ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារ អេស៊ីលីដា រៀបចំគម្រោងបោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ

ភ្នំពេញ​៖  ធនាគារ អេស៊ីលីដា ភីអិលស៊ី បានរៀបចំ​សិក្ខាសាលាលើកទី៣ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ ស្តីពីគម្រោងបោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ ដើម្បីផ្តល់ឱកាសឲ្យវិនិយោគិន​រូបវន្តបុគ្គល និង​សាធារណជន​ អាចទិញ​ភាគហ៊ុន ទៅតាម​លទ្ធភាព​របស់​ខ្លួន​។

​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ (IPO) បង្កើតបាន​នូវ​សករាជ​ថ្មី​នៃ​ប្រវត្តិ​ជោគជ័យ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី​។ នេះ​គឺជា​ឱកាស​ដ៏​ពិ​សេសមួយ​សម្រាប់​សាធារណជន ក្នុងការ​ចូលរួម​វិនិយោគ​ជាមួយ​ធនាគារ ដើម្បី​ក្លាយជា​ភាគ​ហ៊ុ​និក​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី​។​

​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើកដំបូង​របស់​ធនាគា​រ អេស៊ីលីដា ភីអិលស៊ី ត្រូវបាន​ចាត់ទុកជា «​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​» ដែល​លើកទឹកចិត្ត​ដល់​វិនិយោគិន​រូបវន្តបុគ្គល និង​សាធារណជន​ក្នុង​ការទិញ​ភាគហ៊ុន ទៅតាម​លទ្ធភាព​របស់​ខ្លួន​ ។

សូមបញ្ជាក់ថា ធនាគារអេស៊ីលីដា ភីអិលស៊ី បន្ទាប់ពីធនាគារជាតិ​នៃ​កម្ពុជា ​កាល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ បានអនុញ្ញាត​ឲ្យ​ធនាគារនេះ បន្ត​គម្រោង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ លើកដំបូង​ជា​សាធារណៈ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​ក្លាយជា​ធនាគារពាណិជ្ជ​ទីមួយ នៅក្នុង​ព្រះរាជា ណាចក្រ​កម្ពុជា ដែល​នឹង​ចុះបញ្ជី​លក់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​)​ ៕