ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកយោគិនចិនជួបសម្ដែងការគួរសមជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុថ្មី

ភ្នំពេញ៖ លោក សយ សុភាព និង លោក LIUXIAO GUANG សហប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន នៅព្រឹក ថ្ងៃទី៣០ មិថុនាបានដឹកនាំគណៈប្រតិភូវិនិយោគិនចិន ក្នុងខេត្តព្រះសីហនុចូលជួបសម្ដែង ការគួរសមជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលនេះជាជំនួបដំបូងគេបំផុត ក្រោយពេលលោក គួច ចំរើន ឡើងកាន់តំណែងជាអភិបាលខេត្ត ព្រះសីហនុ។

នៅក្នុងជំនួបនោះគណៈប្រតិភូ វិនិយោគិនចិន ក្នុងខេត្តព្រះសីហនុ បាននាំយកថវិកាមួយចំនួនជូន អភិបាលខេត្តដើម្បីបន្ត ដោះស្រាយបញ្ហាករណីបាក់រលំអគារកណ្ដាលក្រុងព្រះសីហនុ ដែលបានបណ្ដាលឲ្យមានអ្នកស្លាប់២៨នាក់ និងរបួស ២៦នាក់កាលពីថ្ងៃទី ២២មិថុនាកន្លងទៅ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសំណូមពរឲ្យគណៈ ប្រតិភូវិនិយោគិនចិន ក្នុងខេត្តព្រះសីហនុធ្វើយ៉ាងណាជួយសហការបន្តអភិវឌ្ឍន៍ ខេត្តព្រះសីហនុ និងរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងខេត្តឡើងវិញ។

ជាការឆ្លើយតប គណៈប្រតិភូបានទទួលយកសំណូមពរ លោកអភិបាលខេត្ត និងសន្យាជួយពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ឲ្យកាន់ តែប្រសើរឡើងវិញផងដែរ។

ជាងនេះទៅទៀត លោក គួច ចំរើន បានបង្ហើបពីគម្រោងសាង សង់ ផ្លូវមួយខ្សែ ចាប់ពីព្រលានយន្តហោះ កងកេង ទៅដល់ក្នុងក្រុងព្រះ សីហនុ ដើម្បីរំដោះនិងសម្រួលការកកស្ទះចរាចរ ដោយសារផ្លូវបច្ចុប្បន្នមានតែមួយ ហើយមាន រថយន្តតូច-ធំដឹកភ្ញៀវទេសចរ បើកចេញ-ចូល ពីរាជធានីភ្នំពេញផង និងមកពីព្រលានយន្តហោះផង ដែរ។

ឆ្លើយតបភ្លាមៗ គណៈប្រតិភូវិនិយោគិនចិន ក្នុងខេត្តព្រះសីហនុ ប្ដេជ្ញាជួយរួមចំណែកជាមួយរដ្ឋបាលខេត្ត ដើម្បីសាងសង់ផ្លូវ មួយខ្សែនេះផងដែរ៕