ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន លី ហួរ ភីអិលស៊ីនិងធនាគារអេស៊ីលីដា ភីអិលស៊ី ប្រកាសជាផ្លូវការភាពជាដៃគូផ្តល់សេវាផ្ទេរប្រាក់និងទូទាត់ប្រាក់ទូទាំប្រទេស

ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ) ជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាពទ្វេដង និងទំនុកចិត្តទ្វេដងបានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការដាក់ឲ្យដំណើរការនូវសេវា ដាក់ និងដកប្រាក់ រវាងគណនីធនាគារ អេស៊ីលីដា ភីអិលស៊ី និងបណ្តាញភ្នាក់ងារ លី ហួរ វេរលុយ។

ទោះយ៉ាងណា ឥឡូវនេះអតិថិជនដែលមានកាតឥណទាន និងគណនីធនាគារ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចធ្វើការដាក់និងដកប្រាក់នៅតាម ភ្នាក់ងារ លី ហួរ វេរលុយ ជាង ៤,៥០០កន្លែងទូទាំងប្រទេស។

ការដាក់ឲ្យដំណើរការនូវសេវាទាំងពីរនេះ នឹងជួយសម្រួលទម្លាប់ជាទូទៅរបស់អតិថិជនធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលគាត់ត្រូវធ្វើដំណើរទៅកាន់ទីស្នាក់ការសាខារបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីធ្វើប្រតិបត្តិការ ដក និងដាក់ ប្រាក់ ជំនួសដោយការមកប្រើសេវាតាមភ្នាក់ងារ លី ហួរ វេរលុយ ដែលនៅក្បែរផ្ទះរបស់គាត់។

លើសពីនេះលើសពីនេះ ភាពងាយស្រួលនេះនឹងជួយឲ្យគាត់ចំណេញលអាចបង្កើនចំណូលប្រចាំថ្ងៃរបស់ពួកគាត់ក្នុងការប្រើប្រាស់ សេវា តាមភ្នាក់ងារលី ហួរ វេរលុយ ដែលមានដូចជា ផ្ទេរប្រាក់ ដាក់ប្រាក់សន្សំ បើកប្រាក់ខែ បង់ប្រាក់សងកម្ចីប្រចាំខែរបស់ពួកគាត់។

កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ គឺក្នុងគោលបំណងដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការរួមមាន ផ្ទេរប្រាក់ រវាងគណនី Core Banking របស់ធនា គារ អេស៊ីលីដា ភីអិលស៊ី និងគណនី E-Wallet របស់គ្រឹះស្ថាន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ីុំ។

ការផ្ទេរប្រាក់ រវាងគណនីអេស៊ីលីដាយូនីធីទាន់ចិត្ត និងគណនី E-Wallet របស់គ្រឹះស្ថាន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី និងដកប្រាក់ ពីគណនី E-Wallet របស់គ្រឹះស្ថាន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី តាមរយៈម៉ាស៊ីន អេ ធី អឹម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយមិនប្រើកាត។

ក្រៅពីនេះសេវាផ្សេងៗទៀតដែលនឹងសហការគ្នា ទៅតាមស្ថានភាពជាក់ស្តែងនាពេលអនាគត។