តារាចម្រៀង អ៊ី វ៉ា នឹងរៀបការក្នុងឆ្នាំ២០២០ ?
ភ្នំពេញ៖ តារាចម្រៀងមានកំណើតនៅខេត្តកំពង់ស្ពឺកញ្ញា អ៊ីវ៉ា គ្រោងនឹងដឹកដៃបុរសក្នុងបេះដូងបញ្ចប់ភាពនៅលីវក្នុងឆ្នាំ២០២០ខាងមុខនេះ ។ ប៉ុន្តែកញ្ញាបានបញ្ជាក់ថា ទាល់តែចាំឆ្នាំ២០២០។
តារារូបនេះកន្លងមកធ្លាប់មានពាក្យចរចាមអារ៉ាម វាយប្រហាររូបនាងក៏ពិតមែន តែបើក្រឡេកមើលប្រជាប្រិយភាពនៅលើវិថីសិល្បៈវិញ តារារូបនេះនៅតែស្រស់បំព្រងដដែល ពោលគឺមកទល់នឹងពេលនេះអស់រយៈពេលជាង១០ឆ្នាំហើយ អ៊ីវ៉ា បានឈរជើងជាតារាចម្រៀងស្រីល្បីនៅផលិតកម្មសាន់ដេ។
មិនរំឭកដល់រឿងរ៉ាវស្នេហា ដែលធ្លាប់បែកធ្លាយ កាលពីប៉ុន្មានឆ្នាំមុន ថ្មីៗនេះ អ៊ីវ៉ា បានរងការនិយាយពីមាត់មួយទៅមាត់មួយថា តារារូបនេះនឹងចូលរោងការបញ្ចប់ភាពនៅលីវរបស់នាង នៅក្នុងឆ្នាំ២០២០ ខាងមុខនេះ។ ប៉ុន្តែយ៉ាងណាម៉ិញ អ៊ីវ៉ា បានបញ្ជាក់យ៉ាងច្បាស់នៅពេលនាងបានចូលរួមប្រគំតន្ត្រីមួយ ដោយអះអាងថា រូបនាងគ្មានគម្រោងចូលរោងការដូចដែលគេនិយាយនោះទេ។
អ៊ីវ៉ា បន្តថា បើប្រាកដថា រូបនាងនឹងចូលរោងការដូចគេនិយាយម...