បន្ទាប់ពីលោក ញឹក ប៊ុនឆៃ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ បានធ្វើការផ្សព្វផ្សាយជាសាធារណៈតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ផ្លូវការរបស់ខ្លួន និងសារព័ត៌មាននានាបានផ្សាយថា លោក ឧកញ៉ា លី សាយឃាង បានលក់ដីកំពុងមានទំនាស់ជូនគាត់(ញឹក ប៊ុនឆៃ) តាមកិច្ចសន្យាប្រគល់សិទ្ធិលក់-ទិញអចលនវត្ថុ(ដី)ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នោះ។
ចំណែក លោក តាំង សុខឃី តំណាងស្របច្បាប់របស់លោក ឧកញ៉ា លី សាយឃាង វិញបានបញ្ជាក់ថា លិខិត «កិច្ចសន្យាប្រគល់សិទ្ធិលក់~ទិញអចលនវត្ថុ(ដី) នេះ គឺគឺកម្គឺកម្រិតសិទ្ធិជូនលោក ញឹក ប៊ុនឆៃ ត្រឹមតែជា«ឈ្មួញកណ្ដាល» (អ្នកគួកជេ) មិន មែនមានន័យថា គាត់ជា«អ្នកទិញ»ទេ។
លោកបានបន្ថែមថា លិខិត«កិច្ចសន្យាប្រគល់សិទ្ធិលក់~ទិញអចលនវត្ថុ»នេះ មិនមានតម្លៃស្មើនឹងលិខិត«កិច្ចសន្យាប្រគល់សិទ្ធិលក់~ទិញអចលនវត្ថុ(ដី)នោះឡើយ។