លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃចន្ទ ទី០៨ ខែកក្កដានេះថា ចិនគាំទ្រឲ្យមានការដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ផ្នែកការទូត មិនមែនការប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធានោះទេ ។
លោក Geng Shuang បានបន្ថែមថា ចិនបានបង្ហាញនូវការសោកស្តាយចំពោះមេដឹកនាំអ៊ីរ៉ង់ ដែលបានសម្រេចចិត្តចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមដោយបំពានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រកាលពីឆ្នាំ២០១៥កន្លងទៅ ។
សូមបញ្ជាក់ថា សេចក្តីប្រកាសជំរុញរបស់ចិន ត្រូវបានធ្វើឡើងក្រោយពីលោក ហាសាន រ៉ូហានី ប្រធានាធិបតីអ៊ីរ៉ង់ បានប្រកាសថា អ៊ីរ៉ង់នឹងចាប់ចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម ក្នុងអត្រា៥% និងមានបរិមាណលើ៣០០គីឡូក្រាបលើសពីកិច្ចព្រមព្រៀងបានកំណត់ ៕