(ចិន)៖ មេរោគផ្លូវដង្ហើមឈ្មោះ កូរ៉ូណា (Coronavirus) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ បានសម្លាប់ជនជាតិចិន៤១នាក់ និងមនុស្សជាង១០០០នាក់ បានឆ្លងមេរោគនេះ នៅក្នុងប្រទេសចិន ខណៈពលរដ្ឋជាង៣០នាក់ មិនឲ្យចាកចេញពីប្រទេសកំណើតរបស់ខ្លួន។
យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន RT របស់រុស្ស៊ី បានឲ្យដឹងនៅមុននេះបន្តិចថា រដ្ឋាភិបាលចិន បានហាមពលរដ្ឋរបស់ខ្លួនជាង៣០លាននាក់ មិនឲ្យធ្វើដំណើរទៅក្រៅប្រទេសឡើយ ខណៈចំនួនអ្នកជំងឺបានកើនឡើងយ៉ាងឆាប់រហ័ស និងចាប់ផ្តើមឆ្លងរាតត្បាតស្ទើរពាសពេញពិភពលោក៕