ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្តម នង វាសនា បញ្ជាក់ថា កម្ពុជាប្រែក្លាយពីគ្មានម្ហូបអាហារគ្រប់គ្រាន់បានក្លាយជាប្រទេសផលិតស្បៀងដ៏មានសក្តានុពលនិងការនាំចេញ

ភ្នំពេញ៖ ឯកឧត្តម នង វាសនា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភានៅថ្ងៃទី៣ខែមិថុនានេះបានថ្លែងថា ប្រទេសកម្ពុជាយើងបានប្រែក្លាយពីប្រទេសដែលគ្មានម្ហូបអាហារ រស់នៅដោយសារតែជំនួយ WFAO WFPជាដើម រួចបានប្រែក្លាយជាប្រទេសផលិតស្បៀងដ៏មានសក្តានុពលនិង គួរអោយទុកចិត្តនៅក្នុងតំបន់មានលទ្ធភាពផលិតផលិតផលរាប់លានតោននៅសល់សំរាប់នាំចេញជារៀងរាល់ឆ្នាំ។
ឯកឧត្តម នង វាសនា បានថ្លែង សូមសម្តែងកតិញ្ញូតាធម៌ជូនចំពោះថ្នាក់ដឹកនាំទាំងពីរ រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភាទាំងអណត្តិមុនៗ និងអណត្តិបច្ចុប្បន្ន ដែលតែងតែយកចិត្តទុកដាក់លើការពារថែរក្សាសន្តិសុខប្រទេស សុខមាលភាពសង្គម សុវត្ថិ ភាព សន្តិសុខ ដែលញ៉ាំញាំងអោយប្រទេសយើងរកឃើញភាពរីកចំរើន លូតលាស់ និងសុខសន្តិភាពពេញលេញ និងមាគ៌ាច្បាស់លាស់ រឹងមាំ ជាលើកដំបូងក្នុងរយៈពេល ៥០០ ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប។
លើសពីនេះអ្នកតំណាងរាស្រ្តវ័យក្មេងបានថ្លែងទៀតថា ប្រទេសយើងបានក្លាយពីប្រទេសដែលហែកហូរ បែកបាក់ជាបំណែកដោយសារ សង្គ្រាមក្លាយជាប្រទេសដែលសកម្មនិងចូលរួមខ្លាំងក្លាក្នុងកិច្ចរក្សាសន្តិភាពប្រទេស តាមបណ្តាប្រទេសជាច្រើនលើពិភពលោកដែលកំពុងជួបវិបត្តសន្តិសុខ ។
ដោយឡែកសម្រាប់ កម្ពុជាបានប្រែក្លាយពីប្រទេសខ្វះខោអាវស្លៀកពាក់ទៅជាប្រទេសនាំចេញផលិតផល វាយនភ័ណ្ឌ និង សំភារ:ប្រើប្រាស់ផ្សេងៗដ៍ធំ១ ក្នុងតំបន់និងសកលលោក។ការរីកចំរើនផ្នែកឧស្សាហកម្ម តំឡើងយានយន្តដឹកទំនិញនិងគ្រឿងបង្គំផ្សេងៗក៍បានចូលរួមជាវិជ្ជមាន ក្នុងការរីកលូតលាស់នៃវិស័យកសិកម្ម ហើយបានចូលរួម ក្នុងការផ្តល់ភាពងាយស្រួលនិងកាត់បន្ថយចំនាយក្នុងវិស័យកសិកម្ម
វិស័យកសិកម្ម ដូចវិស័យផ្សេងៗដែរគឺមានការវិវត្តន៍នាសារវន្ត័ ហើយវាក្លាយជាវិស័យខ្លាំងក្លាទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាអោយមានស្ថេរភាពក្នុងប្រទេសទោះបីសកលលោកជាប់ក្នុងវិបត្តិ។ តួយ៉ាងសម័យកូវីដពីឆ្នាំ២០២០ ដល់២០២២ បានបញ្ជាក់យ៉ាង ច្បាស់អំពីសារៈសំខាន់ នៃ វិស័យ នេះ ។
សព្វថ្ងៃវិស័យកសិកម្ម និង កសិឧស្សាហកម្មបានប្រែពីការផលិតសម្រាប់សន្តិ សុខស្បៀង តែវាក្លាយជាពាណិជ្ជកម្មកសិកម្ម និងពាណិជ្ជកម្មកសិឧស្សាហកម្មបាត់ទៅ ហើយ នោះគឺការផលិតទាំងអស់ត្រូវបានប្តូរជារូបិយប័ណ្ណ ឬ សាច់ប្រាក់ ។
នៅក្នុងន័យនេះ ផលិតករក្នុងវិស័យនេះ ទាំងក្នុងប្រទេស. ក្នុងតំបន់ និងសកលលោក គឺតែងតែប្រមើលមើលលើប្រភេទទំនិញណាដែលអាចកបនឹងដី ដែលកបនឹង ទឹក កម្ពស់នីវ៉ូទឹកសមុទ្រ ទំហំទីផ្សារ និងតម្លៃទីផ្សារ កំរិតលទ្ធភាពក្នុងការផ្គត់ផ្គង់ និង និន្នការ លំនឹង តំរូវការរបស់ទីផ្សារ ដែលអាចបំពេញនៅពេលបច្ចុប្បន្ន និង trajectory នៃ នូវតម្រូវការអនាគត។
អ្នកតំណារាស្រ្តរូបនោះបានស្នើឲ្យមាន ការពង្រីករបាយប្រភេទទំនិញ និងយថាប្រភេទទំនិញ វាពិតជាមានសារៈ សំខាន់ ហើយក៏ត្រូវដើរស្របជាមួយ. នឹងការធ្វើពិពិធកម្ម បច្ចេកទេសទៅលើដីដែល មានស្រាប់គឺជារឿងដែលកំនត់ជោគជ័យរយ:ពេលវែងក្នុងវិស័យនេះ។
ដោយសារទំនិញកសិកម្មនិងទំនិញកសិឧស្សាហកម្មត្រូវបានចាត់ចំណាត់ ថ្នាក់ជាទំនិញ ដូចនេះវាប្រែប្រួលទៅជាធម្មតាតាម កត្តាទីផ្សារនៅក្នុងសេដ្ឋកិច្ចសកល។ក្រៅពីផលិតផលកសិកម្មប្រពៃណីដូច ស្រូវ សណ្តែក និងស្វាយ កម្ពុជាគួរពិនិត្យ មើលលើផលិតឧស្សាហកម្មផ្សេងទៀត ដែលយើងមានកំរិតប្រកួតប្រជែងខ្ពស់ ឬ ខ្ពស់ គួរសម ធៀបនឹងបរទេសដែលផលិតផល ដូចគ្នានៅក្នុងនេះឧស្សាហកម្មកៅស៊ូធម្មជាតិនិង ឧស្សាហកម្ម ប្រេងដូង ក៍ជាផលិតផលដ៏គួរអោយចាប់អារម្មណ៍ហើយមាន ទំហំបរិមាណទីផ្សារធំជាជាសកល។
នៅក្នុងឆ្នាំ ២០២៤ ទំហំឧស្សហកម្ម ផលិតផល ជរកៅស៊ូ ធ្មជាតិ មាន តំលៃ សរុប ៣១ ពាន់លាន ដុល្លារ ដោយឡែកផលិតផល ដូងប្រេង មានតំលៃ 73 billion. ដូងប្រេងជាឧស្សាហកម្ម ១ ដ៏ធំសម្បើម ហើយមានសក្តានុពលរីកលូតលាស់ ចាប់ រហ័ស ដែលអាចជាកំលាំងចលករ ១ ក្នុងប្រពន្ធ ecology ឧស្សាហកម្ម កសិឧស្សហ កម្មកម្ពុជា ។ផលិតផលនេះត្រូវបានកែច្នៃ ជាផលិតផលរាប់រយមុខ ពហុវិស័យ វិស័ យម្ហូបអាហារ ថែរក្សាសម្ភស្សវេជ្ជសាស្ត្រ និងជាឥន្ធន:ដ៍មានថាមពល ។