ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ប៉ាន សូរស័ក្តិថា កិច្ចប្រជុំសហព័ន្ធឧស្សាហកម្មវាយនភណ្ឌអាស៊ានសម្រេចបានអត្ថប្រយោជន៍រួមសំរាប់គ្រប់ភាគី និង សហគមន៍

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំសហព័ន្ធឧស្សាហកម្មវាយនភណ្ឌអា ស៊ានដែលរៀបចំឡើងនៅសណ្ឋាគារសុខា និងរ៉េស៊ីដេន រាជធានីភ្នំពេញរយៈពេល ២ថ្ងៃដោយបញ្ជាក់ថា សម្រេចបានលទ្ធផលគាប់ប្រសើរជាមួយអត្ថប្រយោជន៍រួមសម្រាប់គរប់ភាគីពាក់ព័ន្ធនៅក្រោមស្មារតីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជ កម្ម។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងកសាងហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្ម និងការអនុវត្តបញ្ជរអាស៊ានតែមួយដើម្បីជំរុញការធ្វើសមាហរណកម្មទំនិញនិងសេវាកម្មចូលទៅក្នុងបណ្តាញផលិតកម្មកម្រិតតំបន់និងពិភព លោក។

លោករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ថា វឌ្ឍនភាពនៃកំណើនសេដ្ឋ កិច្ចដ៏រឹងមាំរបស់កម្ពុជាក្នុងរយៈពេលជាង២ទស្សវត្សចុងក្រោយនៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានជួយឱ្យកម្ពុជាមានការផ្លាស់ប្តូរយ៉ាងល្អប្រសើរទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម ហើយត្រូវបានមជ្ឈដ្ឋានអន្តរជាតិជាពិសេសធនាគារពភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ីចាត់ទុកជាខ្លាថ្មីនៅអាស៊ី។