(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះ ចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើងថ្មីទី៤ គឺនៅផ្លូវប្រសព្វស្តុបសន្ធរម៉ុក និងនៅខាងមុខផ្សារដើមគ ក្នុងខណ្ឌទួលគោក។
ស្ពានថ្មើរជើងនៅភ្លើងស្តុបសន្ធរម៉ុក និងភ្លើងស្តុបផ្សារដើមគនេះ គឺសម្រាប់សម្រួលដល់ការឆ្លងផ្លូវ ក្នុងចំណោមសិស្សានុសិស្ស អាជីវករ និងប្រជាពលរដ្ឋទូទៅ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ជាយថាហេតុ។
បូកនឹងស្ពានថ្មើរជើងថ្មី២កន្លែងនេះទៀត គឺរាជធានីភ្នំពេញ មានស្ពានអាកាសថ្មើជើងសរុបចំនួន៤ហើយ ដែលស្ពានអាកាសថ្មើជើងចំនួន២ គឺស្ថិតនៅផ្សារជំពូវ័ន្ត ក្នងខណ្ឌពោធិសែនជ័យ ដោយសង់រំលងផ្លូវជាតិលេខ៤ និងមួយទៀតស្ថិតរង្វង់មូលនាងគង់ហ៊ីង ក្បែរវត្តព្រះពុទ្ធមានបុណ្យ ក្នុងខណ្ឌប្រាំពីរមករា៕