នាយិកាហើយថត Video ទៀត ដោយប្រាប់ថា មេអោយមកថតទាំងយប់។
នាយិកាក្រុមហ៊ុនខាងលើបានបញ្ជាក់ថា« ទង្វើទាំងនេះនាងខ្ញុំពិតជាទ្រាំលែងបាន ហើយមិនបានប៉ុន្មានថ្ងៃផងមានជនមិនស្គាល់មុខជាង១០នាក់មកថតចាប់ដៃគ្នាមុខ logo ក្រុមហ៊ុននាងខ្ញុំទៀត ទើបនាងខ្ញុំដាច់ចិត្តបង្ហោះនិងអោយមេធាវីប្រចាំក្រុមហ៊ុនធ្វើការជូនដំណឹងជាសារធារណៈ អាស្រ័យហេតុនេះសូមបងប្អូនមានការប្រុងប្រយ័ត្នជាមួយជនខិលខូចដែលយកឈ្មោះក្រុមហ៊ុននាងខ្ញុំទៅលាបព៌ណ»។
អ្នកស្រី នាយិកាបន្ថែមថា «នាងខ្ញុំសូមបញ្ជាក់បន្ថែមថា ក្រុមហ៊ុន Agent 21 Global ពុំបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនបរទេសរឺក្រុមហ៊ុនក្នុងស្រុកណាមួយនោះទេគឺជាក្រុមហ៊ុនឯករាជបង់ពន្ធជូនរដ្ឋត្រឹមត្រូវតាមច្បាប់និងមានឆន្ទៈអភិវឌ្ឍលំនៅឋានតំលៃសមរម្យសំរាប់គ្រួសារមានប្រាក់ចំណូលមធ្យមនិងប្រាក់ចំណូលទាបពិតប្រាកដ» ។