ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​កើតឡើង​ចំនួន​៤០៥​លើក​ មាន​មនុស្ស​ស្លាប់​២០០​នាក់​ និងរបួស​៦៣៦​នាក់សម្រាប់​ខែមេសា​ ឆ្នាំ​២០១៩​

ភ្នំពេញ​៖​ ​របាយការណ៍របស់​នាយកដ្ឋាន​ចរាចរណ៍​ផ្លូវគោក​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ រយៈពេល​៣០​ថ្ងៃ​ ក្នុងខែមេសា​ ឆ្នាំ​២០១៩​ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​០១-៣០​ ខែមេសា​ ឆ្នាំ​២០១៩​ ប្រៀ​រប​ធៀប​រយៈពេល​ដូច​គ្នា​ខែមីនា​ ឆ្នាំ​២០១៩​ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​៤០៥​លើក​/៣៧៤​លើក​ កើន​៣១​លើក​ ស្មើ​ ៨%​ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ ២០០​នាក់​/២០០​នាក់​ របួស​សរុប​ ៦៣៦​នាក់​/៤៩៨​នាក់​ កើន​១៣៨​នាក់​ ស្មើ​ ២៨%​ របួសធ្ងន់​ ៤៣៦​នាក់​/៣០៤​នាក់​ កើន​ ១៣២​នាក់​ ស្មើ​៤៣%​ និង​របួសស្រាល​ ២០០​នាក់​/១៩៤​នាក់​ កើន​៦​នាក់​។​

​យោង​តាម​របាយការណ៍​ដដែល​បន្ត​ថា​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន​៖​ ល្មើស​ល្បឿន​ ១៥៨​លើក​,​ មិន​គោរព​សិទ្ធ​ ៨៦​លើក​,​ មិន​ប្រកាន់​ស្តាំ​ ៥៥​លើក​,​ ប្រជែង​ ២៩​លើក​,​ បត់​គ្រោះថ្នាក់​ ៣៧​លើក​,​ ស្រវឹង​១៨​លើក​,​ ងងុយដេក​ ៥​លើក​,​ កត្តា​ផ្លូវ​ ១​លើក​,​ កត្តា​យាន​ ១៦​លើក​។​

​រាជធានី​-​ខេត្ត​ដែល​គ្រោះថ្នាក់​ និង​រង​គ្រោះ​ច្រើន​រួម​មាន​៖​ កំពង់ធំ​ ២១​លើក​ ស្លាប់​ ២៣​នាក់​ របួស​២៥​នាក់​,​ រាជធានី​ភ្នំពេញ​ ៨៣​លើក​ ស្លាប់​ ២៣​នាក់​ របួស​ ៩៧​នាក់​,​ ស្វាយ​រៀង​ ២២​លើក​ ស្លាប់​ ១៣​នាក់​ របួស​ ១៩​នាក់​,​ កណ្តាល​ ១៧​លើក​ ស្លាប់​ ១៣​នាក់​ របួស​៣១​នាក់​,​ បាត់ដំបង​ ៣៦​លើក​ ស្លាប់​ ១៣​នាក់​ របួស​ ៥៧​នាក់​,​ បន្ទាយ​មាន​ជ័យ​ ២៤​លើក​ ស្លាប់​ ១១​នាក់​ របួស​ ៤៨​នាក់​,​ កំពង់ស្ពឺ​ ១១​លើក​ ស្លាប់​ ១១​នាក់​ របួស​ ៣៤​នាក់​,​ ក្រចេះ​ ១៣​លើក​ ស្លាប់​ ១០​នាក់​ របួស​១៦​នាក់​ និង​ខេត្តកំពង់ឆ្នាំង​ ៩​លើក​ ស្លាប់​៨​នាក់​ របួស​១០​នាក់​ ៕

This image has an empty alt attribute; its file name is photo_2018-03-12_18-53-59-600x451.jpg