លោកប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រះវិហារមីរួមដំណើរ ដោយ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើល ភូមិសាស្ត្រតាមបណ្តោយព្រំដែនកម្ពុជា - ឡាវ ក្នុងភូមិកំពង់សង្កែ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នេះ។
លោកអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធដែលឈរជើងនៅតាមព្រំដែនត្រូវថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅតាមព្រំដែនឲ្យបានល្អប្រសើរត្រូវ ទប់ស្កាត់ការចរាចរណ៍ ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ក៏ដូចជាការឆ្លងដែនខុសច្បាប់របស់ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធិភាព៕