ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា-អាមេរិកបន្តពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី

(ភ្នំពេញ)៖ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក នៅតែមានលក្ខណៈវិជ្ជមានមិនមានសញ្ញាណថមថយឡើយ ខណៈភាគីទាំងពីរបានបង្ហាញឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច និងវិនិយោគ រាប់តាំងពីទំនិញប្រើប្រាស់ប្រចាំថ្ងៃរហូតដល់សេវាកម្មបច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិច ត្រូនិក។

បើតាមកិច្ចពិភាក្សារវាង លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN)ដឹកនាំដោយលោក Alexander Feldman និងមានការចូលរួមពីលោក Michael Newbill ភារធារីនៃស្ថាន ទូតអាមេរិកប្រចាំនៅកម្ពុជា។

នៅក្នុងជំនួបធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩នេះ លោក Alexander Feldman និងតំណាងសាជីវកម្មធំៗរបស់អាមេរិក មានដូចជា ConocoPhillips, Ford, General Electric (GE), Chevron, Coca-Cola, Facebook។

លើសពីនេះមានក្រុមហ៊ុន Service, Oracle, Google, Master Card និង Visa Card សុទ្ធតែបានបង្ហាញសុទិដ្ឋិនិយមជាមួយ ទីផ្សារកម្ពុជា និងមានបំណងបណ្តាក់ទុនបន្ថែម ដើម្បីចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច និងជំរុញវិស័យពាណិជ្ជកម្មនៃប្រទេសទាំងពីរ។