តុលាការរបស់ប្រទេសចិន បានកាត់ទោសប្រហារជីវិតជនជាតិកាណាដាម្នាក់ នៅថ្ងៃ អង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ដោយចោទប្រកាន់ជនជាប់ចោទពីបទផលិត និងចរាចរ ថ្នាំញៀនប្រភេទ មេតាំហ្វេតាមីន (methamphetamine) ។
ឈ្មោះ Fan Wei គឺជាជនជាតិកាណាដាទី២ហើយ ដែលត្រូវបាន តុលាការចិនកាត់ទោសប្រហារជីវិតពីបទជួញដូរថ្នាំញៀន ចាប់តាំងពីទំនាក់ទំនងការទូតរវាង ចិន និងកាណាដា មានភាពតានតឹងក្រោយពីកាណាដាបានចាប់ខ្លួនប្រធានគ្រប់គ្រងហិរញ្ញវត្ថុ របស់ក្រុមហ៊ុន Huawei ចិន ។
ទណ្ឌិតជនជាតិកាណាដា ដែលត្រូវកាត់ទោសប្រហារជីវិត ឈ្មោះ Fan Wei ដែល មេខ្លោងផលិត និងចរាចរគ្រឿងញៀន ជាមួយគូកនម្នាក់ទៀត ឈ្មោះ Wu Ziping ដែលតុលាការចិនបានកាត់ទោសប្រហារជីវិតដែរ ប៉ុន្តែតុលាការមិនបានបញ្ហាញសញ្ជាតិ Wu Ziping នោះទេ ៕