ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាមេរិកឡាទីនពង្រឹងសេដ្ឋកិច្ចដោយខ្លួនឯង

 

ថ្នាក់ដឹកនាំ និងប្រមុខរដ្ឋាភិបាលរបស់បណ្តាប្រទេសក្នុងតំបន់អាមេរិកឡាទីន ដែលជាសមាជិកនៃប្លុកពាណិជ្ជកម្មសម្ព័ន្ធមិត្តប៉ាស៊ិហ្វិក Pacific Alliance trade bloc នឹងបើកកិច្ចប្រជុំមួយនៅថ្ងៃសៅរ៍ ទី០៦ ខែកក្កដានេះ នៅប្រទេសប៉េរូ ។

លោក Carlos Oliva រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសប៉េរូ បានអោយដឹងថា ប្លុកពាណិជ្ជកម្មសម្ព័ន្ធមិត្តប៉ាស៊ិហ្វិក Pacific Alliance trade bloc ត្រូវបានបង្កើតឡើងក្នុងគោលដៅរុញច្រានកំណើនសេដ្ឋកិច្ចរួមគ្នាក្នុងតំបន់ និងនៅតាមប្រទេសជាសមាជិក ។

លោក Carlos Oliva បានបន្ថែមថា ប្លុកពាណិជ្ជកម្មសម្ព័ន្ធមិត្តប៉ាស៊ិហ្វិក នឹងជំរុញការអភិវឌ្ឍន៍ ការប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលនឹងនាំមកនូវភាពរីចម្រើនផ្នែកសេដ្ឋកិច្ចនៅពេលខាងមុខ ៕