ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

តុលាការខេត្តកំពត ដាក់គុកបុរសម្នាក់ ជាបណ្តោះអាសន្ន ពីបទឆបោកប្រាក់គេអស់ជិតមួយសែនដុល្លារ​ ក្នុងគម្រោងសាងសង់ផ្ទះ នៅខេត្តកែប 

តុលាការខេត្តកំពត ដាក់គុកបុរសម្នាក់ ជាបណ្តោះអាសន្ន ពីបទឆបោកប្រាក់គេអស់ជិតមួយសែនដុល្លារ​ ក្នុងគម្រោងសាងសង់ផ្ទះ នៅខេត្តកែប 

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពត៖ ចៅក្រមស់បសួរនៃសាលាដំបូងខេត្តកំពត នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចឃុំខ្លួនបុរសម្នាក់ នៅក្នុងពន្ធនាគារខេត្ត ជាបណ្តោះអាសន្ន ពីបទឆបោកប្រាក់គេអស់ជិតមួយសែនដុល្លារ​ ក្នុងគម្រោងសាងសង់ផ្ទះ នៅក្នុងខេត្តកែប ដែលព្រះរាជអាជ្ញាបានចោទប្រកាន់ជាច្រើនខែកន្លងមកហើយ។ លោក អាំង សុភា  ចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជន​ត្រូវចោទ ឈ្មោះ​ ម៉ន​ សុខមាន អាយុ៤១ឆ្នាំ​ មានទីលំនៅភូមិកណ្តាល​ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត​ ដែលត្រូវបានលោក​ ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ផ្តើមចោទប្រកាន់ពីបទឆបោក​ ហើយស្នើឲ្យចៅក្រមស៊ើបឃុំខ្លួនបុរសខាងលើនេះ ក្នុងពន្ធនាគារជាបណ្តោះ ដើម្បីធានាការសងប្រាក់ទៅម្ចាស់សំណង់។ ដីកាបង្គាប់ឲ្យឃុំខ្លួន ដែលសារព័ត៌មានកម្ពុជាតិ ទើបទទួលបាន បានឲ្យដឹងថា លោកចៅក្រមស៊ើបសួរសម្រេចដាក់គុកជនេះពីបទឆបោក ស្របតាមមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ តាមការទាមទារពីអ្នកស្រី ប៉ុល ...
​នគរបាលព្រហ្មទណ្ឌខេត្តកំពត ចាប់ខ្លួនជនឆបោកប្រាក់ជិតមួយសែនដុល្លារ ក្នុងគម្រោងសាងសង់ផ្ទះ នៅកែប

​នគរបាលព្រហ្មទណ្ឌខេត្តកំពត ចាប់ខ្លួនជនឆបោកប្រាក់ជិតមួយសែនដុល្លារ ក្នុងគម្រោងសាងសង់ផ្ទះ នៅកែប

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពត៖ មន្ត្រីនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីព្រលប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានចាប់ខ្លួនបុសម្នាក់​ ដែលជាប់ចោទពីបទឆបោកប្រាក់គេជិតមួយសែនដុល្លារ ក្នុងគម្រោងសាងសង់ផ្ទះ នៅក្នុងខេត្តកែប។ មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពត បានឲ្យដឹងថា​ ការចាប់ខ្លួននេះ គឺធ្វើឡើងតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត បន្ទាប់ពីជននេះ បានគេចវេសពីការទទួលខុសត្រូវម្តងហើយម្តងទៀតមិនអើពើរជាមួយដីកាកោះរបស់តុលាការ។ ជនត្រូវចាប់ខ្លួននេះ ឈ្មោះ​ ម៉ន​ សុខមាន អាយុ៤០ឆ្នាំ​ មានទីលំនៅភូមិកណ្តាល​ ឃុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត​ ដែលត្រូវបានលោក​ ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ផ្តើមចោទប្រកាន់ពីបទឆបោក​ ហើយស្នើឲ្យចៅក្រមស៊ើបឃុំខ្លួនបុរសខាងលើនេះ ក្នុងពន្ធនាគារជាបណ្តោះ ដើម្បីធានាការសងប្រាក់ទៅម្ចាស់សំណង់។ មន្ត្រីនគរបាលបានឲ្យដឹងទៀតថា បុរសឈ្មោះ ម៉ន សុខមាន ត្រូវបានចាប់ខ្លួន នាវ...
ក្រុមហ៊ុនអង្គរផ្លាយវូត សង្ស័យ​កំពុងលួចដឹកឈេីធ្នង់ខុសច្បាប់ចូលទៅក្នុងក្រុមហ៊ុន សៀ ម៉ុន​ ដើម្បីបន្លំជាឈើស្របច្បាប់ 

ក្រុមហ៊ុនអង្គរផ្លាយវូត សង្ស័យ​កំពុងលួចដឹកឈេីធ្នង់ខុសច្បាប់ចូលទៅក្នុងក្រុមហ៊ុន សៀ ម៉ុន​ ដើម្បីបន្លំជាឈើស្របច្បាប់ 

នយោបាយ, ព័ត៌មានជាតិ
ស្ទឹងត្រែង៖ នាពេលថ្មីៗនេះលោក​ ជា​ ពៅ​ ដែលរកសុីកាប់ឈេីជ្រកក្រោមស្លាកក្រុមហ៊ុនអង្គរផ្លាយវូត​  របស់លោកឧកញ៉ា ទ្រី ភាព​ ត្រូវប្រភពច្បាស់ការណ៍ រាយការណ៍មកថា កំពុងតែប្រមូលទិញឈេីធ្នង់ពីប្រជាពលរដ្ឋ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ​រាប់សិបតោន​ ហេីយបានដឹកចូលក្រុមហ៊ុន សៀ ម៉ុន​  ដេីម្បីលួចបង្កប់ដឹកចេញជាមួយឈេីមានច្បាប់​។ ចំណែកប្រភពផ្សេងទៀតបានឲ្យដឹងទៀតថា​ ពេលដឹកឈេីធ្នង់ចូលម្តងៗសន្តិសុខនៅទីនោះ​ ត្រូវបានលោក ជា​ ពៅ​ បញ្ជាឲ្យមានការយាមកាមយ៉ាងតឹងរឹងបំផុត​ ជាពិសេសកម្មករដែលមានទូរសព្ទក៏ត្រូវដកទុកសិនដែរ​  ដេីម្បីការពារខ្លាចថតរូបភាព​ ស្តីពីសកម្មភាពដឹកឈេីខុសច្បាប់នៅក្នុងក្រុមហ៊ុន សៀ ម៉ុន បែកធ្លាយចេញមកដល់សារព័ត៌មាន។  ប្រភពខាងលើនេះ បានបញ្ជាក់ថា​ ឈេីប្រណីតប្រភេទធ្នង់ទាំងនេះ ត្រូវបានគេដឹកតាមរថយន្តសាំយ៉ុង​  ចូលមកក្រមហ៊ុន​ ក្នុងចន្លោះម៉ោង១២រំលងអាធ្រាតដល់ម៉ោង៤ជិតភ្លឺ ហេីយឈេីធ្នង់ខាងលេីនេះផងដែរ​ ក៏ត្រូវបានគេប្រមូលទិញពីតំបន់...
គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ទទួលជំនួយឧបត្ថម្ភពីសប្បុរសជន ដើម្បីសុវត្ថិភាពមហាជន

គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ទទួលជំនួយឧបត្ថម្ភពីសប្បុរសជន ដើម្បីសុវត្ថិភាពមហាជន

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ចាម នៅរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានទទួលអំណោយឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគបរិភោគ រួមនឹងសម្ភារៈបង្ការជំងឺកូវីដ-១៩ ពីសប្បុរសជន ដើម្បីជួយឧបត្ថម្ភដល់អ្នកកំពុងធ្វើចត្តាឡីស័ក នៅក្នុងខេត្តកំពង់ចាម ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។ សប្បុរសជន នៅរសៀលថ្ងៃនេះ ជួយឧបត្ថម្ភដល់គណៈកម្មការ ខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមមាន៖ ក្រុមហ៊ុន អាន ម៉ារ៉ាឌី ថវិកា១០ លានរៀល, សាខាពន្ធដារខេត្តកំពង់ចាម ថវិកាពីរលានរៀល, ក្រុមហ៊ុន ខេសុី ៤ស្តារ ថវិកាបួនលានរៀល និងម៉ាសចំនួន១,០០០បន្ទះ, ក្រុមហ៊ុនដីឡូត៍ ហេង ហេង ទឹកបរិសុទ្ធ១៥០យួរ មី៥០កេសតូច,  ក្រុមហ៊ុនដីឡូត៍ មិត្តអិត ថវិកាមួយលានរៀល និងលោក ប៊ុន សុគន្ធ ព្រមទាំងភរិយា ទឹកបរិសុទ្ធ...
លោក សំ ពិសិដ្ឋ ប្រធានក្រុមការងារសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត សាខាខេត្តកំពង់ចាម ដឹកនាំធ្វើសកម្មភាពទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ 

លោក សំ ពិសិដ្ឋ ប្រធានក្រុមការងារសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត សាខាខេត្តកំពង់ចាម ដឹកនាំធ្វើសកម្មភាពទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ 

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖ លោក សំ ពិសិដ្ឋ ប្រធានក្រុមការងារសាខាសមាគម នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារសាខាសមាគម​សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ចូលរួមធ្វើសកម្មភាពសង្គមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែផ្ទុះឡើងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។ សកម្មភាពផ្សព្វផ្សាយ​ អប់រំនេះ​ គឺអនុវត្តតាមគោលការណ៍ណែនាំ ប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់ ពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នៅក្នុងឱកាសនៃការផ្សព្វផ្សាយណែនាំខាងលើនេះ ក្រុមការងារសមាគមបានផ្សព្វផ្សាយវិធានការសុខាភិបាល ៣ការពារ និង៣កុំ ដល់សមណសិស្សនិស្សិត នៃពុទ្ធិកសកលវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ខេត្តកំពង់ចាម ឲ្យចូលរួមអនុវត្តជាប្រចាំនូវវិធានការនេះ។ បន្ទាប់មានប្រសាសន៍ផ្សព្វផ្សាយ​​ អប់រំរួចមក ព្រះសកលវិទ្យាធិការ និងលោកប្រ...
មន្ត្រីសាលាស្រុកបាធាយ និងប្រពន្ធ រួមទាំងមនុស្ស៥១នាក់ទៀត ជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ នៅភ្នំពេញ

មន្ត្រីសាលាស្រុកបាធាយ និងប្រពន្ធ រួមទាំងមនុស្ស៥១នាក់ទៀត ជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ នៅភ្នំពេញ

ជំងឺកូវីដ១៩, ព័ត៌មានជាតិ
ភ្នំពេញ៖ លោក រិទ្ធ សារី នាយករងរដ្ឋបាលសាលាស្រុកបាធាយ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា លោក យួន វណ្ណៈ អាយុ៥១ឆ្នាំ មានតួនាទីជាអនុប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម និងប្រពន្ធឈ្មោះ ជា ស្រីមុំ រស់នៅភូមិ-ឃុំ-ស្រុកបាធាយ ខេត្តកំពង់ចាម បានជាប់ពាក់ព័ន្ធនឹងកូនប្រុសបង្កើត ដែលមានផ្ទុក វិជ្ជមានកូវីដ-១៩។ លោក រិទ្ធ សារី បន្តថា នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ លោក យួន វណ្ណៈ បានមករាយការណ៍ដល់រដ្ឋបាលស្រុកបាធាយដោយបញ្ជាក់ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ កូនប្រុសរបស់គាត់ម្នាក់ ឈ្មោះ មាន សុវណ្ណណែត អាយុ២០ឆ្នាំ ធ្វើការនៅភ្នំពេញ បានជួបប្រាស្រ័យទាក់ទងគ្នានៅកន្លែងធ្វើការរបស់កូននៅភ្នំពេញ ហើយពេលនោះ សុវណ្ណណែត មិនបានមកស្រុកជារូបគាត់ទេ ប៉ុន្តែគេបានផ្ញើលុយសម្រាប់ចងដៃការបងប្អូនតាមរយៈរូបគាត់ជាឪពុក។ លុះដល់យប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ សុវណ្ណណែត បានទូរស័ព្ទមកប្រាប់រូបគាត់ថា ខ្លួនមានផ្ទុកវិជ្ជមានកូវីដ-១៩...
រដ្ឋបាលខេត្តកំពង់ចាមទទទទួលការឧបត្ថម្ភពីសប្បុរសជន ដើម្បីចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ​

រដ្ឋបាលខេត្តកំពង់ចាមទទទទួលការឧបត្ថម្ភពីសប្បុរសជន ដើម្បីចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ​

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម​៖ ក្នុង​ឱកាស​ទទួល​​ជំនួយ​​ពី​សប្បុរសជន​នានា​​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមិនា​ ឆ្នាំ​២០២១​នេះ​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ បាន​ថ្លែង​អំណរគុណ​ចំពោះ​សប្បុរសជន​​ ដែល​បានផ្តល់​ការ​​ឧបត្ថម្ភ​ទាំង​ថវិកា​ និង​សំភារៈ​ ដេីម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ក៏ដូចជា​រដ្ឋបាល​ខេត្ត​ ក្នុង​ការ​ប្រយុទ្ធប្រឆាំង​ ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-​១៩​។​ ដោយ​ក្រុម​ហ៊ុន​ខ្មែរ​ភូលវែល​ហ៊្វែរឡូតធេីរី​ ខូ​ អិលធីឌី​ បានជួយ​ឧបត្ថម្ភ​ម៉ាស​ចំនួន​២៥០០០​ម៉ាស​ ក្រុមហ៊ុនដី​ឡូត៍អានសំណាងបឹងស្នាយ​ ជួយ​ឧបត្ថម្ភ​ថវិការចំនួនពីរលានរៀល​ លោកស្រី​ ជ័យ​ ហ៊ុយឡេង​ ជួយ​ឧបត្ថម្ភ​ទឹក​បរិសុទ្ធ​ចំនួន១០០យួរ​ និង​ទឹក​ផ្លែឈើ​ ១០កេស​ លោកស្រី​ ម៉ែន​ ស្រីពៅ​ ជួយ​ឧបត្ថម្ភ​មី​ចំនួន​ប្រាំបួនកេស​ ទឹក​ស៊ីអ៊ីវ​ប្រាំបីយួរ​ និង​ទឹក​បរិសុទ្ធ​ចំនួន​​១០កេស​ ដេ...
ទំនាស់ដីធ្លីរ៉ាំរ៉ៃអស់រយៈពេល១៥ឆ្នាំ​ រវាងប្អូនបង្កើតបួនគ្រួសារ អភិបាលខេត្តកំពង់ចាម បញ្ចប់ជម្លោះនេះត្រឹមរយៈពេលតែ១៥ម៉ោង

ទំនាស់ដីធ្លីរ៉ាំរ៉ៃអស់រយៈពេល១៥ឆ្នាំ​ រវាងប្អូនបង្កើតបួនគ្រួសារ អភិបាលខេត្តកំពង់ចាម បញ្ចប់ជម្លោះនេះត្រឹមរយៈពេលតែ១៥ម៉ោង

នយោបាយ, ព័ត៌មានជាតិ
កំពង់ចាម៖​ កាលពិរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ដកំពង់ចាម និងជាប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការងារនេះ​ បានដោះស្រាយលេីបណ្ដឹងរបស់ប្រជាពលរដ្ឋបួនគ្រួសារ​ ដែលសុំបេីកផ្លូវសាធារណ:ឡើងវិញ បន្ទាប់ពីភាគីម្ចាស់ដីបានធ្វើរបងថ្មបិទមិនឲ្យបងប្អូនបង្កើតរបស់ខ្លួនឆ្លងកាត់អស់រយៈពេល១៥ឆ្នាំរហូតបង្កជាជម្លោះដ៏រ៉ាំរ៉ៃ និងពិបាកសម្រមសម្រួលគ្នា។ វិវាទដីធ្លីនេះ បានកើតឡើងនៅភូមិត្នោតលេី ឃុំឫស្សីស្រុក ស្រុកស្រីសន្ធ ខេត្ដកំពង់ចាម ដែលត្រូវបានកាន់កាប់ដោយឈ្មោះពិន ផល្លា ដែលកូនស្រីបង្កេីតរបស់ឈ្មោះ ឈឹម រ៉េត ហើយបានបង្កជាជម្លោះរវាងបងប្អូនឯង។ ដោយមានសមាសភាពគណ:កម្មការចូលរួមមានលោក សួស ឡា ប្រធានសាលាដំបូងខេត្ដកំពង់ចាម, លោក វង្ស ប៊ុនសុទ្ធ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្ដកំពង់ចាម, លោក ហេង វណ្ណី អភិបាលរងខេត្ដកំពង់ចាមឦ, លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម, លោកយូ ចាន...
សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យគ្រូពេទ្យសម្រុកចាក់វ៉ាក់សាំងឲ្យមនុស្សមានអាយុ៦០ឆ្នាំឡើង នៅភ្នំពេញ និងខេត្តព្រះសីហនុ

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យគ្រូពេទ្យសម្រុកចាក់វ៉ាក់សាំងឲ្យមនុស្សមានអាយុ៦០ឆ្នាំឡើង នៅភ្នំពេញ និងខេត្តព្រះសីហនុ

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ បានជំរុញក្រុមគ្រូពេទ្យឲ្យសម្រុកចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ដល់ប្រជាជនកម្ពុជា ដែលមានវ័យចាប់ពី៦០ឆ្នាំឡើងទៅ​ ជាពិសេសប្រជាជនរស់នៅក្នុងតំបន់ប្រឈមនឹងការឆ្លងកូវីដ១៩ ខ្លាំងជាងគេ។ សម្តេចតេជោ បានលើកឡើងបែបនេះ ក្នុងឱកាសសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អាស្ត្រាហ្សេនីកា (AstraZeneca) នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ សម្តេចតេជោបានបញ្ជាក់ថា ប្រជាពលរដ្ឋមានអាយុបាប់ពីអាយុ៦០ឆ្នាំ រស់នៅក្នុងរាជធានីភ្នំពេញ និងរស់នៅក្នុងខេត្តព្រះសីហនុ​ នឹងទទួលបានសិទ្ធិអាទិភាព ក្នុងការទទួលចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ដែលតម្រូវឲ្យចាក់បានតែមនុស្សចាស់ ចំណែកវ៉ាក់សាំង ស៊ីណូហ្វាមរបស់ចិន ចាក់បានតែមនុស្សមានអាយុ៦០ឆ្នាំចុះ។ បន្ទាប់ពីចាក់វ៉ាក...
ប្រមុខដឹកនាំកម្ពុជាបញ្ជាបន្ទាន់ឲ្យបិទមិនឲ្យមនុស្សចេញចូលខេត្តព្រះសីហនុ ដើម្បីការពារជំងឺឆ្លងកូវីដ១៩

ប្រមុខដឹកនាំកម្ពុជាបញ្ជាបន្ទាន់ឲ្យបិទមិនឲ្យមនុស្សចេញចូលខេត្តព្រះសីហនុ ដើម្បីការពារជំងឺឆ្លងកូវីដ១៩

ជំងឺកូវីដ១៩, នយោបាយ, ព័ត៌មានជាតិ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាផ្ទាល់មាត់​ជាបន្ទាន់មួយ ឲ្យអាជ្ញាធរខេត្តព្រះសីហនុ ចាត់វិធានការទប់ស្កាត់មិន​ឲ្យមានមនុស្សចេញចូលខេត្តព្រះសីហនុ​ ដោយចាប់ពីយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់​កុំ​ឲ្យមានការ​ឆ្លងរាលដាលជំងឺកូវីដ១៩ ចេញពីខេត្តព្រះសីហនុ ទៅកាន់តំបន់ផ្សេង។​ ក្នុងបញ្ជាផ្ទាល់មាត់របស់សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ​ គឺឲ្យបិទចរាចរណ៍តែមនុស្សចេញចូល​​ប៉ុណ្ណោះ ប៉ុន្តែមិនឲ្យប៉ះពាល់ដល់ការដឹកជញ្ជូន​ទំនិញចេញចូលខេត្តព្រះសីហនុឡើយ​។​ សម្តេចប្រកាសបែបនេះស្របពេលខេត្តព្រះសីហនុ មានអ្នកឆ្លងកូវីដ១៩ នៅព្រឹ​កថ្ងៃទី៣ ខែមីនានេះ មាន៦២នាក់ ដែលក្នុងនោះ ភាគច្រើន គឺជាជនជាតិចិន៕...