ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន វីខ្មែរអុិចប្រេស្ស VKHMER Express បានផ្តល់ថវិការជូនមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ ក្រុមហ៊ុន វីខ្មែរអុិចប្រេស្ស VKHMER Express និងសហការី បានផ្តល់ថវិការចំនួន៦០០០០០០រៀល(ប្រាំមួយលានរៀល)ដល់មន្ទីរពេទ្យគន្ធបុប្ផានៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ តាមរយះមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការ ក្នុងការគៀងគរថវិការបរិច្ចាក​ ពីសប្បុរសជននានា​ដើម្បីគាំទ្រ​ដល់កិច្ចដំណើរការ ដល់មន្ទីរពេទ្យគន្ធបុប្ផា ទាំង៥ទីតាំងនៅទូទាំងប្រទេសកម្ពុជា​។

លោកប៉ាត់ ចំណាន អគ្គនាយក​ក្រុមហ៊ុន វីខ្មែរអុិចប្រេស្ស ​បានមានប្រសាសន៍ថា ដោយមើលឃើញពីការលំបាករបស់កុមារ​ក្នុងមួយថ្ងៃៗ មានកុមារមិនតិចេះជាង២០០០នាក់​ដែលចូលមកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា និងមានកុមារដែលចូលសម្រាកក្នុងមន្ទីរពេទ្យនេះជាង៦០០នាក់។ ហើយក្នុងឆ្នាំនេះជំងឺគ្រុនឈាម​បានផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាងប្រទេសកម្ពុជា ។

លោកប៉ាត់ ចំណាន បានបញ្ជាក់ថា ថវិការដ៏តិចតួចដែលយើងបានចូលរួមជួយដល់មន្ទីរពេទ្យនៅថ្ងៃនេះ គឺយើងធ្វើតាមអ្វី ដែលយើងមាន និងអាចធ្វើបាន។ ប្រសិនបើយើងទាំងអស់គ្នា​ មិនបានចូលរួមផ្តល់ថវិការដល់មន្ទីរពេទ្យគន្ធបុប្ផាទេ ។ តើមានកុមារកម្ពុជាយើង ប៉ុន្មានរយនាក់ដែលបានស្លាប់ដោយសារជំងឺគ្រុនឈាមនេះ ។

អគ្គនាយករូបនេះក៏បានអំពាវនាវ និងសំណូមពរដល់សហគ្រាស តូច ធំ ទាំងអស់នៅកម្ពុជា​ និងក្រុមហ៊ុនផ្សេងៗទៀត គួរតែជួយជំរុញបុគ្គលិកទាំអស់ ឲ្យជួយផ្តល់ថវិការខ្លះៗ របស់ពួកគេដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ជាពិសេសគឺជួយសង្រោះជីវិតកុមារដែលចូលមកព្យាល និងសម្រាកនៅក្នុងមន្ទីរនេះ ៕