ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ពលរដ្ឋរិះគន់ លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ថា ប្រឹងពន្លឿនសវនាការ ដើម្បីយកដីពីពួកគាត់ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ

ពលរដ្ឋរិះគន់ លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ថា ប្រឹងពន្លឿនសវនាការ ដើម្បីយកដីពីពួកគាត់ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ

ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រជាពលរដ្ឋបានរិះគន់លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ប្រឹងពន្លឿនសវនាការ ដើម្បីយកដីពីប្រជាពលរដ្ឋក្រីក្រ រស់នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមិនខ្វល់ពីផលប្រយោជន៍ច្បាប់។ ការរិះគន់បែបនេះ កើតឡើងបន្ទាប់ពីមន្ត្រីតុលាការម្នាក់ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានយកដីកាកោះរបស់សាលាឧទ្ធរណ៍ ជូនដំណឹងអំពីសវនាការបែបតក់ក្រហល់ក្នុងសំណុំរឿងវិវាទដីធ្លីដ៏រាំរ៉ៃ ដែលបង្កើតជារឿងអយុត្តិធម័ចំពោះជនក្រីក្រ ស្លូតត្រង់។  លោក ឃិន សាមន អាយុ៥៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ Daily Khmer នៅរសៀលថ្ងៃនេះថា ដីកាកោះរបស់លោកស្រី ទិតសុទ្ធី បូរ៉ាល័ក្ខណ៍ ចៅក្រមសាលាឧទ្ធរណ៍ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ប៉ុន្តែទើបតែយកមកជូនគាត់នៅវេលាម៉ោង៣ និង១៥នាទី រសៀលសៅរ៍ ថ្ងៃទី២២ ខែកុម្ភៈ​​​ ឆ្នាំ២០២០ ដោយជូនដំណឹងអំពីសវនាការបែបតក់ក្រហល់នេ...
ចៅក្រមតុលាការក្រុងភ្នំពេញ ម៉ម ច័ន្ទវណ្ណៈ ត្រូវជនរងគ្រោះដោយអយុត្តិធម៌ ប្តឹងទៅក្រសួងយុត្តិធម៌

ចៅក្រមតុលាការក្រុងភ្នំពេញ ម៉ម ច័ន្ទវណ្ណៈ ត្រូវជនរងគ្រោះដោយអយុត្តិធម៌ ប្តឹងទៅក្រសួងយុត្តិធម៌

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ជនរងគ្រោះក្នុងអំពើអយុត្តិធម៌ពីមន្ត្រីតុលាការ រហូតបាត់បង់ទ្រព្យសម្បត្តិស្ទើរគ្មានសល់ នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ​​​ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ​​​បានប្តឹងលោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ទៅក្រសួងយុត្តិធម៌ ដោយលើកឡើងថា ចៅក្រមរូបនេះ បានព្រងើយកន្តើយក្នុងការចាត់ការលើសំណុំរឿងអនុវត្តដោយបង្ខំ ហើយធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍យ៉ាងធ្ងន់ធ្ងរដែលស្រប់ច្បាប់។ បុរសវ័យ៥៧ឆ្នាំ ឈ្មោះ ឃិន សាមន រស់នៅក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បាននិយាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះថា ចៅក្រមនៅសាលាឧទ្ធរណ៍ ដែលស្ថិតក្រោមការត្រួតត្រាពីលោក យូ ប៊ុនឡេង ដែលប្រធានស្ថាប័នសាលាជម្រះក្តីមួយនេះ បានយកសំណុំរឿងក្តីក្នុងវិវាទដីធ្លីរបស់គាត់ អូសបន្លាយអស់ពេលជាង១១ឆ្នាំកន្លង ដើម្បីកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន ទាំងបំពានច្បាប់ជាតិ។ លោកបានសរសេររៀបរាប់ជូនឯកឧត្តម អង្គ វង្សវឌ្ឍនា ...
ជនរងគ្រោះដោយអំពើអយុត្តិធម៌ នៅសាលាឧទ្ធរណ៍ ចោទលោក យូ ប៊ុនឡេង ថា ស្គាល់តែប្រយោជន៍ផ្ទាល់ខ្លួន, ភ្លេចគិតប្រយោជន៍ច្បាប់

ជនរងគ្រោះដោយអំពើអយុត្តិធម៌ នៅសាលាឧទ្ធរណ៍ ចោទលោក យូ ប៊ុនឡេង ថា ស្គាល់តែប្រយោជន៍ផ្ទាល់ខ្លួន, ភ្លេចគិតប្រយោជន៍ច្បាប់

ព័ត៌មានជាតិ
(ភ្នំពេញ)៖ បុរសម្នាក់ ដែលអះអាងថា ជាជនរងគ្រោះក្នុងអំពើអយុត្តិធម៌ រហូតបាត់បង់ទ្រព្យសម្បត្តិស្ទើរគ្មានសល់ នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននិយាយប្រាប់អ្នកសារព័ត៌មានថា លោក យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍រាជធានី ភ្នំពេញ បាននិងកំពុងធ្វើឲ្យគ្រួសារគាត់រងទុក្ខវេទនា ឈឺចាប់ ព្រោះតែទង្វើរបស់អ្នកច្បាប់។ លោក ឃិន សាមន អាយុ៥៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បាននិយាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះថា ចៅក្រមនៅសាលាឧទ្ធរណ៍ ដែលស្ថិតក្រោមការត្រួតត្រាពីលោក យូ ប៊ុនឡេង ដែលប្រធានស្ថាប័នសាលាជម្រះក្តីមួយនេះ បានយកសំណុំរឿងក្តីក្នុងវិវាទដីធ្លីរបស់គាត់ អូសបន្លាយអស់ពេលជាង១១ឆ្នាំកន្លង ដើម្បីកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន ទាំងបំពានច្បាប់ជាតិ។ បុរសរូបនេះ បាននិយាយទៀតថា «រឿងក្តីរបស់ខ្ញុំបានកើតឡើង តាំងពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០៩មកម្លេះ ហើយខ្ញុំបានទទួលភាពអយុត្តិធម៌ជា...
មេរោគផ្លូវដង្ហើមឈ្មោះកូរ៉ូណា សម្លាប់ជនជាតិចិន៤១នាក់ និងជាង១០០០នាក់ ឆ្លងមេរោគ​​​ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីចិន

មេរោគផ្លូវដង្ហើមឈ្មោះកូរ៉ូណា សម្លាប់ជនជាតិចិន៤១នាក់ និងជាង១០០០នាក់ ឆ្លងមេរោគ​​​ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីចិន

ព័ត៌មានអន្តរជាតិ
(ចិន)៖ មេរោគផ្លូវដង្ហើមឈ្មោះ កូរ៉ូណា (Coronavirus) នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ បានសម្លាប់ជនជាតិចិន៤១នាក់ និងមនុស្សជាង១០០០នាក់ បានឆ្លងមេរោគនេះ​​​ នៅក្នុងប្រទេសចិន ខណៈពលរដ្ឋជាង៣០នាក់ មិនឲ្យចាកចេញពីប្រទេសកំណើតរបស់ខ្លួន។ យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន RT របស់រុស្ស៊ី បានឲ្យដឹងនៅមុននេះបន្តិចថា រដ្ឋាភិបាលចិន បានហាមពលរដ្ឋរបស់ខ្លួនជាង៣០លាននាក់ មិនឲ្យធ្វើដំណើរទៅក្រៅប្រទេសឡើយ ខណៈចំនួនអ្នកជំងឺបានកើនឡើងយ៉ាងឆាប់រហ័ស និងចាប់ផ្តើមឆ្លងរាតត្បាតស្ទើរពាសពេញពិភពលោក៕  ...
អ្នកជំនាញផ្នែកអចលនទ្រព្យ៖ អត្តចរិតអ្នកជំនួញដីធ្លីងាយប្រែប្រួលណាស់ ប្រសិនខ្វះភាពស្មោះត្រង់ ប៉ុន្តែលោភលន់

អ្នកជំនាញផ្នែកអចលនទ្រព្យ៖ អត្តចរិតអ្នកជំនួញដីធ្លីងាយប្រែប្រួលណាស់ ប្រសិនខ្វះភាពស្មោះត្រង់ ប៉ុន្តែលោភលន់

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
(កំពង់ចាម)៖ លោក ហេរ៉ូ សុជាតិ អ្នកជំនាញខាងជំនួញផ្នែកអចលនទ្រព្យ ដែលមានបទពិសោធន៍ក្នុងការរកស៊ីទិញ-លក់ដី ផ្ទះសម្បែងនៅក្នុងរាជធានីភ្នំពេញ បានកត់សម្គាល់បែបនេះ នៅក្នុងបទបង្ហាញរបស់លោក នៅឯសិក្ខាសាលាមួយស្តីវិជ្ជាជីវៈផ្នែកជំនួញដីធ្លី នាខេត្តកំពង់ចាម កាលពីសប្តាហ៍មុន ដើម្បីចែករំលែកបទសោធន៍ដល់ះអ្នករស់នៅក្នុងខេត្ត ដែលកំពុងតែធ្វើ និងមានបំណងធ្វើជំនួញលើវិស័យនេះ។ លោកបានណែនាំដល់អ្នកជំនួញវិស័យនេះថា «ខ្ញុំលើកទើកចិត្តអ្នកទាំងអស់គ្នា ប្រសិនបើរកស៊ីក្នុងវិស័យនេះ សូមគិតគុណធម៌។ មានប៉ុន្មាន រកបានប៉ុន្មាន យើងចែករំលែកគ្នាទៅ...ផ្ទះធំប៉ុណ្ណា ដេកតែមួយគ្រែទេ, ឡនទំនើបយ៉ាងណាក៏ជិះតែមួយកន្លែងដែរ... មានលុយយ៉ាងណាហូបតែ៣ពេលទេ»៕ អ្នកឯកទេសខាងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជារូបនេះ បានកត់សម្គាល់ថា អត្តចរឹតដើមរបស់អ្នកជំនួញដីធ្លីងាយប្រែប្រួលណាស់ ប្រសិនខ្វះភាពស្មោះត្រង់ ហើយលោភលន់ចង់បានតែផលប្រយោជន៍ផ្ទាល់ខ្លួនហួសហេតុពេក រហូតបាត់បង់អស់គុណធ...
កងអាវុធហត្ថលើផ្ទៃប្រទេស បញ្ជូនខ្លួនកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ២នាក់ ឲ្យតុលាការដាក់គុក ករណីធ្វើទារុណកម្មឲ្យមនុស្សស្លាប់

កងអាវុធហត្ថលើផ្ទៃប្រទេស បញ្ជូនខ្លួនកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ២នាក់ ឲ្យតុលាការដាក់គុក ករណីធ្វើទារុណកម្មឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១៩​​​ ខែមករា ឆ្នាំ២០២០ កងអាវុធហត្ថលើផ្ទៃប្រទេស ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា បានសម្រេចបញ្ជូនខ្លួន​​​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ២នាក់ ឲ្យលាការចាត់ការតាមផ្លូវច្បាប់ ករណីធ្វើទារុណកម្មអ្នកតវ៉ាដីធ្លីម្នាក់រហូតដល់ស្លាប់ ក្នុងពេលឃុំខ្លួនបណ្តោះអាសន្ន។ សេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា លោកវរសេនីយឯក ស ប៊ុនសឿង ជាមេបញ្ជារងកងរាជអាវុធហត្ថខេត្ត និងលោកអនុសេនីយទោ ឆយ រដ្ឋនា ជាជំនួយការការិយាល័យគ្រឿងញៀន ត្រូវក្រុមសើបអង្កេតពិសេសរកឃើញថា មានជាប់ពាក់ព័ន្ធការធ្វើទារុណកម្មបុរស ឈ្មោះ ទុយ ស្រស់ រហូតដល់ស្លាប់។ សូមរំឭក លោក ទុយ ស្រស់ គឺជាតំណាង​ពលរដ្ឋ​មាន​ទំនាស់​​ដីធ្លី​នៅ​ភូមិ​ជ្រៃ ឃុំ​ចង្ហា ស្រុក​អូរជ្រៅ ខេត្តបន្ទាយ បាន​ស្លាប់​កាលពី​ថ្ងៃ​ទី០១ ខែមករា ឆ្នាំ២០២០ គឺ​ក្រោយ​ពេល​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​ចាប់​ខ្លួនជាមួយប្រជ...
សម្តេចក្រឡាហោម ស ខេង និងប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទទួលបានគ្រឿងឥស្សរិយយសមិត្តភាព ពីក្រសួងនគរបាលវៀតណាម

សម្តេចក្រឡាហោម ស ខេង និងប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទទួលបានគ្រឿងឥស្សរិយយសមិត្តភាព ពីក្រសួងនគរបាលវៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ហូជីមិញ)៖ សម្តេចក្រឡាហោម ស ខេង និងប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ បានគ្រឿងឥស្សរិយយសមិត្តភាពពីក្រសួងនគរបាលវៀតណាម ក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខជូនជាតិមាតុភូមិ និងប្រជាជន។ ពិធីបំពាក់គ្រឿឥស្សរិយយសនេះ ធ្វើឡើងនៅក្រុងហាណូយ ប្រទេសវៀតណាម​​​ ខណៈសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម រយៈពេល៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧-១៩ ខែមករា ឆ្នាំ​២០២០​។ ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ការបន្ត​អនុវត្ត​យន្តការ​សហប្រតិបត្តិកា​រ​ទ្វេភាគី​ប្រចាំឆ្នាំ រវាង​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ក្រសួង​នគរបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​៕...
ភ្នំពេញមានស្ពានអាកាសថ្មើរជើងថ្មី២កន្លែងទៀត នៅស្តុបសន្ធរម៉ុក និងនៅមុខផ្សារដើមគ​ 

ភ្នំពេញមានស្ពានអាកាសថ្មើរជើងថ្មី២កន្លែងទៀត នៅស្តុបសន្ធរម៉ុក និងនៅមុខផ្សារដើមគ​ 

ព័ត៌មានជាតិ
(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះ ចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើងថ្មីទី៤ គឺនៅផ្លូវប្រសព្វស្តុបសន្ធរម៉ុក និងនៅខាងមុខផ្សារដើមគ​ ក្នុងខណ្ឌទួលគោក។ ស្ពានថ្មើរជើងនៅភ្លើងស្តុបសន្ធរម៉ុក និងភ្លើងស្តុបផ្សារដើមគនេះ គឺសម្រាប់សម្រួលដល់ការឆ្លងផ្លូវ ក្នុងចំណោមសិស្សានុសិស្ស អាជីវករ និងប្រជាពលរដ្ឋទូទៅ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ជាយថាហេតុ។ បូកនឹងស្ពានថ្មើរជើងថ្មី២កន្លែងនេះទៀត គឺរាជធានី​ភ្នំពេញ​ មាន​ស្ពាន​អា​កាស​ថ្មើ​ជើង​សរុបចំនួន​៤ហើយ ដែល​ស្ពាន​អា​កាស​ថ្មើ​ជើង​ចំនួន​២ គឺស្ថិតនៅ​ផ្សារ​ជំ​ពូ​វ័ន្ត​ ក្នងខណ្ឌពោធិសែនជ័យ​​​ ដោយសង់រំលងផ្លូវជាតិ​លេខ​៤ និង​មួយទៀត​ស្ថិត​រង្វង់​មូល​នាង​គង់​ហ៊ីង ​ក្បែរ​វត្ត​ព្រះពុទ្ធ​មានបុណ្យ ក្នុងខណ្ឌប្រាំពីរមករា៕     ...
សត្វស្លាបទឹករាប់ពាន់ក្បាល ដែលរស់នៅ និងបន្តពូជ នាព្រៃលិចទឹកបឹងស្នេហ៍ ក្នុងខេត្តព្រៃវែង ត្រូវបានការពារ

សត្វស្លាបទឹករាប់ពាន់ក្បាល ដែលរស់នៅ និងបន្តពូជ នាព្រៃលិចទឹកបឹងស្នេហ៍ ក្នុងខេត្តព្រៃវែង ត្រូវបានការពារ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
(ព្រៃវែង)៖ សត្វស្លាបទឹករាប់ពាន់ក្បាល រាប់ទាំងប្រភេទសត្វជិតផុតពូជផង ត្រូវបានគេប្រទះឃើញកំពុងតែរស់នៅ និងធ្វើសម្បុកពងកូននៅតំបន់ព្រៃលិចទឹកមួយកន្លែង ដែលអ្នកស្រុកហៅថា បឹងស្នេហ៍ ស្ថិតនៅក្នុងភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ក្នុងចំណោមសត្វស្លាបទាំងនេះ មួយចំនួន គឺជាប្រភេទសត្វជិតផុតពូជ និងកំពុងរងការគំរាមកំហែងនៅលើពិភពលោក ដូចជាប្រភេទស្មោញ ទុងប្រផេះ រនាលណ៍ ត្រយ៉ងខ្លួនស ត្រដក់តូច និងជាពិសេសប្រភេទចង្កៀលខ្យង ដែលកំពុងបន្តពូជពងកូនរាប់ពាន់ក្បាល នៅចំណុចទួលពាន់តាឡី នៃតំបន់ដីសើមបឹងស្នេហ៍នេះ។ ដោយសារតម្លៃសេដ្ឋកិច្ច និងតម្លៃជីវៈចម្រុះ ប្រជាសហគមន៍ បានស្នើទៅក្រសួងបរិស្ថាន ឲ្យដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍នេះ ទៅជាតំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងនិរន្តភាពធនធាននៅលើតំបន់ដីសើមនេះ។ ការអភិរក្សប្រភេទជីវៈចម្រុះ សត្វស្លាបទាំអងស់នេះ នឹងផ្តល់ផលប្រយោជន៍ពីវិស័យទេសចរណ័ធម្មជាតិ ដល់សហគមន៍នៅក្...
ព្រះមហាក្សត្រចែកព្រះរាជអំណោយដល់ប្រជាកសិករក្រីក្រ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ព្រះមហាក្សត្រចែកព្រះរាជអំណោយដល់ប្រជាកសិករក្រីក្រ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

ព័ត៌មានជាតិ
(កំពង់ចាម)៖ ព្រះករុណា ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាវេលាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានសព្វព្រះរាជហឫទ័យយាងចែកព្រះរាជអំណោយដល់ប្រជាកសិករក្រីក្រ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមគ្រូពេទ្យ នៅតាមដងទន្លេតូច ស្ថិតក្នុងភូមបឹងទឹង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ប្រជាកសិករក្រី ដែលទទួលបានព្រះរាជអំណោយមានចំនួន៤៦០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ៥០គីឡូក្រាម ឃីត១កញ្ចប់ (មានមុង១ ភួយ១ សារុង១ និងក្រមា១), មី១កេស ត្រីខ១០កំប៉ុង, អំពូលភ្លើងប្រើថាមពលពន្លឺព្រះអាទិត្យ១គ្រឿង, ស្បែកជើងផ្ទាត់១គូ, អាវយឺត១ និងអាវរងារ១ ដែលមានស្លាកព្រះរាជអំណោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​, ថវិកា១សែនរៀល និងអាហារសម្រន់ពេលព្រឹកផងដែរ។ ក្នុងព្រះរាជពិធីនេះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក៏បានប្រោសព្រះរាជទានព...