វិស័យឯកជននឹងលើកយកបញ្ហាប្រឈមជាក់ស្តែងជូននាយករដ្ឋមន្រ្តី ដើម្បីវៈកាត់និងដោះស្រាយ
បន្ទាប់ពីរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារទី១ ផ្នែកឯកជន “កសិកម្ម និងកសិឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្រុមអ្នកជំនួញកម្ពុជាល្បីៗបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីលើកយកបញ្ហាប្រឈមជាក់ស្តែងធំៗជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការវៈកាត់ ដែលធ្វើឡើង ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩នៃដើមខែមេសាឆ្នាំ២០២០នេះ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា វេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជននេះក្នុង១ ឆ្នាំធ្វើម្តង បន្ទាប់ពីលើកទី១៨ រួចមក ហើយឆ្នាំ២០២០ក្នុងនាមវិស័យយើងបានត្រៀមបញ្ហាចាំបាច់បំផុត ខណៈដែលកន្លងទៅថ្នាក់ឬរដ្ឋមន្រ្តីមិនអាចដោះស្រាយបាន នឹងយើងនឹងដាក់ជូនសម្តេច ដើម្បីវៈកាត់នៅថ្ងៃទី១ ខែមេសាឆ្នាំ២០២០ ក្នុងវេទិការលើកទី១៩នេះ។
លោកឧកញ៉ាមានប្រសាសន៍ទៀតថា «ខ្ញុំជឿថាសម្តេចតេជោ គាត់នឹងមានវិធានការរបស់សម្តេចហើយដែរ ក្នុងការដាក់ចេញនោះ ដូចជា វេទិក...





