(ហូជីមិញ)៖ សម្តេចក្រឡាហោម ស ខេង និងប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ បានគ្រឿងឥស្សរិយយសមិត្តភាពពីក្រសួងនគរបាលវៀតណាម ក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខជូនជាតិមាតុភូមិ និងប្រជាជន។
ពិធីបំពាក់គ្រឿឥស្សរិយយសនេះ ធ្វើឡើងនៅក្រុងហាណូយ ប្រទេសវៀតណាម ខណៈសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០២០។
ដំណើរទស្សនកិច្ចនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕