ភ្នំពេញ៖ លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានឲ្យដឹងថា វិស័យកាត់ដេរគឺជាវិស័យមួយដើរតួនាទីយ៉ាងសខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា និងបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជា។
លោកឧកញ៉ាបន្ថែមទៀតថា វិស័យនេះកាន់តែប្រឈមខ្លាំងទៅនឹងលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសនាំចេញនានា ហើយភាគីពាន់ព័ន្ធត្រូវធ្វើការយ៉ាងជិតស្និតជាមួយគ្នា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា នឹងធានាថា វិស័យនេះនៅតែអាចបន្តធានាបាននូវឧត្តមភាពប្រកួតប្រជែង និងអាចរក្សាបានដំណើរផលិតកម្មអាជីវកម្មរបស់ខ្លួនប្រកបដោយចីរភាព។
អ្នកវិនិយោគបានចាត់ទុកថា នៅពាក់កណ្តាលឆ្នាំ២០១៩នេះ វិស័យឧស្សាហកម្មកាត់ដេរកម្ពុជាកំពុងតែមានភាពប្រកួតប្រជែងខ្លាំងជាមួយនិងដៃគូរក្នុងតំបន់ ហើយកម្ពុជាត្រូវតែបង្កើនផលិតភាពឲ្យបានខ្ពស់ជាងមុន។
លោក ខូវ ឆាយ អគ្គនាយកក្រុមហ៊ុនអប្សរា ហ្គាមិន បានលើកឡើងថា បច្ចុប្បន្ននេះ វិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាកំពុងតែមានភាពប្រកួតប្រជែងយ៉ាងខ្លាំងនៅរយៈពេលចុងក្រោយនេះ ដោយសារតែកំណើននៃប្រាក់ឈ្មួលរបស់កម្មករបានកើនឡើងខ្ពស់ ជាពិសេសនោះដៃគូរប្រកួតប្រែងក្នុងតំបន់ ធ្វើឲ្យរោងកច្រនីមួយៗត្រូវតែខិតខំប្រឹងប្រែងពង្រឹងផលិតភាពការងារក្នុងស្រុកឲ្យបានខ្ពស់ទើបអាចប្រកួតប្រជែងនិងគេបាន។
លោកបានថ្លែងទៀតថា ទាក់ទនិងការបញ្ជាទិញពីក្រៅប្រទេសវិញឆ្នាំនេះក៏ដូចជាកាលពីឆ្នាំ២០១៨កន្លងទៅដែរ ក្រុមហ៊ុនហ៊ុនអប្សរា ហ្គាមិន មានការបញ្ជាទិញជាធម្មតា ដែលកន្លងមកមានការបញ្ជាទិញសម្លៀកបំពាក់ពី អាមេរិក ជប៉ុន និងសហគមអឺរ៉ុប ហើយសព្វថ្ងែនេះ ក្នុងនាមរោងចក្រកាត់ដេរសូមស្វាគមន៍រាល់ការកែទម្រង់ផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា។
អ្នកវិនិយោគខាងលើបន្ថែមថា បើសិនជាសហគមអឺរ៉ុបសម្រេចលើប្រព័ន្ធអនុគ្រោះព័ន្ធមកកម្ពុជានោះអាចមានផលប៉ះពាល់ខ្លះ ក៏ប៉ុន្តែក្នុងនោះរដ្ឋាភិបាលកម្ពុជាក៏បានកាត់បន្ថយនូវសេវាក្រៅផ្លូវការផ្សេងៗ ដល់វិស័យឯកជន ហើយត្រង់ចំណុចនេះកម្ពុជាក៏នៅតែអាចនាំចេញសហគមអឺរ៉ុបបានតែត្រូវបង់ពន្ធនាំចូលខុសពីពេលមុនៗ។
ចំណែក លោក ឡុង ចាន់ នាយកគ្រប់ទូទៅក្រុមហ៊ុនរោងចក្រ ហ្គូវូ ខេមបូឌា បានលើកឡើងបន្ថែមថា ក្នុងនាមរោងចក្រកាត់ដេរលោកនៅតែទទួចឲ្យសហគមអឺរ៉ុបពិចារណាក្នុងកាបន្តឲ្យកម្ពុជានូវប្រព័ន្ធអនុគ្រោះពន្ធ ដោយសារតែវាមានភាពចាំបាច់ណាស់ ចំពោះវិស័យឧស្សាហកម្មកាត់ដេរនៅក្នុងប្រទេសកម្ពុជា៕