ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ប៉ូលីសចិនបានចាប់ឃុំខ្លួនជនជាតិកាណាដាទីបីហើយ

សង្គម និងកម្សាន្ត
ប៉ូលីសចិនបានចាប់ឃុំខ្លួនជនជាតិកាណាដាទីបីហើយ ដោយចោទប្រកាន់ពីបទធ្វើការងារខុសច្បាប់នៅប្រទេសចិន នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ។ លោកស្រី Hua Chunying បានបន្តថា ជនជាតិកាណាដាទីបីនេះគឺជាស្ត្រីដែលមានឈ្មោះថា Sarah McIver និងប្រឈមនឹងការដាក់ទោសទណ្ឌទៅតាមបែបបទរដ្ឋបាលចិន ។ សូមបញ្ជាក់ជូនថា ប៉ូលីសចិនបានចាប់ខ្លួនជនជាតិកាណាដាបីនាក់ហើយ ក្រោយពីប៉ូលីសកាណាដាបានចាប់ខ្លួនលោកស្រី ម៉េង វ៉ាន់ចូវ ដែលជាប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនចិន Huawei ៕...
ទំនាក់ទំនងកូរ៉េទាំង២ធ្លាក់ចុះខ្លាំង ក្រោយកូរ៉េខាងជើងបំផ្ទុះបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េ

ទំនាក់ទំនងកូរ៉េទាំង២ធ្លាក់ចុះខ្លាំង ក្រោយកូរ៉េខាងជើងបំផ្ទុះបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងខាងត្បូង បានធ្លាក់ចុះដុនដាបខ្លាំងនៅថ្ងៃទី១៧ ខែមិថុនានេះ ក្រោយពីកូរ៉េខាងជើង បានសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងអន្តរកូរ៉េទាំងស្រុង និងគំរាមប្រើកងកម្លាំងយោធាវាយប្រហារលើកូរ៉េខាងត្បូង នេះបើតាមការចុះផ្សាយរបស់ BBC ។ ទំនាក់ទំនងអន្តរកូរ៉េបានធ្លាក់ចុះខ្លាំង គឺដោយសារកូរ៉េខាងជើង បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយកូរ៉េខាងត្បូង ដូចជាបិទការិយាល័យទំនាក់ទំនងកូរ៉េទាំងពីរ លុបចោលកិច្ចព្រមព្រៀងផ្នែកយោធា និងលុបចោលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាដើម ។ មិនតែប៉ុណ្ណោះ លោកស្រី គីម យ៉ូចុង (Kim Yo-jong) ប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន បានគំរាមបញ្ជូនកងកម្លាំងយោធាទៅកាន់តំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំងពីរ រួមទាំងរៀបចំធ្វើសមយុទ្ធយោធានៅតាមព្រំដែនថែមទៀត ៕ ...
ទុនរបស់សហគ្រាសវៀតណាម បាត់បង់១០.៥ភាគរយ រយៈពេល៥ខែនៅឆ្នាំ២០២០នេះ

ទុនរបស់សហគ្រាសវៀតណាម បាត់បង់១០.៥ភាគរយ រយៈពេល៥ខែនៅឆ្នាំ២០២០នេះ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Xinhua បានចុះផ្សាយថា សហគ្រាសសរុបចំនួន៤៨៣០០អង្គភាពនៅប្រទេសវៀតណាម ដែលមានតម្លៃទឹកប្រាក់ប្រមាណ៥៥៧.៩សែនកោដិដុង ស្មើនឹងទឹកប្រាក់ជិត២៤.៣ពាន់លានដុល្លារអាមេរិក បានបាត់បង់ទុន១០.៥ភាគរយក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២០នេះ ។ ការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាម បានឲ្យដឹងនៅថ្ងៃទី០២ ខែមិថុនានេះថា ក្នុងចន្លោះខែមករា និងខែឧសភា ឆ្នាំ២០២០នេះ ក្រុមហ៊ុនថ្មីនៅប្រទេសនេះមានចំនួន៧៩៤ក្រុមហ៊ុន ដែលជាក្រុមហ៊ុនពាក់ព័ន្ធកសិកម្ម មានព្រៃឈើ និងនេសាទ ហើយក្រុមហ៊ុនថ្មីទាំងនេះក៏បានទទួលរងផលប៉ះពាល់ដែរ ។ ប្រភពដដែលបានបន្តថា មូលហេតុសំខាន់ដែលនាំឲ្យទុនរបស់ក្រុមហ៊ុនថ្មីនៅវៀតណាមធ្លាក់ចុះ គឺដោយសារវិធានការរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-ុ ដែលកំពុងឆ្លងរាលដាលនៅប្រទេសនេះ និងនៅជុំវិញពិភពលោក ៕ ...
សហរដ្ឋលោមអាមេរិកគំរាមដកខ្លួនចេញពីអង្គការសុខភាពពិភពលោក

សហរដ្ឋលោមអាមេរិកគំរាមដកខ្លួនចេញពីអង្គការសុខភាពពិភពលោក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បានគំរាម នៅថ្ងៃអង្គារ ទី១៩ ខែឧសភានេះ ក្នុងការដកអាមេរិកចេញពីសមាជិកភាពរបស់អង្គការសុខភាពពិភពលោក (WHO) ដោយដោយចោទប្រកាន់អង្គការនេះពីបទលំអៀងទៅខាងប្រទេសចិន និងគ្រប់គ្រងការឆ្លងរាលដាលនៃវីរុសCovid-19មិនបានល្អ ។ លោក ត្រាំ មិនត្រឹមតែគំរាមដកអាមេរិកចេញពីអង្គការ WHO ទេ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានគំរាមកាត់ផ្តាច់ជាអចិន្ត្រៃយ៍នូវមូលនិធិវិភាគទានរបស់ខ្លួនដល់អង្គការសុខភាពមួយនេះដែរ ក្រោយពីសហរដ្ឋអាមេរិក បានសម្រេចបង្កកប្រាក់មូលនិធិវិភាគទានដល់អង្គការសុខភាពពិភពលោករួចហើយ ។ ជារៀរាល់ឆ្នាំ សហរដ្ឋអាមេរិកបានផ្តល់មូលនិធិវិភាគទានដល់អង្គការ WHO ជាទឹកប្រាក់ពី៤០០លានទៅ៥០០លានដុល្លារ ប៉ុន្តែដោយសារការឆ្លងរាលដាលវីរុសCovid-19 ប្រធានាធិបតីអាមេរិករូបនេះ ក៏គំរាមនឹងដកអាមេរិកចេញពីសមាជិករបស់អង្គការសុខភាពពិភពលោក ៕ ...
មនុស្សស្លាប់ដោយសារវីរុសខូវីដ-១៩ នៅលើពិភពលោក កើនឡើងជិត៥លាននាក់ហើយ

មនុស្សស្លាប់ដោយសារវីរុសខូវីដ-១៩ នៅលើពិភពលោក កើនឡើងជិត៥លាននាក់ហើយ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុសខូវីដ-១៩ នៅជុំវិញពិភពលោក បានកើនឡើងដល់ជិត៥លាននាក់ គឺចំនួន ៤ ៨៩៤ ២៣៣នាក់ហើយ គិតត្រឹមថ្ងៃទី១៩ ខែឧសភានេះ ។ ចំណែកចំនួនមនុស្សដែលបានបាត់បង់ជីវិតដោយសារតែវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ជាង៣២ម៉ឺននាក់ហើយដែរ គឺចំនួន៣២០ ១៨១នាក់ នៅជុំវិញពិភពលោក ខណៈដែលអ្នកជំងឺខូវីដ-១៩ ចំនួន ១ ៩០៨ ០៦៥នាក់ បានជាសះស្បើយពីវីរុសនេះ ។ សូមបញ្ជាក់ថា រុស្ស៊ីគឺជាប្រទេសដែលមានករណីឆ្លងវីរុសខូវីដ-១៩ ច្រើនជាងគេ ដែលរហូតមកដល់ពេលនេះ រុស្ស៊ីបានឡើងដល់លំដាប់ទី២នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ដែលប្រទេសអេស្ប៉ាញបានធ្លាក់មកនៅលំដាប់លេខ៣វិញ ដែលមានការឆ្លងរាលដាលវីរុសនេះច្រើនជាងគេ ៕ ...
ពលរដ្ឋអង់គ្លេសចូលចិត្តជួលជាងទិញសម្លៀកបំពាក់ប្រណិតទៅចូលរួមក្នុងពិធីផ្សេងៗ

ពលរដ្ឋអង់គ្លេសចូលចិត្តជួលជាងទិញសម្លៀកបំពាក់ប្រណិតទៅចូលរួមក្នុងពិធីផ្សេងៗ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ, សង្គម និងកម្សាន្ត
ប្រព័ន្ធផ្សព្វផ្សាយ AP បានចុះផ្សាយថា ប្រជាពលរដ្ឋរបស់ចក្រភពអង់គ្លេសនិយមចូលចិត្តជួល ជាងទិញសម្លៀកបំពាក់ប្រណិតដើម្បីស្លៀកពាក់ទៅចូលរួមក្នុងពិធីផ្សេងៗ មានពីធីអាពាហ៍ពិពាហ៍ និងខួបកំណើតជាដើម ។ នៅពេលបច្ចុប្បន្ននេះ សម្លៀកបំពាក់ប្រណិតជាច្រើនយីហោ (Brands) ជាពិសេសគឺរ៉ូបសម្រាប់ស្ត្រី យីហោ ជែន ហ្សេហ្វឺដសុន (Jane Sherpherdson) ទទួលបានអតិថិជនជួលច្រើនជាងគេនៅទូទាំងប្រទេស ។ លោកស្រី សាហ្កា ម៉េរ៉ា (Sagar Mehra) អ្នកគ្រប់គ្រងប្រតិបត្តិការសម្លៀកបំពាក់យីហោ ជែន ហ្សេហ្វឺដសុន បាននិយាយថា អតិថិជនអាចជួលរ៉ូបមួយ តម្លៃចន្លោះពី៣០០ផោនស្មើនឹង៣៩០ដុល្លារអាមេរិកក្នុងមួយសប្តាហ៍ ។ បើរ៉ូបប្រភេទ អាឡិចសាន់ឌ័រ ម៉ាកឃ្វីន (Alexander McQueen) ត្រូវបានជួ លក្នុងតម្លៃ៥០០ផោនស្មើនឹង៦៥០ដុល្លារអាមេរិកក្នុងមួយសប្តាហ៍ និងត្រូវបានលក់ក្នុងតម្លៃ៥០០០ផោន ស្មើនឹង៦៥០០ដុល្លារអាមេរិកក្នុងរ៉ូបមួយ ៕ ...
ចំនួមនុស្សស្លាប់និងឆ្លងវីរុសផ្លូវដង្ហើមកើនឡើងក្នុងល្បឿនលឿនគួរឲ្យបារម្ភ

ចំនួមនុស្សស្លាប់និងឆ្លងវីរុសផ្លូវដង្ហើមកើនឡើងក្នុងល្បឿនលឿនគួរឲ្យបារម្ភ

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា ក្រុមអាជ្ញាធររបស់ប្រទេសចិន បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះការឆ្លងរាលដាល និងការបាត់បង់ជីវិតមនុស្សក្នុងល្បឿនលឿននៃវីរុសផ្លូវដង្ហើមកូរ៉ូណា ដែលបានសម្លាប់មនុស្សអស់ចំនួន ៩១០ នាក់ហើយដោយវីរុសផ្លូវដង្ហើមកូរ៉ូណានៅជុំវិញពិភពលោក គិតត្រឹកព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈនេះ ។ ក្នុងពេលដំណាលគ្នានេះ ចំនួនមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះក៏បានកើនឡើងដល់ជាង ៤០០០០ នាក់ដែរ ដោយមនុស្សដែលបានឆ្លងថ្មីចំនួន ២៦១៨ នាក់នៅប្រទេសចិន ខណៈដែលចំនួនមនុស្សស្លាប់ថ្មីបានកើនឡើងដល់ ៩១ នាក់ ។ សូមបញ្ជាក់ជូនថា ចំពោះអ្នកជម្ងឺវីរុសផ្លូវដង្ហើមកូរ៉ូណាចំនួន ៣៣៤២ នាក់ ក៏បានជាសះស្បើយផងដែរ ដែលជាកំណើននៃអ្នកជម្ងឺដែលជាសះស្បើយក្នុងល្បឿនលឿនដូចគ្នាទាំង មនុស្សស្លាប់ និងមនុស្សឆ្លងវីរុសផ្លូវដង្ហើមមួយនេះ ៕ ...
ទូតខ្មែរនៅប្រទេសថៃ៖ ៩ខែទទួលបានមេដាយ៣

ទូតខ្មែរនៅប្រទេសថៃ៖ ៩ខែទទួលបានមេដាយ៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ទីក្រុងបាងកក)៖ ជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជា ដែលមានទូតខ្មែរជំនាន់ថ្មីបានព្យាយាមបំពេញតួនាទីរបស់ខ្លួនសម្រាប់ប្រទេស និងក្នុងតំបន់រហូតគេផ្តល់មេដាយជូនដល់ទៅបីក្នុងបេសកកម្មការងារមិនទាន់បានមួយឆ្នាំផង។ យោងតាមព័ត៌មានពីមន្រ្តីការទូតខ្មែរមួយរូបប្រចាំនៅទីក្រុងបាងកក បាននិយាយថា លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដែលបានចូលកាន់មុខតំណែងផ្លូវការកាលពីជាង ៩ខែមុននេះ ទទួលបានមេដាយដល់ទៅបី ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារដើម្បីពង្រឹងទំនាក់ទំនងការទូតកម្ពុជា-ថៃ ការពារអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា និងប្រទេសរបស់ខ្លួន។ ពានរង្វាន់ទាំងបីរួមមាន៖ ១. The Knight of Honour Trophy គឺជាពានរង្វាន់ប្រកបដោយកិត្តិយសសម្រាប់អ្នកដឹកនាំមួយរូបក្នុងចំណោមអ្នកដឹកនាំដ៏មានឥទ្ធិពលនៅអាស៊ី ដែលបានចូលរួមជំរុញកំណើនសេដ្ឋកិច្ចអាស៊ី តាមរយៈការផ្សព្វផ្សាយសក្តានុពលវិនិយោគ និងការទូតសេដ្ឋកិច្ចនិងវប្បធម៌កម្ពុជា និងចូលរួមច...
ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ខឹងប្រធានាធិបតិអ៊ីរ៉ាក់ដែលជួបប្រធានាធិបតីអាមេរិក

ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ខឹងប្រធានាធិបតិអ៊ីរ៉ាក់ដែលជួបប្រធានាធិបតីអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសអ៊ីរ៉ាក់ កាតាអ៊ីប ហេស្បូឡា (Kataib Hezbollah) បានបង្ហាញនូវការខឹងសម្បាយ៉ាងខ្លាំង នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករានេះ ចំពោះប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ាក់ លោក បាហាម សាលី (Barham Salih) ដែលបានជួបពិភាក្សាជាមួយប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលនេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍អាល់ចាហ្ស៊ីរ៉ា (Aljazeera) របស់ប្រទេសកាតា ។ លោក ម៉ូហាម៉ាដ ម៉ូហ៊ី (Mohmmad Mohie) អ្នកនាំពាក្យក្រុមប្រដាប់អាវុធ កាតាអ៊ីប ហេស្បូឡា បានរិះ លោក បាហាម សាលី និងប្រាប់ប្រធានាធិបតីអ៊ីរ៉ាក់រូបនេះអោយលាលែងចេញពីតំណែងភ្លាម ក្រោយពីជួយលោក ដូណាល់ ត្រាំ ។ ការខឹងសម្បារបស់លោក ម៉ូហាម៉ាដ ម៉ូហ៊ី ត្រូវបានធ្វើឡើងក្រោយពីលោក បាហាម សាលី បានជួបជាមួយ លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២២ ខែមករាដដែលនេះនៅទីក្រុង ដាវ៉ូស ប្រទេសស្វីស ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ។ អ្នកនាំពាក្យក្រុមប្រដាប់អាវុធ កាតាអ...
នាវាមុជទឹករបស់ប្រទេសរុស្ស៊ីអាចបំពាក់មីស៊ីលបាលីស្ទិកបាន២០០គ្រាប់

នាវាមុជទឹករបស់ប្រទេសរុស្ស៊ីអាចបំពាក់មីស៊ីលបាលីស្ទិកបាន២០០គ្រាប់

ព័ត៌មានទាន់ហេតុការណ៍
ទីភ្នាក់ងារព័ត៌មាន TASS របស់ប្រទេសរុស្ស៊ីបានចុះផ្សាយថា នាវាមុជទឹកប្រភេទ Typhoon ballistic នាវាមុជទឹករបស់ប្រទេសរុស្ស៊ីអាចបំពាក់មីស៊ីលបាលីស្ទិកបាន២០០គ្រាប់ submarines (SSBNs) របស់ប្រទេសនេះ អាចបំពាក់មីស៊ីលបាលីស្ទិកបានចំនួន២០០គ្រាប់ ដែលជាបរិមាណផ្ទុកច្រើនជាងគេនៅលើពិភពលោក ។ នាវាមុជទឹកប្រភេទOhio-class cruise missile submarines(SSGNs)របស់សហរដ្ឋអាមេរិកអាចបំពាក់មីស៊ីលបាញ់តម្រង់គោលដៅប្រភេទ Tomahawk cruise missiles បានចំនួន១៥៤គ្រាប់ គឺតិចជាងនាវាមុជទឹក SSBNs របស់រុស្ស៊ី ។ ចំណែកនាវាពិឃាតប្រភេទ Project 055​ destroyer របស់ប្រទេសចិនអាចពាក់មីស៊ីលបានចំនួន១១២គ្រាប់ ហើយនាវាចម្បាំងប្រភេទ Project 22350 របស់ចិនដដែល អាចបំពាក់មីស៊ីលបានត្រឹមតែ១៦គ្រាប់តែប៉ុណ្ណោះ ៕ ...