អ្នកនាំពាក្យកងទ័ពជាតិលីប៊ី Libyan National Army ដែលហៅកាត់ថា LNA បានប្រកាសកាលពីថ្ងៃសុក្រ ទី២៨ ខែមិថុនានេះថា កងទ័ពជាតិលីប៊ី នឹងវាយប្រហារលើនាវាចម្បាំងរបស់ប្រទេសទួរគី នៅលើដែនទឹករបស់ប្រទេសលីប៊ីនៅពេលខាងមុខ ។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ឧត្តមសេនីយ៍ Khalifa Hifter ដែលជាអគ្គមេបញ្ជាការកងទ័ពជាតិលីប៊ី LNA បានចោទប្រកាន់ទួរគី ពីបទចូលរួមជាមួយកងទ័ពលោក ខាលិច មានអាមេរិកជាដើម ក្នុងការវាយប្រហារផ្តួលរំលំរបបដឹកនាំរបស់អតីតប្រធានាធិបតិលីប៊ី លោក Moamar Gadhafi កាលពីឆ្នាំ២០១១កន្លងទៅ ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១១កន្លងទៅ កងទ័ពលោកខាលិច មានអាមេរិកជាដើម បានវាយប្រហារផ្តួលរំលំរបបដឹកនាំរបស់អតីតប្រធានាធិបតិលីប៊ី លោក Moamar Gadhafi និងបានបន្សល់ទុកសង្គ្រាមស៊ីវិលអោយប្រទេសលីប៊ីរហូតដល់ពេលបច្ចុប្បន្ននេះ ៕