អង់គ្លេសនឹងជួបវិបត្តិខ្វះស្បៀងអាហារ និងថ្នាំពេទ្យ បើចាកចេញពីអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង
សមាជិកសភាចំនួន៩រូបរបស់ចក្រភពអង់គ្លេស បានចេញផ្សាយរបាយការណ៍មួយ ដែលបង្ហាញពីផលប៉ះពាល់នានាក្នុងចក្រភពមួយនេះ ក្រោយពីចាកចេញពីសមាជិកភាពនៃសហភាពអឺរ៉ុប ដោយមិនមានកិច្ចព្រមព្រៀង (No deal Brexit) ។
របាយការណ៍បានបង្ហាញថា ផលប៉ះពាល់ធ្ងន់ធ្ងរជាងគេដែលអង់គ្លេសនឹងទទួលរងនៅពេលខាងមុខ គឺវិបត្តិខ្វះស្បៀងអាហារ និងថ្នាំពេទ្យ រួមទាំងបរិក្ខាពេទ្យផងដែរ ប្រសិនបើចក្រភពមួយនេះចាកចេញពីអឺរ៉ុប ដោយមិនមានកិច្ចព្រមព្រៀង ដែលនេះមិនរាប់បញ្ចូលទាំងវិបត្តិសន្តិសុខផង ។
របាយការណ៍ដដែលបានបញ្ជាក់ថា វិបត្តិធ្ងន់ធ្ងរនឹងកើតឡើងនៅអង់គ្លេស ក្រោយអង់គ្លេសចាកចេញពីអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង គឺដោយសារការផ្គត់ផ្គង់ផ្នែកស្បៀងអាហារ និងថ្នាំពេទ្យ រវាងអឺរ៉ុប និងអង់គ្លេស នឹងត្រូវផ្អាកមួយរយៈដើម្បីរៀបចំឡើងវិញ ៕
...