ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាមេរិកគម្រាមសម្លាប់មេទ័ពថ្មីអ៊ីរ៉ង់ទៀត បើហ៊ានដើរតាមរបៀបមេទ័ពចាស់

កាសែតអន្តរជាតិអារ៉ាប់ Asharq al-Awsat ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករានេះថា លោក ប្រាយអិន ហ៊ុក (Brian Hook) តំណាងពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការប្រទេសអ៊ីរ៉ង់ បានគម្រាមសម្លាប់មេទ័ពថ្មីអ៊ីរ៉ង់ម្នាក់ទៀត បើហ៊ានដើរតាមរបៀបមេដឹកនាំចាស់ ។

លោក ប្រាយអិន ហ៊ុក បានគម្រាមថា លោក អ៊ីស្មាអ៊ីល ហ្កាអានី (Esmail Ghaani) ដែលជាប្រមុខដឹកនាំថ្មីកងកម្លាំងពិសេស ហ្គូត (Quds) នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នឹងមានវាសនាដូចជាប្រមុខដឹកនាំចាស់ លោក ហ្កាសេម សូឡេម៉ានី (Qassem Soleimani) ដែរ ប្រសិនបើមេដឹកនាំថ្មីនៃកងកម្លាំងពិសេសនេះ ហ៊ានដើរតាមគន្លងរបស់មេដឹកនាំចាស់ លោក ហ្កាសេម សូឡេម៉ានី ។

សូមបញ្ជាក់ថា លោក ហ្កាសេម សូឡេម៉ានី ដែលជាអតីតប្រមុខដឹកនាំកងកម្លាំងពិសេស ហ្គូត (Quds) នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រូវបានប្រធានាធិបតីសហ រដ្ឋអាមេរិក បានបញ្ជាកងទ័ពរបស់ខ្លួនឲ្យប្រើប្រាស់យានដ្រូនបាញ់មីស៊ីលសម្លាប់កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ៕