ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទំនាក់ទំនងកូរ៉េទាំង២ធ្លាក់ចុះខ្លាំង ក្រោយកូរ៉េខាងជើងបំផ្ទុះបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េ

ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងខាងត្បូង បានធ្លាក់ចុះដុនដាបខ្លាំងនៅថ្ងៃទី១៧ ខែមិថុនានេះ ក្រោយពីកូរ៉េខាងជើង បានសម្រេចចិត្តកាត់ផ្តាច់ទំនាក់ទំនងអន្តរកូរ៉េទាំងស្រុង និងគំរាមប្រើកងកម្លាំងយោធាវាយប្រហារលើកូរ៉េខាងត្បូង នេះបើតាមការចុះផ្សាយរបស់ BBC ។

ទំនាក់ទំនងអន្តរកូរ៉េបានធ្លាក់ចុះខ្លាំង គឺដោយសារកូរ៉េខាងជើង បានប្រកាសកាត់ផ្តាច់ទំនាក់ទំនងទាំងស្រុងជាមួយកូរ៉េខាងត្បូង ដូចជាបិទការិយាល័យទំនាក់ទំនងកូរ៉េទាំងពីរ លុបចោលកិច្ចព្រមព្រៀងផ្នែកយោធា និងលុបចោលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាដើម ។

មិនតែប៉ុណ្ណោះ លោកស្រី គីម យ៉ូចុង (Kim Yo-jong) ប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន បានគំរាមបញ្ជូនកងកម្លាំងយោធាទៅកាន់តំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំងពីរ រួមទាំងរៀបចំធ្វើសមយុទ្ធយោធានៅតាមព្រំដែនថែមទៀត ៕